ព្រឹកថ្ងៃថ្មី ជុងហ្គុក មិនបានទៅធ្វើការនោះទេព្រោះវាជាវិស្សមកាលតូចរបស់នាយដែលមានរយៈពេលមួយសប្តាហ៍ ។
រាងកាយសង្ហាគ្មានអាវកំពុងតែគេងកើយដៃម្ខាងគយគុនមើលសម្រស់ដ៏ផូរផង់របស់ យ៉ុងជីន ដែលមានដួងវិញ្ញាណក្មេងប្រុសដ៏គួរអោយស្រឡាញ់ម្នាក់ចូលជំនួសរស់នៅក្នុងនោះ ។ យ៉ុងជីន ពិតជាស្រស់ស្អាតខ្លាំងណាស់ ស្ទើរតែរកកន្លែងថាទើសនៃរូបរាងកាយគ្មានប៉ុន្តែគួរអោយសោកស្តាយ គេស្អាតតែរូបអត្តចរិតមិនល្អដូចរូបសម្ផស្បឡើយ ។
"បើសិនជាឯងជាគីម ថេហ្យុង ពិតមែនតើឯងនឹងចាកចេញពីយើងនៅថ្ងៃណាមួយដូចក្នុងរឿង ដែលពួកយើងបានមើលកាលពីម្សិលមិញឬអត់?!" ជុងហ្គុក បន្លឺសំណួររងាំរង៉ូវភ្ជាប់ជាមួយទឹកមុខក្រៀមក្រំបង្ហាញយ៉ាងច្បាស់ក្រឡៅ ។
គេខ្លាចខ្លាំងណាស់ ខ្លាចជាទីបំផុតប្រសិនបើវាជាការពិតហើយនៅសុខៗ ថេហ្យុង ក៏ត្រូវចាកចេញឆ្ងាយពីនាយ ស្របពេលដែលបេះដូងក៏ចាប់ផ្តើមស្រឡាញ់ពី០ឡើងដល់បូកអណ្ណន្តរាប់មិនអស់ ។ ហើយបើបែបនោះមែន មិនគួរណាព្រំលិខិតបញ្ជូន ថេហ៍ អោយមកគ្រប់គ្រងបេះដូងរបស់នាយហើយ ក៏យករាងតូចវិលត្រឡប់ទៅវិញទេ ។
"លោកពូភ្ញាក់យូរហើយតើមែនទេ?" កំពុងតែភ្លឹកគិតសុខៗ សំឡេងរបស់ ថេហ្យុង ក៏បន្លឺធ្វើអោយនាយភ្ញាក់ឆ្លើយអឺអើទាំងប្រញេប្រញាប់ ដើម្បីកុំអោយរាងតូចចាប់បានថានាយកំពុងតែគិតអ្វី ។
"សុំអោបបន្តិចបានទេ??" ជុងហ្គុក ចងចិញ្ចើមហាក់ឆ្ងល់ ដែលខុសពី ថេហ្យុង គេសុំដោយទឹកមុខអង្វរក.ទាមទាររបៀបចង់បានភាពកក់ក្តៅចេញពីការអោប ដូចដែលលោកយាយរបស់គេធ្លាប់ផ្តល់មកអោយ ។
"ហ្ហឹមមម"
"ហិហិ កក់ក្តៅមែន" គ្រាន់តែទទួលបានការយល់ព្រម ថេហ៍ រហ័សត្បុលខ្លួនអោប ជុងហ្គុក យ៉ាងណែនញញឹមបិទមាត់មិនជិត ។ គេកក់ក្តៅហើយក៏មានអារម្មណ៍ថាសុវត្ថិភាពណាស់ដែរ បានអោបរាងក្រាស់បែបនេះ ។
រហូតកន្លងផុតទៅមួយសន្ទុះទើប ថេហ៍ ព្រមព្រលែងហើយក៏បំបែកគ្នាជាមួយ ជុងហ្គុក តែប៉ុណ្ណឹងដោយនាយសង្ហាទៅបន្ទប់របស់គេ រីឯ ថេហ្យុង ក៏ចូលទៅងូតទឹក ។
YOU ARE READING
គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)
Actionគ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
