ភាគទី២៧:វាជាកាដូ...

4.7K 421 18
                                    

   "លោកពូ ហិហិ...." សម្លេងស្រួយស្រេះរបស់ ថេហ្យុង បន្លឺឡើងស្របពេលរាងកាយរត់ញាប់ស្អេកទៅអោបនាយសង្ហាដែលចុះពីលើឡាន ។ គេអង្គុយអន្ទះអន្ទែងមួយថ្ងៃមកហើយ បុណ្យអោយតែ ជុងហ្គុក ត្រឡប់មកវិញនោះទេព្រោះតែបានមើលព័ត៌មានចុះផ្សាយអំពីរឿងក្តីរបស់ ជុងហ្គុក ហើយសំខាន់នាយជាអ្នកឈ្នះក្តីថែមទៀត ។

   "ហ្ហឹមម... សប្បាយចិត្តអ្វីម្ល៉េះហ្នឹង??" ដៃមាំរហ័សលើកទ្រសាច់គូទទ្រលុកទ្រឡន់យ៉ាងលឿនកាលបើ ថេហ្យុង សម្រុកមកលោកអោបនាយបែបនេះ ។ ចេះសំណាងហើយគេទប់លំនឹងខ្លួនឯងជាប់ កុំអីច្បាស់ជាបានដួលផ្ងារក្រោយខ្មាសអ្នកបម្រើដែលចេញមកទទួលមិនខាន ។

   "សឺតតត.. មកពីពូឈ្នះក្តីនោះអី ហិហិ" អាល្អិតសើចស្ញេញនៅថើបថ្ពាល ជុងហ្គុក យ៉ាងព្រហើនគួរអោយក្នក់ក្នាញ់ខ្លាំងណាស់ ។

   "ចុះមានអ្វីអោយជារង្វាន់លើកទឹកចិត្តទេ??" ជុងហ្គុក លើកចិញ្ចើមសួរស្របពេលជំហានជើងក៏ចាប់ផ្តើមធ្វើចលនាដើរចូលទៅខាងក្នុង ឯ ថេហ្យុង ក៏ធ្វើមិចឆ្ងល់ព្រោះមិនដឹងថាត្រូវអោយរង្វាន់អ្វី ។ គេជាក្មេងមិនសូវជាដឹងអំពីវត្ថុទុកសម្រាប់ជូនជាអំណោយអោយនរណាម្នាក់ឡើយ ។

   "អត់មានទេ!" ថេហ៍ ធ្វើមុខស្មូញៗព្រោះមិនបានត្រៀមអ្វីពិតមែន ធ្វើយ៉ាងម៉េចទៅបើគេជាក្មេងនោះ គេមានតែបានគិតគូត្រៀមអំណោយអ្វីអោយទៅ!!

   "ហ្ហើយយយ.. អន់ចិត្តស្លាប់ហើយបើអ៊ីចឹងនោះ!!!"  ឧត្តមសេនីយ៍រូបសង្ហាធ្វើពុតជាអាកអន់ចិត្តនឹងបានលើក ថេហ្យុង អោយទៅអង្គុយលើពូកសាឡុងវិញថែមទាំងមិនមើលមុខនាយល្អិតដែលខំប្រឹងតាមមើលមកគេនោះឡើយ ។ យ៉ា!! ឧត្តមសេនីយ៍ឯកចនម្នាក់នេះពូកែសម្តែងគ្រាន់បើដែរតើ ។

   "កុំទាន់ងរទៅមើល... ប្រាប់មកពូចង់បានអ្វី?!"

   "ខ្លួនប្រាណឯងទេដឹង? ហ៊ានអោយឬអត់?!!"

   "ឆ្កួតតត..." ថេហ្យុង ខាំមាត់ក្តិចដើមដៃ ជុងហ្គុក ដោយសារតែនាយច្រឡើមខ្លាំងពេក ។ ហើយសុំអ្វីមិនសុំ បែរជាមកចង់បានខ្លួនប្រាណរបស់គេ នៅមកនិយាយនៅកណ្តាលវាល មានអ្នកបម្រើនៅក្បែរកំពុងធ្វើនេះធ្វើនោះទៀត ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Onde as histórias ganham vida. Descobre agora