<អ្នកប្រុសតូចយ៉ាងមិចទៅហើយ>ជេក៍ងៀកមកសួរអ្នកដែលគិតតែពីអង្គុយស្ងៀមស្ងាត់នឹងងៀកទៅមើលផ្លូវផង
<តើចៅហ្វាយបងស្អប់ខ្ញុំណាស់មែនទេ?>ភូវីន មិនបានឆ្លើយតបនឹងសំណួរជេក៍តែបែរជាចោទជាសំណួរមួយទៅកាន់ជេក៍វិញទាំងអារម្មណ៍មិននៅក្នុងខ្លួន
<មិនមែនចឹងទេអ្នកប្រុសគិតច្រើនពេកហើយ គាត់មិនដែលស្អប់អ្នកប្រុសទេ>ជេក៍
<ហឹសៗ បងកុហក់ខ្ញុំមិនបានទេ ចៅហ្វាយបងមិនត្រឹមតែស្អប់ខ្ញុំទេថែមទាំងមើលងាយស្នាដៃរបស់ខ្ញុំទៀត >ភូវីនអោនមុខចុះសើចអ្វីដែលជេក៍ប្រាប់គេទាំងដែលគេបានដឹងអស់ទៅហើយ កុហក់គេតើគេបាត់ឈឺចាប់មែនទេ
<អ្នកប្រុសតូចចង់បោះបង់មែនទេ?>ជេក៍
<អត់ទេ!!ខ្ញុំនៅតែព្យាយាមរហូតដល់ខ្ញុំមានអារម្មណ៍ថាទៅលែងរួច>ភូវីន ក្រវីក្បាលភ្លាមៗក្រោយលឺសំណួរជេក៍ចោទមក
<អ្នកប្រុសតូច ខ្ញុំអាណិតអ្នកប្រុសតូចណាស់>ជេក៍
<ចុះបងមុនអាណិតចៅហ្វាយបងទេហេ ខ្ញុំក៏ធ្លាប់មើលងាយគាត់ មិនស្រឡាញ់គាត់បែបនេះដែរ ហើយឡូវនេះចៅហ្វាយបងក៏មកសងសឹកខ្ញុំវិញហើយ>ភូវីន
<ហឹម !ខ្ញុំប្រាប់អ្នកប្រុសតូច កុំធ្វើអីមួយដាក់ចិត្តដាក់កាយធ្វើពេកព្រោះអ្នកដែលឈឺខ្លាំងគឺជាយើង>ជេក៍ដកដង្ហើមសម្រួលអារម្មណ៍មួយភ្លាមបន្ទាប់ពីប្រាប់ទៅកាន់ភូវីនទោះជាយ៉ាងណាក៏គេចាត់ទុកស្រឡាញ់ភូវីនដូចប្អូនម្នាក់ចឹងគ្រាន់តែឋានៈជាចៅហ្វាយនឹងកូនចៅ
<ហេតុអីទៅបងជេក៍?> លែប្រយោគរបស់ជេក៍ភ្លាមនាយតូចភូវីនក៏ងៀកមកមើលមុខគេដោយចម្ងល់
<ខ្ញុំប្រាប់អ្នកប្រុសបានតែប៉ុណ្ណឹងទេ ដល់ផ្ទះហើយអ្នកប្រុសឆាប់ចូលទៅ>ជេក៍
<បាទ អរគុណបងជេក៍លាសិនហើយ>ភូវីនចុះពីឡានពោលពាក្យអរគុណទៅកាន់ជេក៍ហើយក៏ដើរចូលផ្ទះបាត់
+ភូមិគ្រិះយ៉ាម៉ា
<ចៅហ្វាយ ឡានត្រៀមរួចហើយ>បុរសម្នាក់ចូលមកអោនគំនាបថែមទាំងនិយាយទៅកាន់អ្នកដែលអង្គុយលើសាឡុងផឹកស្រាក្រហមធ្វើមិនដឹង
Ep27 ត្រូវតែមាន Gemini mokova ជាដាច់ខាត
Start from the beginning
