ខណៈនេះម៉ោង១១យប់ទៅហើយ ដោយឡែកកំលោះសង្ហាជាកូនពៅនៃត្រកូលចនកំពុងតែអង្គុយផឹកសុរា នឹកគិតបារម្ភដល់មនុស្សម្នាក់ ក្រោយដឹងថាមានមនុស្សទៅធ្វើបានគេរហូតដល់មានរបួស ហើយម្នាក់នោះគ្មាននរណាក្រៅពី ថេហ្យុង ឡើយ ។
"ធុញណាស់!! ច្បាប់នោះច្បាប់ គ្រាន់តែចង់សម្រាកទៅសួរសុខទុកអ្នកផ្ទះក៏មិនបាន!!" ជុងវ៉ុន រអ៊ូរងាំរង៉ូវខឹងយកតែមែនទែន កាលបើ manager របស់គេមិនអនុញ្ញាតិអោយនាយឈប់សម្រាកការងារដើម្បីទៅទីក្រុងសេអ៊ូលជាដាច់ខាត ។ ដោយសារតែពេលនេះនាយមានការងារនៅខេត្តដេហ្គូ ទោះជាគេខំលើកហេតុផលយ៉ាងណាក្តីក៏អ្នកគ្រប់គ្រងនោះមិនយល់ព្រមព្រោះតែតែ ជុងវ៉ុន បានប្រើពេល Holiday គ្រប់ចំនួនថ្ងៃកំណត់បាត់ទៅហើយ ។
"សង្ឃឹមថាឯងនឹងមិនកើតអ្វីធ្ងន់ធ្ងរទៅចុះ!!"
នៅក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាមើលឃើញ យ៉ុងជីន ជាមនុស្សអាក្រក់ឃោរឃៅ ពោរពេញទៅដោយកលល្បិច១០០ជំពូកម្នាក់ ។ ប៉ុន្តែគ្មាននរណាដឹងឡើយថា យ៉ុងជីន ជាមនុស្សដែលទន់ខ្សោយបំផុត គេមិនដែលទទួលបានភាពកក់ក្តៅពីលោកផាកប៉ុន្មានឡើយ ថែមទាំងត្រូវម្តាយចុងធ្វើបាបតែជារឿយៗ ។ បែបនេះហើយទើបគេកែប្រែខ្លួនឯងធ្វើជាមនុស្សរឹងមាំ តែចុងក្រោយក៏ត្រូវមកទន់ជ្រាយ ហើយយំសោកជាញឹកញយដោយសារ ជុងហ្គុក ។ អាថ៌កំបាំងរបស់ យ៉ុងជីន មានតែ ជុងវ៉ុន ម្នាក់ប៉ុណ្ណោះដែលដឹង ។ គេស្គាល់ យ៉ុងជីន តាំងពីនៅក្មេងដូច្នេះមានអ្វីដែលគេមិនដឹងថា យ៉ុងជីន ជាមនុស្សយ៉ាងណានោះ?
"បើបងប្រុសការពារឯងមិនបានល្អទេ យើងនឹងដណ្តើមឯងយកមក ដូចដែលពាក្យយើងធ្លាប់និយាយដាក់ឯងកាលពីមុន!! យើងមិនដែលភ្លេចនោះទេ មិនយូរទេយើងនឹងយកឯងមកនៅក្បែរមិនអាចអោយនរណាជិះជាន់ ឬធ្វើបាបឯងតទៅទៀតឡើយ!!" កំលោះសង្ហាជាតារាល្បី និយាយដោយម៉ឺងម៉ាត់ទើបលើកកែវស្រាក្រហមដែលនៅសល់មកអកដាច់ ដើរទៅឈរសម្លឹងមើលទេសភាពពេលរាត្រី ។
ដឹងទេ? នាយស្រឡាញ់ យ៉ុងជីន យូរណាស់មកហើយតាំងតែពីជួបគ្នាដំបូង ។ កាលនោះ យ៉ុងជីន មានអាយុ៨ឆ្នាំចំណែកគេមានអាយុ៦ ។ គ្មានថ្ងៃណាដែល ជុងវ៉ុន មិនរំអុកសុំលោកចននិងលោកស្រីចន ដើម្បីបានទៅលេង យ៉ុងជីន ឡើយបើទោះជាគេដេញ គេមិនចង់ក្បែរយ៉ាងណាក៏នាយនៅជម្នះរហូតដល់បានសម្រេច ។
YOU ARE READING
គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)
Actionគ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
