ចំណាយពេលវេលាអស់១ខែក្រោយមក ទំនាក់ទំនងរវាង ជុងហ្គុក និង ថេហ្យុង ពីមួយថ្ងៃកាន់តែស្និតស្នាលឡើង រហូតដល់ថ្នាក់ពួកគេមិនអាចបាត់មុខគ្នាបាន ។ វាប្រៀបដូចជាពន្លកស្នេហាមួយ ចាប់ផ្តើមរីកធំធាត់កាន់តែខ្លាំង ដែលជះឥទ្ធិពលដល់ពួកគេទាំងពីរផ្សាភ្ជាប់ទំនាក់ទំនងស្នេហ៍រឹងមាំជាទីបំផុត ។
ហើយថ្ងៃនេះផងដែរ ជុងហ្គុក ត្រូវបានគេអញ្ជើញទៅប៉ុស្តិ៍ទូរទស្សន៍ ដើម្បីសំណេះសំណាលសាកសួរអំពីមូលហេតុដែលនាយ លាលែងចេញពីដំណែងជាឧត្តមសេនីយ៍ឯក ។ ក្នុងឱកាសនោះ ជុងហ្គុក ក៏បានឆ្លៀតបានប្រកាសថានឹងរៀបការម្តងទៀតជាមួយ ថេហ្យុង ដែលវាពិតជាធ្វើអោយមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះនាយមានភរិយាជាមនុស្សប្រុស ណាមួយដោយសារតែការរៀបការលើកមុន ជុងហ្គុក បានសុំលោកតាធ្វើជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ទើបគ្មាននរណាសូវដឹងអំពីរឿងនេះ ។
"អ្នកទាំងពីរពិតជាសាកសមនឹងគ្នាខ្លាំងណាស់" ទស្សនិកជនដែលមកមើលដោយផ្ទាល់លានមាត់សរសើរឡើង ធ្វើអោយ ថេហ្យុង អៀនមិនស្ទើរនោះទេ ។ មានមនុស្សច្រើននាក់ណាស់កំពុងតែសម្លឹងមើលមកពួកគេវាធ្វើអោយ ថេហ៍ មានអារម្មណ៍ថាភ័យនិងខ្លាចព្រោះមិនទម្លាប់ប្រឈមមុខជាមួយមនុស្សច្រើនបែបនេះពីមុនមក ។
"អរគុណច្រើនណាស់!!" ជុងហ្គុក ឆ្លើយតបជំនួយព្រោះដឹងថា ថេហ៍ កំពុងអៀនហើយក៏នៅភ័យ ។ ពិធីករ ក៏ចាប់ផ្តើមសម្ភាសពីនេះពីនោះកំដរបរិយាកាស អ្វីដែលសំខាន់ពួកគេចង់ដឹងពីប្រវត្តិអាពាហ៍ពិពាហ៍របស់នាក់ទាំងពីរតែម្តង!!
ទន្ទឹមនឹង ជុងហ្គុក ជាមួយ ថេហ្យុង មានសេចក្តីសុខសើចសប្បាយរីករាយយ៉ាងកក្អាកក្អាយ ក៏មានមនុស្សមួយចំនួនដែលដែលមិនពេញចិត្តដូចគ្នា ពិសេសគឺចន អាន់យ៉ា ប្អូនស្រីជីដូនមួយរបស់ ជុងហ្គុក នោះឯង ។
ប្រាវវវ....
"អ្ហាយយយ... ហេតុអី?? ហេតុអីក៏បងលើកមុខមាត់វាខ្លាំងយ៉ាងនេះ?!!" អាន់យ៉ា ស្រែកកញ្ជ្រោលក្រោកឈរវាសរបស់របរលើតុទាំងអស់ ដោយសារតែខឹង ។ នាងពេលនេះដូចមនុស្សឆ្កួតអ៊ីចឹង កែវភ្នែកពោរពេញទៅដោយភាពស្អប់គុំគួន សម្លក់ទៅកាន់ ថេហ្យុង ដែលកំពុងបង្ហាញខ្លួនក្នុងកញ្ចក់ទូរទស្សន៍នោះជាមួយបងប្រុសជីដូនមួយដែលនាងស្រឡាញ់ នាងចង់តែសម្លាប់គេចោលនោះទេ!!!
YOU ARE READING
គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)
Actionគ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
