Ep19 បញ្ចុះបញ្ចូល

Start from the beginning
                                        

<ហឺយ~~ដល់វីមានវិញច្បាស់ជាត្រូវមាត់ឬគិតថាយើងដើរលេងទៀតមិនខាន>សម្លេងដកដង្ហើមធំមួយចេញមកដោយអារម្មណ៍តានតឹងនឹងនឹកគិតពីរឿងដែលមិនទាន់កើតព្រោះតែគេយប់ជ្រៅហើយមិនទាន់ដល់ផ្ទះទៀតណាមួយទូរសព្ទក៏អស់ថ្មទៀតចំជាស៊យជាន់ស៊យមែន។

+វីមាន អាដាណាយ៍
មនុស្សនៅក្នុងវីមានកំពុងតែចលាចលបាត់ម្ចាស់តូច(ភូវីន)ថ្មើនឹងហើយមិនទាន់ឃើញត្រឡប់មកវិញទៀតរាល់ដងម៉ោង៧អីមកដល់ហើយតែនេះម៉ោង១០ទៅហើយមិនឃើញសូម្បីស្រមោលមនុស្សផង ម្យ៉ាងម៉ាក់របស់ប៉នគាត់នេះហើយឆ្លេឆ្លាជាងគេជាងឯងដោយសារបាត់ភូវីនខលប្រាប់ប៉នផងប្តីផងឲតាមរកតាំងពីក្បាលល្ងាចនៅតែមិនឃើញទើបធ្វើឲគាត់កាន់តែបារម្មលើសដើម

<អូនឈប់ដើរសិនបានទេ បងវិលមុខណាស់>លោកដាណាយ៍និយាយឡើងព្រោះគាត់អង្គុយមើលប្រពន្ធគាត់ដើរចុះដើរឡើងចង់២ម៉ោងហើយមិនហត់ទេឬ ចំណែកប៉នគេក៏នៅនឹងដែរគ្រាន់តែមិននិយាយ

<បងឲអូនស្ងៀមយ៉ាងមិចបាន នេះកូនភូវីនបាត់ទាំងមូលណាបងអូនបារម្មណាស់>ម៉ាក់ប៉នងៀកមកនិយាយជាមួយប្តីដោយទឹកមុខព្រួយបារម្មបំផុត

<គេអាចនឹងជាប់លេងជាមួយមិត្តក៏ថាបានណាអូន>លោកដាណាយ៍និយាយលួងលោមប្រពន្ធ

<បើចឹងមែនគេច្បាស់ជាខលមកប្រាប់អូនហើយបង នេះស្ងាត់តែម្តងសូម្បីខលក៏មិនទទួលទៀត>ម៉ាក់ប៉ន

<ប៉ន~~~>

<អួយម៉ាក់!ស្រែកធ្វើអីខ្លាំងម្លេះ>ប៉នដែលត្រូវម៉ាក់ខ្លួនស្រែកហៅឈ្មោះនាយបែបនេះក៏ងៀកមកនិយាយជាមួយតែម្តង

<នេះឯងមិនបារម្មពីប្អូនទេហេបានជាមិនធ្វើអីសោះ>ប្រពន្ធបាត់មិនតាមរកមិនឆ្លេឆ្លាទេបែរជាមកអង្គុយធ្វើការធ្វើមិនដឹងទៅវិញ តើសមនឹងឲគាត់ខឹងទេ

<ឲកូនធ្វើអីទៅម៉ាក់ គេមិនបានជាប់សាច់ឈាមអីជាមួយកូនផង>ប៉ន និយាយដោយភ្នែកមិនងៀកចេញពីកុំទ័រ មែនហើយហេតុអីនាយត្រូវខ្វល់បើមនុស្សមិនតហរូវជាអីនឹងគ្នាទៀតផងនឹង

<កូនប៉នហេតុអីកូននិយាយចឹងទៅរួច ប្អូនជាប្រពន្ធកូនណា>គាត់សឹងតែហក់ទៅទះប៉នទៅហើយតែបានប្តីទប់ជាប់

<ប្រពន្ធ?ប្រពន្ធដែលនាំប្រុសផ្សេងមកដេកដល់ផ្ទះ ប្រពន្ធដែលមិនមើលងាយប្តីខ្លួនឯងនៅចំពោះមុខអ្នកដទៃនឹងមែនទេដែលហៅថាប្រពន្ធនោះម៉ាក់>ប៉ន បិទកុំទ័រចុះទៅមួយចំហៀងរួចបែរខ្លួនមកនិយាយជាមួយម៉ាក់របស់គេដោយសម្លេងមាំមិនស្រាលសម្លេងបន្តិចណាឡើង

<ប៉ុន្តែគេក៏កែរហើយ កូនមិនឃើញទេ>ម៉ាក់ប៉ននៅតែនិយាយកាន់ជើងគេនាយតូចដដែលដែលជាហេតុបណ្តាលឲប៉នកាន់តែខឹងនឹងម៉ាក់ខ្លួនហើយរេតតែស្អប់នាយតូច

<កែរហើយយ៉ាងមិច? សម្រាប់ខ្ញុំគេនៅតែជាមនុស្សប្រុសដែលថោកទាប អាក្រក់ជាមនុស្សប្រុសដែលខ្ញុំស្អប់នៅពេលនេះ>កែរហើយយ៉ាងមិចកែរហើយអាចឲចិត្តគេត្រឡប់មកវិញមែនទេកែរហើយអាចឲអារម្មណ៍របស់គេស្រឡាញ់មនុស្សប្រុសម្នាក់នឹងមែនទេ វាមិនអាចទេ។

<បងស្អប់អូនណាស់ត្រូវទេប៉ន>ភ្លាមនោះសម្លេងចេញពីមាត់ទ្វាវីមានក៏បន្លឺឡើងដែលជានាយតូចភូវីនគេបានឈរស្តាប់យូមកហើយតែមិនហ៊ានចេញមកសុខចិត្តនៅចាំស្តាប់បន្តទើបធ្វើឲគេបានស្តាប់នៅពាក្យឈឺចាប់បែបនេះ

{ help vote plz }🧨🧨

Enjoy to reading na muy luv⚔️🧨

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now