ភូវីនបានយកបរបរទៅឲអ្នកគ្រប់គ្នាអស់ហើយទើបគេយកទៅឲនាយក្រាសក្រោយគេណាមួយវាមិនសូវជាថ្ងៃអីណាស់ណាទេនៅព្រឹកនៅឡើយអាចញាំបាន។នាយតូចក៏បានចូលទិញផ្កាមួយបាច់ផងដែរ បើក្នុងថ្ងៃអីគេមិនដឹងទេដឹងត្រឹមថាគេចង់ទិញឲទៅប៉នខ្លាំងណាស់។
+ហាងលក់ផ្កា
ជាហាងនៅជាប់នឹងផ្លូវដែលជាហាងធំល្មមមួយមានដោយផ្កាចំរុះពណ៍នឹងច្រើនប្រភេទ អ្នកដែលជិះឆ្លងកាត់ហាងមួយនេះមិនដែលរំលងម្នាក់ណាទេពួកគេតែងចូលទិញម្នាក់មួយបាច់ពីរបាច់តាមលទ្ធិភាព។
<សួរស្តីបង បងមានផ្កាកុលាបសរទេ?>ភូវីនចុះពីលើឡានសំដៅទៅហាងរកមើលផ្កាដែលគេចង់បានមិនឃើញក៏សួរទៅម្ចាស់ហាង
<ប្អូនប្រុសត្រូវការប៉ុន្មានដែរខាងបងមានលក់រ៉ាយនឹងជាបាច់>អ្នកលក់
<ខ្ញុំចង់បានមួយបាច់ បងជួយរៀបចំឲខ្ញុំផងយកសរសុទ្ធណាបង>ភូវីន
<យកអោយសង្សារឬបានជាទិញពណ៍សរដឹងទេថាវាមានអត្ថន័យខ្លាំងណាស់>អ្នកលក់រៀបចំផ្កាឲភូវីនបណ្តើតក៏និយាយទៅកាន់និយាយតូចបណ្តើ
<វាមានអត្ថន័យយ៉ាងមិចខ្លះទៅបង អាចប្រាប់ខ្ញុំបានទេ>ភូវីន
<ផ្កាកុលាបពណ៍សរ វាជាពណ៍ដែលតំណាងឲភាពស្មោះត្រង់ ល្អ បរិសុទ្ធចំពោះដៃគូររបស់យើង>អ្នកលក់
<ពិតឬអត់បង>ភូវីនសួរបញ្ជក់
<ចា៎>អ្នកលក់ញញឹមហើយទើបហុចផ្កាទៅឲនាយតូច
+ក្រុមហ៊ុនប៉នអាដាណាយ៍
ម៉ោង៨នៅឡើយទេបុគ្គលិកមិនទាន់បានសម្រាកទេគឺនៅធ្វើការពេញក្រុមហ៊ុន។ឯប៉នក៏មកធ្វើការលឿនដូចសព្វមួយដងចឹង។
តុកៗ
<ចូលមកទ្វាមិនបានចាក់សោ>អ្នកខាងក្នុងតប
<ប៉ន...អូនយកបរបរឲបងបងចង់ញាំទេ>ភូវីនសម្រួលអារម្មណ៍មុននឹងដើរចូលមកដោយញញឹមញញែមខុសពីមិញនេះគេសឹងមិនហ៊ានគោះទ្វាផង
<ឯងមកធ្វើអីទៀតហើយ កន្លែងយើងមិនមែនជាកន្លែងសម្រាប់ឯងចេញចូលបានតាមចិត្តទេ>ឃើញទេមិនទាន់បានអីផងគេនិយាយទាំងខឹងមកកាន់ភូវីនបាត់ហើយ
