ភាគទី៥:បានថ្មីចោលចាស់!!

6.8K 517 6
                                    

   ប៉ុន្មានថ្ងៃក្រោយមក ថេហ្យុង នៅតែបន្តរស់នៅក្នុងរាងកាយរបស់ យ៉ុងជីន ដដែល ។ គេទទួលបានការមើលថែយ៉ាងល្អពីសំណាក់មនុស្សមួយចំនួននៅក្បែរខ្លួន ជាពិសេសគឺ ជុងហ្គុក ផ្ទាល់ ។

   "នឹកលោកពូដល់ហើយ..." សម្លេងតូចឆ្មាៗបន្លឺឡើងរងាំរង៉ូវព្រោះតែនឹករលឹកដោយលោកឧត្តមសេនីយ៍ឯកចន ជុងហ្គុក ដែលបានទៅបំពេញភារកិច្ចការងារនៅក្រៅប្រទេសមួយរយៈ ។ បើគិតទៅវាអស់ពេល៣ថ្ងៃហើយដែល ជុងហ្គុក ទៅប្រទេសជប៉ុននោះ ។

   "ពេលណាទើបពូមកវិញទៅ? ហ្ហឹមម..." ថេហ្យុង ពេបមាត់តិចៗនឹងដកដង្ហើមធំៗសួរសំណួរដដែលៗបែបនេះមកកាន់ខ្លួនឯងស្ទើរតែរាល់ថ្ងៃ ។

   "នឹកយើងខ្លាំងណាស់ឬ??" ភ្លាមនោះសម្លេងរឹងកំព្រឹសបន្លឺឡើងពីខាងក្រោយខ្នង ថេហ្យុង ប្រញាប់ងាកមើលក៏ឃើញលោកពូដែលគេនឹកនៅឈរចំពោះមុខ តើគេមិនបានយល់សុបិនទេឬ?

   "លោកពូ... ជាពូពិតមែន ហ្ហឹកៗ នឹកខ្លាំងណាស់" ដោយប្រាកដថាជាមនុស្សដែលខ្លួនកំពុងនឹកពិតមែន ថេហ្យុង ស្ទុះអោបរាងកាយសង្ហាដែលគ្រងឈុតធ្វើការងារជាឧត្តមសេនីយ៍ឯកនោះជាប់ ។ ជើងស្រលូនតូចៗហក់គៀវចង្កេះបាវខ្សាច់ជាប់ដូចជាខ្លាចនាយទៅណាចោលគេទៀតយ៉ាងអ៊ីចឹង ។

   "លែងសិនទៅមើល អោបនោះអោប!!" ជុងហ្គុក ធ្វើជាមិនរំភើបនៅស្តីអោយមាឌតូចច្រឡឹងព្រលែងនាយអោយមានសេរីភាព តែគេបែរជាញញឹមញញែមស្ទើរតែបិទមាត់មិនជិតទៅវិញ ថែមទាំងយកដៃទប់ចង្កេះ ថេហ្យុង ជាប់ខ្លាចក្រែងរាងតូចរបូតដៃធ្លាក់អុកគូទទៅលើរានហាលនៃបន្ទប់ ។

   "មិន!!" ថេហ្យុង ប្រកែកគេផ្គើនអោបនាយកាន់តែខ្លាំងនឹងដាក់ចង្កាលើស្មាមាំទូលាយ បិទភ្នែកសង្ងំស្រង់ក្លិនក្រអូបប្រហើររបស់មនុស្សប្រុសចេញពីរាងកាយរបស់ ជុងហ្គុក រហូតដល់គេងលក់ ។ គិតទៅគេពិតជាល្មោភគេងខ្លាំងណាស់លោកអើយ!!

   "ផាច់* ចំមែនចេះមកគេងបែបនេះទៅកើត" ឧត្តមសេនីយ៍ឯករូបសង្ហា គ្រវីក្បាលហួសចិត្តមិនស្ទើរនោះឡើយទើបនាយយារដៃប្រថាប់ត្រាលើសាច់គូទទន់ៗរបស់ ថេហ៍ តិចៗព្រមទាំងនាំនាយតូចយកទៅដាក់អោយគេងលើពូក ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now