ភាគទី២០:ឯងហ៊ានញ៉ែប្រពន្ធយើង!??

5.1K 447 12
                                    

   ថេហ្យុង នៅអង្គុយលេងក្នុងបន្ទប់ធ្វើការរបស់ ជុងហ្គុក រហូតដល់ធុញទ្រាន់ គេក៏សុំចេញមកស្រូបខ្យល់អាកាសនៅខាងក្រៅអោយបានបន្តិច ។ ដំបូង ជុងហ្គុក ក៏បដិសេធតែដោយសារក្មេងរំអុកខ្លាំងពេក ក៏ដាច់ចិត្តអោយទៅទាំងមិនចង់ ។

   "ទីនេះធំដល់ហើយ" នាយតូចកំពុងតែដើរមើលបរិវេណទីស្នាក់ការបណ្តើរនិយាយតែម្នាក់ឯងបណ្តើរ រហូតដល់ហត់ទើបទៅអង្គុយនៅបង់ដែលដាក់ចោលក្រោមម្លប់ឈើ ។ អង្គុយលេងសុខៗក៏ស្រាប់តែមាននរណាមិនដឹង ដើរមករកគេនិយាយរាក់ទាក់របៀបញ៉ែញ៉មយ៉ាងចម្លែក ។ នេះបើ ជុងហ្គុក ឃើញនឹងបានឮប្រហែលបុរសម្នាក់នោះត្រូវរត់គេចគ្រាប់កាំភ្លើងស្លាប់ហើយមើលទៅ?!

   "ឯងស្អាតដល់ហើយ ខ្ញុំនិយាយមែនណា!!" ពលទាហានមហាច្រឡើមបន្លឺឡើងសរសើរ ថេហ្យុង មិនដាច់ពីមាត់ ឯខ្លួនក៏ចេះតែរំកិលចូលមកក្បែរ រាងតូចជារឿយៗ គេនេះព្រហើនពេកហើយ!!

   "ខិតបន្តិចបានទេ?" ថេហ្យុង ធ្វើមុខកាចៗដាក់នាយកំលោះនឹងអោយគេខិតចេញពីខ្លួនបន្តិច ព្រោះពេលនេះពួកគេទាំងពីរនាក់គឺអង្គុយកៀកគ្នាខ្លាំងណាស់ ។ គេខំខិតចេញ នាយម្នាក់នោះកាន់តែខិតចូល ចំជាគួរអោយស្អប់មែន!!

   "ខិតទៅណា? ខិតទៅជិតឯងឬ?!"

   "ខិតទៅអោយឆ្ងាយពីខ្ញុំ!!"

   "អរ... ខិតហើយៗ"

   "យើងឈ្មោះជីមីន ផាក ចុះឯងឈ្មោះអីដែរ? ម៉េចបានជាស្រស់ស្អាតខ្លាំងយ៉ាងនេះ??" ព្រះអើយ!! អង្គុយញ៉ែញ៉ង់ប្រពន្ធគេមួយថ្ងៃហើយចេះភ្លេចណែនាំឈ្មោះទៅកើត!! ជីមីន ណែនាំខ្លួនឯងញញឹមពព្រាយ គ្រប់ម៉ាត់ដែលគេនិយាយចេញមកសុទ្ធតែថា ថេហ្យុង ស្រស់ស្អាត គួរអោយស្រឡាញ់ ស្តាប់ហើយស្រគាលត្រចៀកណាស់ ។

   "ខ្ញុំឈ្មោះផាក.. គឺផាក យ៉ុងជីន ហៅ ថេហ្យុង ក៏បាន"

   "ហីយ៉ា!! ឈ្មោះពីរោះដល់ហើយថែមទាំងត្រកូលដូចគ្នាទៀត និស្ស័យច្បាស់ណាស់ ហឹសហឹសៗ"

   "ខ្ញុំទៅវិញហើយ"

   "ឯងទៅណា? ចាំយើងជូនទៅអូឃេឬអត់? យើងខ្លាចឯងវង្វេងណា"

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now