Book

2.1K 132 0
                                    

   សួស្តីអ្នកទាំងអស់គ្នា ខ្ញុំសុំធ្វើការបើកកក់សៀវភៅ គ្រងស្នេហ៍ ឧត្តមសេនីយ៍ឯកចន ដែលនិពន្ធដោយនាងខ្ញុំផ្ទាល់ ។ សម្រាប់ការកក់នឹងទទួលបាន សៀវភៅ1ក្បាល  តម្លៃ6.5$ (26000៛) ពណ៌កាកអំពៅ មាន ទម្ងន់តិចៗនិងស្នៀតសៀវភៅ1 ផងដែរ ។
ការកក់សម្រាប់ 30 នាក់ដំបូងនិងមាន កាដូថែមជូន ( បញ្ជាក់តែ 30 ឈុតប៉ុណ្ណោះ) រាល់ការកក់សូមបង់ជាលុយមុន នឹងរង់ចាំសៀវភៅចូលស្តុប ខាងខ្ញុំនឹងរៀបចំជូន ។

Trailer
   វាជាអភូតហេតុ ដែលបណ្តោយអោយវិញ្ញាញក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់
ចូលទៅសន្ធិត រស់នៅក្នុងរាងកាយរបស់ភរិយាសម្អប់ ឧត្តមសេនីយ៍ឯកចន ។
“ពូ... ថេហ៍ មិនមែនឈ្មោះផាក យ៉ុងជីន ទេហើយខ្ញុំឈ្មោះផាក ថេហ្យុង ឆ្នាំនេះទើបតែអាយុ១៥ឆ្នាំ   ម៉េចនឹងអាចរៀបការបានទៅបើមិនទាន់គ្រប់អាយុផងនោះ??”
“ថេហ៍ និយាយសុទ្ធតែជាការពិត  អត់កុហកទេបើពូមិនជឿចង់នាំ ថេហ៍ ទៅស្បថប៉ុន្មានវត្តក៏បានដែរ!!”    អាល្អិតថេហ្យុង   នៅតែបន្តសម្តីយ៉ាងហូរហែសង្ឃឹមថាគេនឹងជឿ   តែក៏ត្រូវភ័យលួសព្រលឹងសារជាថ្មីកាលបើ ជុងហ្គុក និយាយគំហកដាក់  អោយខ្លួនឈប់និយាយអ្វីតទៅទៀត ។
       វាបញ្ជាក់ច្បាស់ណាស់ថាគេមិនចង់ស្តាប់អ្វីចេញពីមាត់របស់ ថេហ្យុង នោះទេ ។
       “បិទមាត់របស់ឯងទៅ!!  កុំគិតថានិយាយពាក្យផ្តេសផ្តាសអស់ទាំងនេះហើយយើងនឹងលង់ជឿនោះ!!”
      “មនុស្សលាក់គំណួចដូចជាឯងពូកែកុហកណាស់!!...  ចាំតែមើលចុះយើងនឹងអោយគ្រូពេទ្យយកឯងទៅស្កេនខួរក្បាល   បើលទ្ធផលចេញមកថាឯងមានសតិប្រក្រតី  នឹងនរល្អ យើងនឹងលែងលះជាមួយឯងអោយខានតែបាន!!
___________
    “ផាច់ៗៗ... ហេតុអ្វីមិនស្តាប់តាមសម្តី? ហេតុអីក៏ក្បត់សន្យា ហ្ហឹកៗ” អាល្អិតយំសសឹក វាយដើមដៃ ជុងហ្គុក ជាច្រើនដៃហើយក៏អោបនាយវិញ ។ គេទាំងខឹងនិងបារម្ភ ព្រោះវាជារឿងក្តីឃាតកម្ម មានទោសជាប់ពន្ធធនាគារអស់មួយជីវិតណា!!
        “ហ្ហឹមម... យើងសូមទោសហើយតើ!! សន្យាថាគ្មានលើកក្រោយទៀតទេ” អត់ទ្រាំមិនបានដែលត្រូវស្តាប់សម្លេងយំ របស់ ថេហ្យុង តទៅទៀត ជុងហ្គុក ក៏ចាប់ចង្កាអាល្អិតឡើងថើបបំបិទសម្លេងចោលតែម្តង នាយថែមទាំងនិយាយសូមទោសម្តងហើយម្តងទៀត ព្រោះខ្លួនបានខុសពិតមែន ខុសធ្ងន់ទៀតផង ប៉ុន្តែវាគ្មានលើកក្រោយៗទៀតឡើយ ។
        “ចប់រឿងនេះ ពួកយើងរៀបការជាមួយគ្នាទៅ!!” ហេតុតែមិនឃើញ ថេហ្យុង និយាយស្តីរកខ្លួនក្រៅតែពីឈរអោនមុខចុះ យំដង្ហក់តិចៗ ជុងហ្គុក នឹកគិតអ្វីស្រាប់តែនិយាយរឿងរៀបការ អោយអ្នកដែលយំនោះត្រូវងើបមកមើលមុខសង្ហាៗរបស់នាយភ្លាមៗ ។
        “ពូ... ពូនិយាយអី?”
        “ក៏ដូចដែលឯងឮហ្នឹងហើយ ឯងជាផាក ថេហ្យុង តើត្រូវទេ?? ដូច្នេះយើងនឹងរៀបការជាមួយឯង ហើយឯងនឹងក្លាយជាប្រពន្ធរបស់យើងពេញច្បាប់” នាយសង្ហាញញឹមពព្រាយយ៉ាងសប្បាយចិត្ត   ទាំងដែលគេកំពុងតែជួបអាសន្នធំ ខុសអ្វីពី ថេហ្យុង ចាប់ផ្តើមហូរទឹកភ្នែកមកបន្ថែមទៀត វាហូរព្រោះក្តីរំភើប មិននឹកស្មានទេថា ជុងហ្គុក មកនិយាយរៀបការជាមួយខ្លួន ក្នុងស្ថានភាពបែបហ្នឹង ។
        “ពូសន្យាមក... ពូត្រូវតែយកឈ្នះរឿងក្តីឃាតកម្មនេះអោយបាន ថេហ៍ នឹងធ្វើជាកូនក្រុមុំរបស់ពូ!!”
        “សន្យាក៏បាន អនាគតប្រពន្ធ អ្ហឹមម”

                  (Official cover)__________________សម្រាប់អ្នកចង់កក់អាចធ្វើការទំនាក់ទំនងទៅកាន់ Page: វេលា-Velea ហើយក៏មានការលេងហ្គេមយកសៀវភៅដូចគ្នា ។ ចូលរួមលេងទាំងអស់គ្នាណា អរគុណច្រើន ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

                  (Official cover)
__________________
សម្រាប់អ្នកចង់កក់អាចធ្វើការទំនាក់ទំនងទៅកាន់ Page: វេលា-Velea ហើយក៏មានការលេងហ្គេមយកសៀវភៅដូចគ្នា ។ ចូលរួមលេងទាំងអស់គ្នាណា អរគុណច្រើន ។



🎉 You've finished reading គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed) 🎉
គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now