ភាគទី២២:អាចីងចក់ឆ្កួត!!!

4.7K 445 13
                                    

   "ហត់ខ្លាំងណាស់ ឈប់បន្តិចសិនតើបានទេ??"

   នៅពេលល្ងាច ជុងហ្គុក ក៏បានបបួល ថេហ្យុង រត់មកហាត់ប្រាណជាមួយបានជាគ្នា ។ រាងតូចរត់មិនទាន់នឹងបាន១៥០ម៉ែត្រស្រួលបួលផង ក៏ដង្ហក់ខ្យល់បែកញើសជោគខ្លួនបាត់ទៅហើយ ឯ ជុងហ្គុក វិញក៏ធម្មតាព្រោះនាយទម្លាប់មិនដូចជា ថេហ៍ គេទើបតែរត់លើកទីមួយនោះទេ ។

   "អត់ទេ ឆាប់ងើបមក!!" ជុងហ្គុក មិនព្រមតែមិនអោយឈប់សម្រាក នាយថែមទាំងអូសក.ដៃ ថេហ្យុង នាំនាយល្អិតរត់បន្តរហូតដល់បង់អង្គុយលេងក្រោមដើមឈើ ទើបនាយព្រមឈប់ ណាមួយក៏អាណិតក្មេងដែលខំអង្វរក.ផងអ្វីផង ទើបដាច់ចិត្តឈប់សម្រាកបែបនេះ ។

   "ហ្ហឹកកក..." ថេហ្យុង អង្គុយពេបមាត់ឈ្លីកំភួនជើង ទាំងអន់ចិត្តនឹងញើសជោគពេញមុខ សក់ក៏សើមល្អាចទៀត ។ ជាពិសេស ជើងក៏ឈឺខ្លាំងទៀត បែបយប់នេះត្រូវរួមរឹតឈឺខ្លួនគេងមិនបានជាក់ជាមិនខាន!!

   "យ៉ាងម៉េចហើយ??"

   "ថេហ៍ ដើរអត់រួចទេ ឈឺជើងណាស់"

   "ហ្ហើយយ... មោះឡើងខ្នងយើងមក!!" ក៏ឃើញថា ថេហ្យុង មើលទៅពិតជាហត់និងឈឺជើងពិតមែន ជុងហ្គុក ក៏សម្រេចចិត្តឈប់បន្តរត់ទៀត លើសពីនេះនាយនៅអោយនាយល្អិតឡើងជិះខ្នងខ្លួនឯងថែមទៀតផង ។ កាលបើបានបែបនេះ ថេហ្យុង ក៏មិនរុញរានៅយូរទៀតដែរ គេប្រញាប់ឡើងខ្នង ជុងហ្គុក អោយគេអៀវខ្លួនដើរទៅទីស្នាក់ការវិញ ឯមុខក៏ញញឹមរីកដូចផ្កាដូចគ្នា ។

   "ពូមិនហត់ទេហ្ហេស??" ដើរបានយូរបន្តិច ថេហ៍ ក៏សួរដោយរាងក្រែងចិត្ត ព្រោះថា ជុងហ្គុក អៀវគេមកយូរហើយដែលរហូតពេលនេះគឺដល់ការដ្ឋានញាំអាហារ ប្រហែលជា៥០ម៉ែត្រទៀតទេ ក៏ដល់ទីស្នាក់ការដែលនាយធ្វើការហើយ ។

   "អត់ទេ"

   "ពូកើតអី? ខឹង ថេហ៍ តើមែនទេ?"

   "ត្រូវហើយ... យើងខឹង ខឹងដែលឯងកើតមកស្អាតពេកនោះអី" ថេហ្យុង ឮហើយសើចហឹសៗ អស់សំណើចមិនស្ទើរនោះឡើយ ពេលនាយកំពុងតែចាប់ផ្តើមប្រាប់ពីអារម្មណ៍ដែលខឹងម៉ួម៉ៅចេញមក ។ ថេហ្យុង ចាប់ផ្តើមនិយាយញ៉ោះ ជុងហ្គុក លេងរហូតទាល់តែលោកឧត្តមសេនីយ៍ឯកឈប់ខឹង នាំគ្នាដើរបណ្តើរប្រលែងគ្នាបណ្តើរអត់មិនធ្វើអោយ ពលទាហានដែលចេញមកហាត់ប្រាណដូចគ្នា សរសើរពួកគេមិនដាច់ពីមាត់ ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now