ភាគទី១២:សុំគេងអោប

6K 424 5
                                    

   សម្តីរបស់ ជុងហ្គុក និយាយ ថេហ្យុង នៅតែស្តាប់មិនយល់រហូតទាល់តែបបូរមាត់ត្រូវបានរាងក្រាស់សង្គ្រប់បឺតជាលើកទីពីរទើបគេអាចយល់ន័យបាន ។ ថ្ពាល់រលោងដែលមានដាបទឹកភ្នែកព្រោះតែយំភ័យព្រួយចំពោះសុខភាពរបស់ ជុងហ្គុក អម្បាញ់មិញវាក៏ប្រែមកជាក្រហមព្រឿងៗអៀនពេញមួយទំហឹងស្ទើរតែជ្រែកដី ។

   ថេហ្យុង រើខ្លួនចេញពីរង្វង់ដៃកក់ក្តៅទើបដើរចេញទៅបន្ទប់ទឹកដើម្បីលុបលាងសម្អាតមុខ កាត់បន្ថយភាពអៀនព្រានខ្លះ តែក៏ប្រទះជាមួយបុរសចម្លែកមុខមាត់ តាមគេជារឿយៗរហូតដល់មកបន្ទប់សម្រាករបស់ ជុងហ្គុក វិញ ។

   "លោកពូ ថេហ៍ មានអារម្មណ៍ថាមានមនុស្សចម្លែកដើរតាម!!" នាយតូចស្រដីទាំងភិតភ័យប្រាប់ ជុងហ្គុក ឡើងញីញ័របបូរមាត់សូម្បីតែរាងកាយក៏ញាក់ញ័រទៅតាមនោះដែរ ។ ទឹកមុខរបស់ ថេហ្យុង បង្ហាញយ៉ាងច្បាស់ពីការភ័យខ្លាចពិតប្រាកដ ជុងហ្គុក ក៏មិនបាននិយាយអ្វីច្រើនក៏ចាប់អង្អែលខ្នងដៃស្រលូន លួងលោមអោយគេបាត់ភ័យតែប៉ុណ្ណោះ ។

   "បើងងុយទៅគេងនៅស្រឡុងទៅ!!" ប្រហែលជាមួយសន្ទុះក្រោយ ថេហ្យុង ក៏ងងុយគេងទៀតហើយទើបនាយប្រាប់អោយទៅគេងនៅសាឡុង ឯរាងតូចក៏មិនបានជំទាស់គេដើរទៅសង្ងំគេងបាត់ ។ រហូតដល់ប្រាកដចិត្តថារាងតូចគេលក់ស្កប់ស្កល់ ជុងហ្គុក ក៏ដាច់ចិត្តចេញទៅបន្ទប់ទឹក ទាំងឈឺខ្លួនបន្តិចបន្តួច ។

   ក្រាកកក
   ទ្វារបានបើកឡើងបង្ហាញអោយឃើញបុរសចម្លែកស្លៀកពាក់ជាឈុតពណ៌ខ្មៅមានមួកនិងម៉ាសបិទមិនអាចអោយយើងមើលដឹងថាជានរណាឡើយ ។ បុរសចម្លែកសសៀរខ្លួនចូលមករក ថេហ្យុង ដោយដៃមានកាន់កាំបិតមុតស្រួច គេប្រាកដជាមានបំណងមិនល្អទៅលើ ថេហ្យុង ជាក់ជាមិនខាន ។

   "ងាប់ទៅ!!" លើកកាំបិតបំណងចាក់រាងតូចទៅហើយតែសំណាង ថេហ្យុង ក៏ដឹងខ្លួនទាន់ខំប្រឹងចាប់ដៃបុរសនោះប្រតាយប្រតប់ជាមួយគេទាំងមមីងមមាំង ។

   "អាយយយ..."

   "ឆ្វាច់!! អួយយ ហ្ហឹកក" នាយតូចយំហ៊ូពេលមុខកាំបិតត្រូវបានឆូតចំដើមដៃខាងឆ្វេងរហូតចេញឈាមក្រហមឆ្អិនឆ្អៅប្រឡាក់លើសាឡុងពណ៌ស ។ សម្លេងរញ៉េរញ៉ៃបន្លឺឡើងពីក្នុងបន្ទប់ឮចេញដល់ខាងក្រៅ ធ្វើអោយគ្រូពេទ្យដែលដើរកាត់ប្រញាប់ចូលមកមើលនឹងស្រែករកជំនួយអោយជួយចាប់បុរសម្នាក់នោះ ដែលហៀបនឹងចាក់សម្លាប់ ថេហ្យុង ម្តងទៀត ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now