"លោកពូ..!!" សម្លេងស្រួយស្រេះបន្លឺឡើងស្របកាយតូចច្រឡឹង ពាក់អាវយឺតពណ៌ប្រផេះជាមួយខោខ្មៅលើជង្គង់ចុះពីលើកជណ្តើរ ដង្ហើយហៅអ្នកកំលោះដែលអង្គុយនៅសាឡុងនោះ ទាំងពេបមាត់ពេបក.រកយំ ព្រោះតែបាត់មិនឃើញនាយនៅក្បែរគេនោះឯង ។
"ហេតុអីកុហកបែបនេះ?" ថេហ្យុង ឈររលីងរលោងទឹកភ្នែកនៅចំពោះមុខ ជុងហ្គុក ហើយក៏សួរទាំងអន់ចិត្តកាលដែលនាយក្រោកពីគេងចោលគេ ។ យប់មិញសន្យាជាមួយគ្នាហើយថាពេលនាយក្រោកត្រូវតែដាស់គេផង ប៉ុន្តែ ជុងហ្គុក បែរជាក្បត់សន្យាដឹងទេគេតូចចិត្តណាស់ ។
"យើងឃើញឯងគេងលក់ស្រួលទើបមិនចង់ដាស់!! កុំយំអី សឺតត..." ជុងហ្គុក ប្រញាប់និយាយបកស្រាយនឹងទាញដៃរាងតូច នាំគេអោយមកអង្គុយលើភ្លៅរបួសនាយនឹងថើបថ្ពាល់ ថេហ្យុង មួយខ្សើតជាការលួងលោម តែរាងតូចមិនបាត់ខឹងដោយងាយៗឡើយ ។
"ចង់ទៅក្រៅទេ?" ស្ងាត់មាត់បានបន្តិច នាយហាស្តីសួរឡើងក្រែងលោ ថេហ្យុង ព្រមនិយាយរកគេវិញ ប៉ុន្តែអត់សោះ ថេហ្យុង នៅសង្ងំអង្គុយលើភ្លៅនាយដោយអោនមុខចុះ ដដែលមើលទៅប្រហែលជាត្រូវដាក់ទុនលួងលោមខ្លាំងហើយទើបព្រមបាត់ខឹង ។
"កុំខឹងអី សន្យាថាលើក្រោយយើងនឹងដាស់ឯង!!"
"ណែ៎...!! និយាយរកយើងមួយម៉ាត់ទៅមើល"
".........."
"មិនអាណិតយើងទេហ្ហេស? យើងខំលួងហើយបាត់ខឹងទៅ!!"
".........."
"ថេហ៍..." ដោយអស់ជម្រើសមិនដឹងថាធ្វើយ៉ាងណាដើម្បីអោយ ថេហ្យុង ព្រមនិយាយរកខ្លួនវិញ ជុងហ្គុក ក៏សម្រេចចិត្តហៅឈ្មោះរបស់រាងតូច ។ វាជាលើកដំបូងហើយដែលនាយដាច់ចិត្តហើបមាត់ហៅឈ្មោះរបស់ ថេហ្យុង បែបនេះ ។ ដួងវិញ្ញាណក្មេងវ័យ៨ឆ្នាំ ដែលស្ថិតនៅក្នុងរូបកាយរបស់មនុស្សធំមានអាយុ២៤ឆ្នាំ គ្រាន់តែឮគេហៅឈ្មោះរបស់ខ្លួនឯងបែបនេះ ក៏រហ័សងើបមុខមកសម្លឹងតទល់មើលគេដោយការភ្ញាក់ផ្អើល ។
"ពូហៅឈ្មោះ ថេហ៍ អម្បាញ់មិញមែនទេ??" ថេហ្យុង ខំប្រឹងទប់អារម្មណ៍រំភើបសួរបញ្ជាក់ ។ វាយូរណាស់មកហើយសម្រាប់គេដែលខានបានឮនរណាហៅគេថា ថេហ្យុង ចាប់ពីពេលដែលគេដឹងខ្លួនមក ក៏ស្ថិតនៅក្នុងរាងកាយរបស់ យ៉ុងជីន ។
YOU ARE READING
គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)
Actionគ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
