Ep 7 ត្រឹមជាមនុស្សរំខាន

Começar do início
                                        

<អីតិចអោនមុខចុះៗ សួរតាមត្រង់ចេះធុញខ្លះអត់>ភូវីន ឃើញប៉នអោនមុខចុះអន់ចិត្តនឹងគេបែបនេះហើយក៏គេមិនបាននិយាយផ្អែមដាក់នាយឡើយមានតែធ្វើឲគេរិតតែធុញនឹងនាយកាន់តែខ្លាំង ធ្វើមើលតែខ្លួនឯងស្រីក្រមុំចឹង

<បង....!>ឲគេឆ្លើយបែបណា និយាយបែបណាបើពេលនេះទឹកភ្នែកស្រក់ចុះមកពេញថ្ពាល់បាត់ទៅហើយនឹង

<ហឺយ...!ធុញណាស់វើយចេញឲឆ្ងាយពីមុខខ្ញុំទៅ>ភូវីន ស្រែកគំហក់ទាំងកំហឹងដាក់នាយក្រាស់ ហើយក៏បានដេញនាយក្រាស់ឲចេញពីមុខគេ

<បាទ!>

មកដល់ក្រៅបន្ទប់ភ្លាមនាយបន្ទន់ជង្គង់អង្គុយចុះនឹងការ៉ូផ្អែកខ្នងនឹងទ្វា អោនមុខចុះលួចយំអន់ចិត្តនឹងប្រពន្ធតែម្នាក់ឯង។មើលទៅប្រហែលវាជិតនឹងដាច់ហើយបើគេខំតែម្នាក់ឯង

<ហ្អឹក...ៗ អូនមិនអាចស្រឡាញ់បងអីតិចតើមែនទេភូវីន ហាស់ៗហឺៗ>សើចផងយំផងនិយាយម្នាក់ឯងដូចមនុស្សឆ្កួតនៅមុខបន្ទប់ បើមានអ្នកបម្រើមើលឃើញតើពួកនាងនឹងគិតយ៉ាងណា

ខំធ្វើគ្រប់បែបយ៉ាងដើម្បីឲគេមើលឃើញតង្វើស្រឡាញ់ខ្លះតែបែរជា ត្រឹមជាតួរំខានក្នុងកែវភ្នែករបស់គេទៅវិញ បើដឹងបែបនឹងគេមិនតស៊ូដល់ថ្នាក់នឹងទេមានអារម្មណ៍ថាហត់ខ្លាងណាស់។

+ព្រឹកថ្ងៃថ្មី
ភូមិគ្រិះយ៉ាម៉ា

ពេលព្រឹកជាពេលដែលគេកំពុងតែស្រស់ស្រូបអាហារពេលព្រឹកដើម្បីមានកម្លាំងទៅធ្វើការងារតាមតួនាទី។តែចំលែកអីតែនីកីរបស់យើងកំពុងតែមានក្តីសុខជាមួយសង្សាររបស់នាយទៅវិញ។(ដាក់អារម្មណ៍ពេកដូចប្រលោមលោករឿងអាសអាភាស)🥹😂

<បងសម្លាញ់ហេតុអីមិនឃើញទៅរកអូនសោះចឹង>រ៉ូសា ដែលមាននាមជាសង្សាររបស់នីកីនិយាយឡើងទាំងទឹកមុខអន់ចិត្តដាក់នីកីដែលជាសង្សារបំណងចង់ឲនាយលួង

<មកពីបងរវល់នឹងការងារពេក បានបងមិនបានទៅជួបអូនបើអូនខឹងបងចាំបងប៉ះពូវឲអូនណាចង់បានអី>នីកី

<អូនមិនចង់បានអីទេ តែអូនខ្លាចបងមានអ្នកផ្សេងចោលអូនទៅវិញទេ អូនស្រឡាញ់បងណាស់ដឹងអត់បងកុំមានអ្នកថ្មីចោលអូនណា>រ៉ូសា

<កុំចឹងមើលបងឯណាទៅមានថ្មីចោលអូន បើអូនល្អដាក់បងយ៉ាងនឹង>នីកីអង្អែលក្បាលសង្សានិយាយលួងលោមឲនាងជឿសម្តីរបស់ខ្លួនថែមទាំងឡ៎ទៅថើបនាងទៀតផង

<អូនជឿបង! ព្រឹកនេះបងនាំអូនទៅshopping ណាបងណា>រ៉ូសាញញឹមស្រស់ជឿសម្តីសង្សារនិយាយលួងលោមដោយសប្បាយចិត្ត

<អូខេ!បានណា>នីកី

<ស្រឡាញ់បងជាងគេ ជុប*>ងើបមកអោបនាយដោយអារម្មណ៍រំភើបព្រោះតែនាងជាមនុស្សដែលហៃសូចូលចិត្តដើរផ្សារទិញរបស់របរប្រើប្រាស់ខ្ជេះខ្ជាយ

<តោះពួកទៅងូតទៅឆាប់បានទៅshopping មិនចឹង>

<ចា៎>

+ផ្ទះមង្គល

សភាពនៅក្នុងបន្ទប់ហាក់រញ៉េរញ៉ៃ របស់របររ៉ាយប៉ាយមិនដឹងជាស្អីទៅស្អី។មើលសភាពបន្ទប់ក៏ដឹងដែលថាម្ចាស់បន្ទប់ទើបនឹងឈ្លោះគ្នាហើយ

<លោកឯងមកចេះដឹងរឿងរបស់ខ្ញុំធ្វើអី ធ្វើចឹងខ្ញុំកាន់តែស្អប់លោកឯងទៅវិញទេ>ភូវីនកំពុងតែឈរស្រែកជេទៅអ្នកម្ខាងដែលឈរទាល់មុខនាយដោយសម្លេងខ្លាំងៗលឺដល់អ្នកបម្រើ

<រឿងអូនហេតុអីបងដឹងមិនបាន? បងហាមអូនបើអូនហ៊ានយកគេមកនៅផ្ទះមួយនេះអូននឹងបានស្គាល់បងជាមិនខាន>ប៉ន តាមពិតទៅនាយបានឆែកទូរសព្ទរបស់ភូវីនកាលពីយប់មិញហើយក៏បានឃើញនាយលេងជាមួយសង្សាររបស់គេដោយចង់ឲសង្សារមកនៅជាមួយទៀតផង។ទើបព្រឹកឡើងមានរឿងបែបនេះ

<លោកគម្រាមខ្ញុំ! ហិ..ហាស់ៗ លោកគិតថាខ្ញុំខ្លាចលោកចឹងឬ>ភូវីនយកដៃចង្អុលមុខខ្លួនឯងហើយបែរទៅចង្អុលមុខរបស់ប៉នវិញដោយការសើចចម្អក។

បាត់មួយអាទិត្យឡូវមីនមកវិញហើយ។សុំទោសណារវល់សល់ហាយទើបបានជាយូរបែបនេះសង្ឃឹមថាមានអ្នកផ្ទល់កម្លាំងចិត្តឲមីនចុះ🫶🫠

______________enjoy ❤️‍🩹🫶

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Onde histórias criam vida. Descubra agora