ភាគទី១១:ឈឺបេះដូង

10.3K 578 7
                                        

   "ហ្ហឹកហ្ហឹកៗ ពូរោគចិត្តបំផុតចាំមើល ថេហ៍ ឈប់និយាយរកមែនទែនហើយ ហ៉ឹកៗ" ថេហ្យុង រត់មកបន្ទប់ទាំងយំរហេមរហាមទឹកភ្នែកដាបពេញផែនថ្ពាល់និងរង្វង់ភ្នែក ។ គេខំតែគិតថា ជុងហ្គុក ជាមនុស្សល្អគួរអោយទុកចិត្តប៉ុន្តែមើលទង្វើរបស់នាយធ្វើទៅ គេបានប្លន់យកស្នាមថើបដំបូងរបស់ ថេហ្យុង ត្រឹមមួយប៉ប្រិចភ្នែក តើមិនអោយនាយតូចខឹងនិងតូចចិត្តយ៉ាងម៉េចហ្នឹងបានទៅបើស្នាមថើបដំបូងរបស់គេ ត្រូវបាត់បង់នៅអាយុ៨ឆ្នាំនោះ?

   "ថេហ៍ នឹងរត់ចេញពីទីនេះ ហ្ហឹកក" នាយតូចនៅតែបន្តគេងសង្ងំយំផ្កាប់មុខលើពូករហូតដល់លង់លក់សារជាថ្មី ទាំងដែលមិនបានញុំាបាយមួយគ្រាប់ចូលក្រពះ ។

   ក្រាកក
   មួយសន្ទុះក្រោយ មេបង្កហេតុធ្វើអោយក្មេងយំដាច់បាយដាច់ទឹកក៏បានចូលមកដល់ ។ ជុងហ្គុក ដើរសម្តៅទៅរក ថេហ្យុង ទាំងលួចសើចអស់ចំណើចក្នុងចិត្តស្ទើរតែរឹងពោះ ព្រោះតែភាពហួងហែងរាងកាយរបស់ ថេហ្យុង មិនអោយនរណាមកប៉ះពាល់សូម្បីតែគេជាប្តី ។ តែនេះសូមប្រាប់ថាគេជាគីម ថេហ្យុង មិនមែនផាក យ៉ុងជីន ប្រពន្ធសម្អប់របស់នាយឡើយ ដូច្នេះ ថេហ៍ ម៉េចនឹងបណ្តោយអោយនាយចង់លូកលាន់ ចង់ថើបត្រង់ណាតាមតែចិត្តទៅ?!!

   "យ៉ាប់មែនក្មេងនេះ!!" ឧត្តមសេនីយ៍រូបសង្ហាគ្រវីក្បាលទៅវិញទៅមកដោយការហួសចិត្ត សឹមឡើងគ្រែជួយដាក់អោយ ថេហ្យុង ត្រឡប់មកគេងស្រួលបួលវិញ ហើយក៏មិនភ្លេចលោរបបូរមាត់ទៅថើបថ្ងាស់រាងតូចមួយខ្សើតដែរ មុនចាកចេញទៅវិញ ។

   លុះព្រឹកឡើងដោយដឹងថា ថេហ៍ មិនបានញុំាអាហារតាំងពីល្ងាច ជុងហ្គុក បានបញ្ជាអោយអ្នកបម្រើរៀបចំម្ហូបយកទៅអោយរាងតូចដល់បន្ទប់ ចំណែកនាយក៏មិនបាននៅភូមិគ្រឹះដែរ ដោយសារតែមានធុរៈសំខាន់ត្រូវចេញទៅចាត់ការ ។

   ប្រាវវ
   "អុស៎!! ថេហ៍ គ្មានចេតនាទេ" ចានបាយត្រូវបានធ្លាក់បែកក្រោមស្នាដៃរបស់ ថេហ្យុង ដោយវាជារឿងអចេតនា ។ ថេហ៍ ប្រញាប់ស្រវេស្រវារើសអំបែងចានរហូតដល់មុតដៃចេញឈាម ប៉ុន្តែគេគ្មានអារម្មណ៍ថាឈឺនោះឡើយព្រោះចិត្ត កំពុងតែនឹកបារម្ភដល់លោកយាយចិញ្ចឹម ខ្លាចគាត់មានគ្រោះថ្នាក់អ្វីមួយ ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now