Ep27 ត្រូវតែមាន Gemini mokova ជាដាច់ខាត

Start from the beginning
                                        

<ល្អ!យើងចង់ទៅលេងវាម្តង>នីកីតបនឹងជំនិតហើយក៏ទម្លាក់កែងស្រាក្រហមចុះដើរចូលឡានទាំងញញឹម

នៅតាមដងវិថីមានមនុស្សម្នាធ្វើដំណើរខ្វែងខ្វាត់មិនដាច់ពីភ្នែកសោះ។បើក្រឡែកមកមើលឡានខ្មៅទំនើបមួយកំពុងតែបរលើដងវិថីមួយនេះវិញហាក់ចម្លែកជាងអ្នកឯទៀតព្រោះតែបរលឿនខុសគេ

<ចៅហ្វាយច្ញុំគិតថាយើងបញ្ឃប់តហរឹមនឹងទៅ>ជំនិតរបស់នីកីសួរឡើងទាំងភាពតានតឹងនឹងបារម្ម

<ឯងចេះស្អីបើកឡានឲតែលឿនទៅយើងប្រញាប់>នីកីដកភ្នែកចេញពីឯកសារស្តីឲជំនិតខ្លួនទាំងខឹង

<ហឹម បាទចៅហ្វាយ>ដោយមិនអាចឲគេយល់ពីបំណងរបស់ខ្លួនបានគេបានត្រឹមដកដង្ហើមធំប៉ុណ្ណោះ

+ក្រុមហ៊ុនប៉នអាដាណាយ៍

<សួរស្តីលោក មានការអីឲនាងខ្ញុំជួយឬអត់>អ្នកចាត់ការក្នុងក្រមហ៊ុនចូលមកសួរនីកី

<នាំយើងទៅរកប្រធានឯង>នីកី

<អត់ទោស លោកមានណាត់ឬអត់>

<យើងជាមិត្តនឹងប្រធាននាង ចាំបាច់សរសេរលិខិតស្នាមដែរមែនទេ>នីកីសម្លឹងមុខនាងចំៗមិនរអាសោះថាទីនេះមិនមែនជាកន្លែងរបស់គេ

<អរ...ចាសសូមអញ្ជើញលោកខាងនេះ>នាងឃើញហើយមានអារម្មណ៍ថាមិនស្រួលក៏នាំនីកីចូលទៅជួបនឹងប៉ន

តុក តុក

<លោកប្រធាន មិត្តមករកចាស៎>

<ចូលមក>ប៉នលឺហើយក៏អនុញញាតិទើបមេការបើកឲនីកីចូល

<ខំសម្បើមណាស់ណ៎ខ្លាចយើងឈ្នះមែនទេ?>នីកីដើរចូលមកនិយាយឡកឡើយទៅឲប៉នដែលអង្គុយធ្វើការយ៉ាងយកចិត្តទុកដាក់

<ឯងមករកស្អី>ប៉ន

<មករកឯងនឹងហើយសម្លាញ់>នីកីតបហើយដើរទៅអង្គុយនៅលើសាឡុងយ៉ាងរំភើយ

<មករកយើងមានការស្អី>ប៉ន

<មិត្តឯងម្នាក់ទៀតនៅឯណា>នីកីមិនតបតែសួររកជេមវិញជាហេតុធ្វើឲប៉នងើបចេញពីតុធ្វើការសំដៅទៅនីកីដែលនៅអង្គុយនឹងសាឡុងនោះ

<........>ប៉នមិនតប

<ក៏បាន!យើងមកនិយាយរឿងបន្តិចបន្តួចតែត្រូវតែមានជេមជាដាច់ខាត>នីកី

<ណាត់ថ្ងៃមក>ប៉នដឹងចិត្តគំនិតរបស់នីកីហើយក៏និយាយឲគេណាត់ថ្ងៃមកគេរួមទាំងជេមនឹងទៅ

<ស្អែកចុះនៅក្លឹបរបស់ឯង>នីកីថាហើយក៏ងើបចេញទៅវិញជាមួយជំនិតខ្លួនបាត់ទៅ។កាយវិការបែបនេះធ្វើឲជំនិតរបស់នីកីឆ្ងល់ជាខ្លាំងចុះថាមិនត្រូវគ្នាហេតុអីក៏មកក្រុមហ៊ុនគេហើយនិយាយរឿងលាក់ៗទៀតផងតែគេមុនបានគិតច្រើនទេក៏ដើរចេញជាមួយចៅហ្វាយបាត់ទៅ

{help vote me plz }😭🧨
Enjoy to reading na my luv🤪🤪

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now