Ep 8 សម្តីបងគ្មានតម្លៃ

Start from the beginning
                                        

<ឯងថាទៅ>ប៉ន មិនចង់រំលឹកក៏អង្គុយអកស្រាដូចដើម

<ម្ចាស់តូចធ្វើឲលោកម្ចាស់ឈឺក្បាលទៀតហើយមែនទេ>ជេក៍និយាយទាំងអោនមុខចុះព្រោះខ្លាចចិត្តនាយក្រាស់ផងដែរ

<គេចង់នាំអានីកីមកដេកក្នុងផ្ទះ វាស្អីណាស់ណាទៅ!>ប៉ន លើកអកស្រាបង្ហើយក៏និយាយប្រាប់ទៅជំនិត

<វា...ជាសង្សាម្ចាស់តូចចឹងឬ?ហេតុអីលោកម្ចាស់មិនប្រាប់គាត់ទៅ>ជេក៍ ស្ងាត់បន្តិចចិត្តនាយសឹងមិនជឿថាម្ចាស់តូចទៅទាក់ទងមនុស្សមែននឹង

<ស្អីឯងអាជេក៍!>ប៉ន

<ខ្ញុំគ្រាន់តែសឹងមិនជឿនឹងត្រចៀកនឹងណាលោកម្ចាស់>ជេក៍

<ហឺយ...!យើងទៅវិញហើយ>ថាចប់ក៏បានដើេចេញទៅវិញបាត់។

+ម៉ោង៧ល្ងាច

<ម៉ែដោះ... មានរឿងមែនទេបានជាធ្វើមុខចឹង>ប៉នមកដល់ភ្លាមឃើញម៉ែដោះមកឈរនៅមាត់ទ្វាក៏សួរឡើងមើលទៅទឹកមុខដូចក្រៀមក្រំម្លេះអ្នកណាកើតអី

<អ្នកប្រុសធំ....អ្នកប្រុសតូចគាត់>ម៉ែដោះ និយាយដាច់ៗតែក៏ឲសញ្ញាទៅនាយក្រាសឲងៀកមើលទៅខាងក្នុងបន្ទប់ទទូលភ្ញៀវ

<ភូវីន?..>ប៉ន គ្រាន់តែទទូលបានសញ្ញាពីម៉ដោះភ្លាមក៏ដើរមកក៏ឃើញភូវីនជាមួយនឹងនីកីកំពុងតែល្អូកល្អើនជាមួយគ្នា

<អរ...!លោកទេហ៎បើមកហើយខ្ញុំចង់ណែនាំឲស្គាល់បន្តិច នេះគឺនីកីជាសង្សាររបស់ខ្ញុំហើយក៏ជិតក្លាយជាស្វាមីរបស់ខ្ញុំផងដែរ>ភូវីនកាន់ដៃនីកីយកមកណែនាំឲនាយក្រាស់បានស្គាល់នឹងមានគំនិតចង់បញ្ឃឺនាយទៀតផង

<អូនជ្រុសពេកហើយភូវីន សម្តីបងហេតុអីអូនមិនចេះស្តាប់>ប៉ន ឲគេនិយាយបែបណាបើមនុស្សប្រុសរបស់ប្រពន្ធគេនៅនឹងមុខទៅហើយនឹង ចង់ឲគេទៅវៃធ្វើបាបរាងកាយមនុស្សដែលគេស្រឡាញ់ចឹងហីគេធ្វើមិនបាន

<សម្តីលោកគ្មានតម្លៃចំពោះខ្ញុំតាំងពីដើមទៅហើយ តោះបងនីកីយើងទៅបន្ទប់ទៅព្រោះនៅទីនេះយូរមានអារម្មណ៍ថាចង់ក្អួត>ភូវីន និយាយទៅកាន់ប៉នហើយ ក៏ងៀកមកនិយាយសម្តីប្រែ៦០ដឺក្រេជាមួយសង្សារក្រៅខោរបស់នាយវិញឲផ្អែម

<ទៅសិនហើយណាប្តីដែលគេមិនត្រូវការ>នីកី

<ឯង! អាចង្រៃ>ប៉ន ទាញកអាវនាយនីកីមួយទំហឹងធ្វើឲគេដួលនឹងការ៉ូ

ដឹបៗ*

<ឈប់ភ្លាម! ប្រាប់ថាឲឈប់លោកឆ្កអួតទេហីប៉នឈប់ទៅ>ភូវីនចូលទៅទាញប៉នចេញពីនីកីថែមទាំងវៃខ្នងនាយក្រាសពីលើផងដែរ

<ផាច់*ស្វាងបាននៅ>ភូវីន ទាញប៉នមកឈរទាល់មុខហើយក៏បានទះនាយមួយកំភ្លៀងមួយទំហឹងធ្វើឲផ្ទៃមុខរបស់ប៉នងៀកទៅម្ខាង

<អូនការពារវា >

<អឺ!ខ្ញុំការពារគេមិនមែនលោក>ភូវីន

<គេសំខាន់ណាស់មែនទេ>ប៉ន សួរទៅកាន់នាយតូចដោយសម្លេងស្អកៗខំទប់ទឹកភ្នែកមិនឲស្រក់នៅមុខអាប្រុសម្នាក់នោះថែមទាំងអ្នកបម្រើថែមទៀត

<ត្រូវហើយគេសំខាន់ណាស់ ហើយខ្លាំងទៀតផង>

<ល្អ!ជូនពរអូននៅជាមួយគេមានក្តីសុខ តែបងចង់ប្រាប់អូនថាមនុស្សដែលអូននិយាយថាសំខាន់គេមិនមែនជាមនុស្សល្អដូចដែលអូនគិតទេ>ប៉ន និយាយហើយក៏ដើរចេញទៅមាត់ទ្វាបើកឡានរបស់គេចេញទៅបាត់ ឲគេនៅធ្វើអីទៀតឲគេនៅមើលគេធ្វើទង្វើផ្អែមល្ហែមដាក់មែនទេ នៅឲគេបញ្ឃឺមែនទេ នៅឲគេសើចចំអកមែនទេ នៅធ្វើអីបើមិនសំខាន់ផង?

<អ្នកប្រុសធំៗ>អ្នកបម្រើទាំងស្រីទាំងប្រុសនាំគ្នាស្រែកហៅនាយក្រាស់ឲមកវិញតែយឺតពេលបាត់ហើយ

______________enjoy to my story na luv🫶😞

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now