ភាគបញ្ចប់

14.7K 806 47
                                        

      TAEHYUNG POV:

   តើអ្នកទាំងអស់គ្នាដឹងទេ? នៅថ្ងៃនោះខ្ញុំស្មានតែខ្លួនឯងនឹងត្រូវស្លាប់ហើយទេតើ ប៉ុន្តែខ្ញុំបានរួចជីវិតមកជាលើកទី២ ខ្ញុំមិនគិតនោះឡើយថាខ្លួនឯងមានសំណាងដល់ថ្នាក់ហ្នឹង ។ នៅពេលដែលជួបហេតុការណ៍មានគ្រោះអាសន្នដល់ជីវិតទើបខ្ញុំដឹងថា ការពិតមនុស្សយើងមិនបានខ្លាចសេចក្តីស្លាប់ឡើយ គ្រាន់តែពួកយើងត្រៀមចិត្តមិនទាន់បានតែប៉ុណ្ណោះ ទើបភ័យខ្លាចថាមិនបានជួបមុខនិងនិយាយជាមួយមនុស្សជាទីស្រឡាញ់ មានម៉ាក់ ប៉ា និងបងប្អូនជាលើកចុងក្រោយ មុនពេលបាត់បង់ជីវិតទៅ.... ហើយខ្ញុំក៏ដូចគ្នា ខ្ញុំពិតជាខ្លាចខ្លាំងណាស់ ខ្លាចថាមិនបាននិយាយពាក្យមួយចេញពីមាត់ប្រាប់ទៅកាន់ ជុងហ្គុក ជាលើកចុងក្រោយថាខ្ញុំស្រឡាញ់គាត់ ស្រឡាញ់ខ្លាំងបំផុត... ។

   នៅថ្ងៃដែលខ្ញុំដឹងខ្លួនមកវិញ មនុស្សដែលខ្ញុំឃើញដំបូងគេគឺ ជុងហ្គុក ។ គាត់បាននៅមើលថែខ្ញុំយ៉ាងដិតដល់ ថែមទាំងឧស្សាហ៍សួរនាំខ្ញុំថាមានឈឺត្រង់ណាទៀតឬអត់? មានពិបាកនៅក្នុងខ្លួនខ្លាំងទេ? គាត់តែងតែសួរខ្ញុំគ្រប់ពេល ។ ខ្ញុំមានអារម្មណ៍ថាខ្លួនសំណាងណាស់ដែលបាននៅក្បែរគាត់ ត្រូវបានគាត់ស្រឡាញ់ថ្នាក់ថ្នមបែបនេះ ។ ខ្ញុំគ្មានអ្វីនិយាយទៅកាន់គាត់ក្រៅតែពីពាក្យថាអរគុណនិងប្រគល់ទាំងចិត្តនិងបេះដូងស្មោះត្រង់អោយគាត់ ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធតែប៉ុណ្ណោះ ។

   TAEHYUNG END POV.

   { ៣ឆ្នាំក្រោយមក }

   "ហ្ហឹកៗ.. ប៉ាតូចចិត្តអាឃក់(អាក្រក់)!! ប៉ាតូចធ្វើបាបអូន" សម្លេងយំអោយរហឹករបស់ក្មេងប្រុសអាយុ២ខួបបានបន្លឺឡើងយ៉ាងទ្រហឹងពេញផ្ទះ ដោយសារតែខឹងជាចិត្តជាមួយលោកប៉ាតូច មិនព្រមអោយញុំាការ៉េម ចាំមើលតែប៉ាធំចុះមកវិញ គេនឹងប្តឹងពិតទូលអោយណាណីម្តង ។

   "សាន់សាន់ ញុំាច្រើនក្តៅខ្លួនណាកូន ចាំល្ងាចបន្តិចទៀតចាំញុំាណា អូឃេទេ??" អ្នកជាលោកប៉ាតូចខំប្រឹងលួងលោមកូនប្រុសមហាកំហូចប៉ុន្តែគេមិនព្រមបាត់យំនោះឡើយ រហូតដល់ ថេហ្យុង ទាល់តម្រិះមិនដឹងថាលួងយ៉ាងណាក៏យំតាម ណាមួយនៅក្នុងទូរទឹកកកអត់មានការ៉េមផង បើចង់អោយអាល្អិត ថេសាន់ ញុំាក៏គ្មានដែរ ហើយបើអោយចេញទៅខាងក្រៅទិញប្រាកដជាត្រូវ ជុងហ្គុក ស្តីអោយមិនខានព្រោះនាយមិនអនុញ្ញាតិអោយគេចេញទៅណាមកណីតាមតែចិត្តឬមិនសុំអនុញ្ញាតិពីគេជាមុនឡើយ ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Donde viven las historias. Descúbrelo ahora