ភាគទី២៩:សន្យា...

4.7K 394 16
                                    

   "ហេតុអីក៏លាក់បាំងវា??" សម្លេងមាំរឹងកញ្ជ្រឹសចោទសួរទៅកាន់មនុស្សដែលអង្គុយទល់មុខទាំងខឹង អន់ចិត្តព្រោះតែ ថេហ្យុង មិនបានប្រាប់នាយថាមានមនុស្សផ្ញើរសារមកគំរាមកំហែង ។ ប្រសិនបើថ្ងៃនេះនាយមិនយកទូរស័ព្ទមួយនោះមកមើលទេ ម្លោះប្រហែលជាមិនបានដឹងរឿងអស់ទាំងនោះដូចគ្នា ។ ហើយក៏រឹតតែខឹងនៅពេល ថេហ្យុង ឆ្លើយតបទៅកាន់មនុស្សម្នាក់នោះវិញ ថាគេនឹងចាកចេញពីជីវិតរបស់ ជុងហ្គុក បន្ទាប់ពីរឿងក្តីចោទប្រកាន់មួយនោះត្រូវបានបិទបញ្ចប់ ។

   "ស្ងាត់?? ហេតុអីនៅអង្គុយស្ងៀមៗមិនឆ្លើយបែបនេះ?!!" កាលបើ ថេហ្យុង គិតតែពីអង្គុយអោនមុខចុះមិនព្រមនិយាយឬឆ្លើយអ្វីបែបនេះ ជុងហ្គុក រឹតតែខឹងថែមទៀត ។ រាល់ថ្ងៃនេះទុកនាយជាអ្វី? មានរឿងធំប៉ុណ្ណាណីបែរជានៅសង្ងំមិនព្រមប្រាប់សូម្បីមួយម៉ាត់? គេក៏ចេះអន់ចិត្តដែលណា!!

   "ថេហ៍... ថេហ៍ មិនមានជំរើសនោះទេ!!"

   "ជម្រើសមានច្រើនណាស់ ម៉េចក៏ថាមិនមាន?!!" សារជាថ្មី ជុងហ្គុក សួរទាំងហួសចិត្តព្រោះតែចម្លើយដែល ថេហ្យុង ផ្តល់មកអោយវាគួរអោយអស់សំណើចពេក ។ មិនមានជម្រើសឬ? គេអាចមានសិទ្ធអោយទៅប្តឹងប៉ូលិសឬប្រាប់នរណាម្នាក់បានទេតើ តែហេតុអីក៏មិនព្រមធ្វើវា?!! តើនាយគិតត្រូវឬអត់ទេ ដែលថា ថេហ្យុង ជាមនុស្សឆ្លាតនោះ?!! វាប្រហែលជានាយគិតខុសហើយ!!

   "បើ ថេហ៍ ហ៊ានតែជ្រើសយកជម្រើសផ្សេងក្រៅពីចាកចេញពីពូ មនុស្សម្នាក់នោះនឹងធ្វើបាបមនុស្សនៅជុំវិញខ្លួន ថេហ៍ ទាំងអស់... តើពូចង់អោយ ថេហ៍ ក្លាយជាមនុស្សអាត្មានិយមមែនទេ ដែលគ្រាន់តែដើម្បីបាននៅក្បែរពូ ប៉ុន្តែ ថេហ៍ បានធ្វើមនុស្សច្រើននាក់ទៀតត្រូវគេធ្វើបាប??" ដល់ដំណាក់កាលនេះទៅហើយ ថេហ្យុង មានតែនិយាយការពិតនឹងអ្វីដែលគេតែងតែលាក់ទុកក្នុងចិត្តចេញមក ប្រាប់នាយទាំងហូរទឹកភ្នែកដាបបំពេញថ្ពាល់ ។ មិនមែនថាគេមិនចង់ប្រាប់តែគេធ្វើវាមិនបាន គេខ្លាចថាមនុស្សម្នាក់នោះនឹងធ្វើបាបមនុស្សគ្រប់គ្នាដែលនៅជាវិញខ្លួនគេពិតមែន ។ ក្រែងដឹងហើយមែនទេ ថាគេត្រឹមជាកូនក្មេងអាយុ៨ឆ្នាំចិត្តគំនិតក៏ក្មេង ឆាប់ភ័យខ្លាចដូចគ្នា មិនមែនចិត្តរឹងពឹងដូចរូបរាងកាយដែលជាមនុស្សអាយុ២៤ឆ្នាំឯណា??

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now