ភាគទី៩:ថើបយើងសិន

6.6K 459 5
                                    

ម្តាយនិងប្អូនស្រីរបស់ ជុងហ្គុក ចេញផុតទៅមិនបានប៉ុន្មាននាទីស្រួលបួលផងក៏ស្រាប់តែលេចឡើងនូវវត្តមានប្អូនប្រុសរបស់គេមក ។ ជុងហ្គុក បិទ Laptop ទុកទាំងមុខក្រញ៉ូវសម្លក់ទៅកាន់ប្អូនព្រោះដឹងថា ជុងវ៉ុន មកនេះប្រាកដជាបបួល ថេហ្យុង ចេញទៅដើរលេងជាក់ជាមិនខាន ។

"មករកស្អីទៀតហើយ??" នាយសួរទាំងកំបុតកំបុយដាក់ប្អូនប្រុសពៅ ជុងវ៉ុន មិនបានមាត់អ្វីច្រើនគេយកទឹកក្រូចដែលអ្នកបម្រើយកមកអោយ ជុងហ្គុក ផឹកធ្វើមិនដឹង ។

"ឯងឮបងសួរឬអត់?!" យ៉ា!! នេះចង់ខ្លាំងជាមួយឧត្តមសេនីយ៍ឯកកងទ័ពជើងគោកដូចនាយផងហ្ហេស? សូមប្រាប់ទៅចុះប្អូនក៏ ជុងហ្គុក ហ៊ានវាយដែលអោយតែឈ្លើយមិនគោរពចាស់ទុំនោះ ។ លើកមុនធ្លាប់ត្រូវនាយវាយម្តងហើយនៅតែមិនរៀងចាល មិនចងចាំអ៊ីចឹងចង់សាកម្តងទៀតឬ? ធានាថាលើកនេះវាយអោយសន្លប់ដេកពេទ្យតែម្តង!

"ឮតើបាទ.. ខ្ញុំមកនេះគឺរកបងថ្លៃចង់បបួលទៅដើរលេងហ្នឹងណា" ឃើញទេ!! ថាអ្វីចេះខុស ជុងវ៉ុន មកទីនេះពិតជាមានបំណងបបួល ថេហ្យុង ចេញទៅខាងក្រៅពិតមែន តែសួរថា ជុងហ្គុក ព្រមបណ្តោយអោយរាងតូចទៅជាមួយទេ? វាច្បាស់ជាអត់១០០០ភាគរយលើ១០០០ភាគរយហើយ ។

"បងថ្លៃឯងមិនស្រួលខ្លួន បងមិនអនុញ្ញាតិ!!"

"លេសរហូត.. បងកុហកខ្ញុំមិនជឿទេ!"

"យប់មិញបងលេងធ្ងន់ដៃពេក ទើបបងថ្លៃរបស់ឯងបាក់កម្លាំងធ្លាក់ខ្លួនឈឺបែបនេះ!!" សម្តីរបស់ ជុងហ្គុក ធ្វើអោយ ជុងវ៉ុន បានត្រឹមព្រូសខ្យល់ដង្ហើមធំចង់មុខក្រញ៉ូវជាប់រីឯអ្នកបម្រើឮចៅហ្វាយនិយាយបែបនេះ ក៏នាំគ្នាលួចខ្សឹមខ្សៀវបើកមាត់ជីបអូចៗអោយរង៉ូវដូចជាឃ្មុំមិនខុស តែក៏ត្រូវស្ងាត់កាលបើត្រូវកែវភ្នែកពិឃាតសម្លឹងមកមើល ។

"ឆើស..!! ខ្ញុំទៅវិញហើយ" ជុងហ្គុក ញញឹមផ្ចាញ់ផ្ចាល់ប្អូន នាយនៅឆ្លៀតញាក់ចិញ្ចើមឌឺដងដាក់ ជុងវ៉ុន ក្នុងនាមជាអ្នកឈ្នះបន្ថែមទៀតវារឹតតែធ្វើអោយកំលោះសង្ហាជាតារាល្បី កើតចិត្តខឹងជាខ្លាំង ព្រោះតែរាល់លើកគេតែងតែចាញ់ ជុងហ្គុក រហូត ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now