ភាគទី២៤:ចៅហត់...

4.9K 440 14
                                    

កន្លងហួសមកប៉ុន្មានថ្ងៃបន្ទាប់ ថេហ្យុង មិនបាននិយាយរក ជុងហ្គុក សូម្បីតែមួយម៉ាត់ចាប់តាំងពីថ្ងៃដែលកើតរឿងនោះឡើងមក ។ ថេហ៍ ស្អប់នឹងមិនចង់ជួប ជុងហ្គុក ឡើយរាល់ថ្ងៃរស់នៅភូមិគ្រឹះជាមួយគ្នាតែដូចអ្នកដទៃសិទ្ធសាធន៍ ។

"យើងទិញមកផ្ញើរ" រាងកាយសង្ហាគ្រងឈុតធ្វើការហុច Strawberries អោយទៅនាយតូចដែលកំពុងអង្គុយនៅសាឡុងមើលទូរទស្សន៍ ។ ថេហ្យុង ងើបមុខមើលគេបន្តិចតែក៏មិននិយាយអ្វី ទើបចុចបិទទូរទស្សន៍រួចក៏ដើរឡើងទៅបន្ទប់វិញបាត់ ។ កាយវិការបែបនេះធ្វើអោយ ជុងហ្គុក វេទនាចិត្តខ្លាំងណាស់ ថេហ្យុង តែងតែព្រងើយកន្តើយដាក់នាយ ធ្វើមើលតែគេជាវិញ្ញាណបើទោះជាខំនិយាយជាមួយយ៉ាងណាក៏ ថេហ៍ មិនតប.តសម្តីសូម្បីបន្តិចក៏អត់មានដែរ។

"តើត្រូវបន្តបែបនេះដល់ពេលណាទៅ??" នាយចាប់ផ្តើមស្ត្រេសកាន់តែខ្លាំងហើយ រឿងការងារកំពុងតែត្រូវឧត្តមសេនីយ៍ទោឆយចោទប្រកាន់ពីបទគេងប្រវ័ញ្ចលួចយកលុយរដ្ឋ ដែលត្រូវផ្គត់ផ្គង់អោយពលទាហាន ពេលនេះ ជុងហ្គុក ត្រូវភ្ជួរឈ្មោះមិនអាចទៅធ្វើការបានរហូតទាល់តែ រឿងនេះត្រូវបានរកការពិតឃើញជាមុនសិន ។ នឹកឃើញរឿងនេះម្តងៗគេស្ត្រេសចង់តែបាញ់សម្លាប់ខ្លួនឯងអោយស្លាប់ភ្លាមៗនោះទេ!!!

"ម៉ែដោះយកទៅទុកផង ល្ងាចនេះខ្ញុំចេញក្រៅមិនបានញុំាអាហារពេលល្ងាចទេ"

"អាជុង!!!" ហៀបនឹងឡើងទៅបន្ទប់ទៅហើយសម្លេងមាំគ្រលររបស់ កាងឃ្យុន បន្លឺឡើងឃាត់ដំណើរអោយនាយសង្ហាបែរមកមើល សម្លឹងទៅកាន់មិត្តទាំងពីរនាក់ដោយក្រសែភ្នែកពោរពេញទោដោយកង្វល់ ។

SKIP
"ហ្ហាស៎?? ឯងប្រុងចាញ់នៅពេលនេះមែនទេ?? ឯងយកអីមកគិតហាស៎!!" ដុកស៊ីង ស្រែកសួរឡើងភ្លាត់សម្លេងហួសចិត្តជាមួយមិត្តខ្លាំង សឹងតែងើបពីកៅអីហក់ទៅដាល់អោយមានសតិមកវិញនោះទេ!! ស្អី?? បម្រុងលើកទង់ស.ចុះចាញ់តាឧត្តមសេនីយ៍ទោពុករលួយមហាគំរកនោះតើមែនទេ?? បែបនេះគួរតែដាក់ពីរទៅបីដៃដើម្បីបញ្ឈប់ គំនិតរបស់គេ កុំអោយគិតបែបនេះទៀតទើបបាន!!!

"យើងគ្មានកម្លាំងអ្វីយកទៅតទល់ជាមួយគេទៀតឡើយ!! យើងហត់នឿយនឹងជីវិតបែបនេះខ្លាំងណាស់!!" ជុងហ្គុក ញញឹមខ្សោះឆ្លើយប្រាប់មិត្ត កាងឃ្យុន ឃើញបែបនេះក៏មិនបានទៅបន្ទោសអ្វីដែរ នាយមានតែលួងលោម ជួយផ្តល់កម្លាំងចិត្តអោយប៉ុណ្ណោះ ។ គេយល់អារម្មណ៍របស់ ជុងហ្គុក ច្បាស់ណាស់ថាវាយ៉ាងម៉េច? ត្រូវរស់នៅដោយប្រើជីវិតប្រុងប្រយ័ត្នខ្ពស់បំផុត បើពុំនោះនឹងត្រូវគេលួចធ្វើបាប ដូចជាពេលនេះយ៉ាងអ៊ីចឹង ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now