EP6 ប្រឡែងលេងជាមួយភ្លើង

Start from the beginning
                                        

<មានប្រពន្ធហើយ ថើបម៉ាក់មិនបានមែនទេ អរកូនយល់>ប៉នធ្វើជានិយាយង៉ក់ងរជាមួយម្តាយ

<អរស្អីឯង!>លោកអាដាណួ៍

<ថ្ពាល់នេះទុកឲលោកប៉ាមែនទេ មែនទេម៉ាក់>ប៉ន ចង្អុលទៅប៉ារបស់គេហើយងៀកមកនិយាយជាមួយនឹងម៉ាក់របស់គេវិញ មើលចុះចរិកឡើងដូចកូនក្មេងទៅហើយ

<កូនឯងនេះ!>អ្នកស្រីម៉ារីវៃមួយដៃចំស្មាតែមិនខ្លាំងទេ

ហឹសៗ

ដោយឃើញអ្នកស្រីម៉ារីសើចបែបនេះពួកគេទាំងពីរក៏នាំគ្នាសើចតាមព្រោះតែខានមានពេលបែបនេះយូមកហើយតាំងពីប៉នទៅនៅខាងគ្រួសារ គ្រីយូឡាមកម្លេះ

ភូមិគ្រិះ យ៉ាម៉ា

ប្រាវ*

<ពិតជាចង្រៃមែន ពួកអាចង្រៃ>នីកីក្រោយបានមើលព័ត៍មាននោះហើយធ្វើឲគេក្តៅក្រហាយ បោករបស់របរក្នុងផ្ទះឡើងរញ៉េរញ៉ៃពេញនឹង

<ចៅហ្វាយ ...ចៅហ្វាយចិត្តត្រជាក់>ឃិន ចូលមកឃាត់បើនៅបែបនឹងទៀតចកបាស់ណាស់ថារលាយភូមិគ្រិះនេះមិនខាន

<ចិត្តត្រជាក់ក្បាលឯងស្អីអាឃិន ឯងមិនឃើញទេហេលុយយើងរ៉ាប់មុឺនវើយ>នីកី ងៀកមកស្តីបន្តោសឲឃិនដែលមកប្រាប់ឲគេចិត្តត្រជាក់

<ចេញឲអស់ទៅ ចេញឲផុតពីយើងកុំឲយើងឃើញមុខពួកអាបង្បង់បាយដូចពួកឯងទៀត>នីកី

(ចាំមើលណាថ្ងៃណាមួយយើងធ្វើឲគ្រួសារឯងរលាយក្រោមស្នាដៃយើងជាមិនខាន)

វីមានចំណងដៃ

<ម៉ែដោះ គេម្នាក់នោះទៅណាហេតុអីមិនឃើញបាត់តាំងពីយប់មកម្លេះ>ភូវីន ចុះមកបម្រុងនឹងទៅរកអីញាំតែក៏នឹកឆ្ងល់ក្នុងចិត្តដែរតាំងពីមានអីៗជាមួយគេហើយបាត់មុខតែម្តង បើថាខ្លាយគេខឹងក៏មិនសមដែរបើមុខក្រាស់សឹងអី

<គេ...គេម្នាក់ណាទៅអ្នកប្រុសតូច>ម៉ែដោះ ជ្រួញចញ្ចើមធ្វើជាឆ្ងល់មិនយល់នឹងសំណួររបស់ភូវីន

<គឺ...អ្នកប្រុសធំរបស់ម៉ែដោះនោះអី>ភូវីន ស្ងាត់បន្តិចមុនឹងដាច់ចិត្តនិយាយតែក៏មិនបាននិយាយឈ្មោះចំដែរហៅអ្នកប្រុសធំវិញ

<អរ..អ្នកប្រុសធំមែនទេ កឺគាត់បានខលមកប្រាប់ថាគាត់ទៅជួយធ្វើការឲលោកប៉ារបស់គាត់មួយរយះនឹងណាអ្នកប្រុសតូច យប់មិញខ្ញុំថារកប្រាប់អ្នកប្រុសតូចដែរតែអ្នកប្រុសតូចមិនបាននៅក្នុងបន្ទប់ តើអ្នកប្រុសតូចទៅណាយប់មិញ?>ម៉ែដោះ

<ហ្អឹម...! យប់មិញខ្ញុំទៅជួបមិត្តចាស់នឹងណាម៉ែដោះ >ភូវីន

<ចា៎ អ្នកប្រុសឃ្លានឬនៅចាំខ្ញុំរៀបចំឲណា>ម៉ែដោះ

<អត់ទេ ខ្ញុំត្រូវទៅក្រៅឡូវហើយ បើចឹងខ្ញុំទៅបន្ទប់វិញហើយ>ភូវីន ប្រកែកមិនឲម៉ែដោះរៀបបាយឲដោយយកលេះថាទៅក្រៅ តែមុននេះចុះមកអីញាំសោះ

<ចា៎>

បន្ទប់ភូវីន

មកដល់បន្ទប់ភ្លាមក៏ទាញសៀវភៅយកមកអានបំបាត់ស្រ្ទេសព្រោះអត់បានឈ្លោះគ្នា ចេះតែនៅមិនសុខ។នឹងឆ្លៀតនិយាយម្នាក់ឯងតិចៗទៀត

ទៅណាក៏មិនប្រាប់មិនដឹងជាប្តីម៉ាកស្អីទេ ប្រពន្ធមានមិនប្រាប់ទៅប្រាប់ម៉ែដោះគួរឲខឹង។

ហៃយ៉ាបាត់គេមួយថ្ងៃសោះនឹកផងហេភូវីន ក្រែងនិយាយថាស្អប់គេ ចង់លែងលះគេមិនចឹងហីឡូវមកនឹកអីណា។

<ហឺុយ នេះយើងឆ្កួតទេហីបានជានៅសុខៗមកខឹងអាគាត់នឹងទៅវិញ>អង្គុយគិតមួយសន្ទុះទើបភ្ញាក់ខ្លួនមកវិញ

<ចំមែនហើយ ភូវីនឯងកុំមកឡប់ឯងមានបងនីកីហើយ ហើយគាត់ក៏ស្រឡាញ់ឯងដូចគ្នា>ភូវីន ទះក្បាលខ្លួនមួយដៃឲឈប់គិតពីនាយក្រាស់តែកាន់តែចង់ឲឈប់កាន់តែគិត កាន់តែនឹក អានឹងគេហៅអាការះអ្វីទៅណ៎?

____________Love you🫶👉👈

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now