ភាគទី១៧:គេមកលា...

5.1K 449 4
                                    

នៅក្នុងកម្មពិធីខួបកំណើតចម្រើនវ័យ៨៩ឆ្នាំរបស់លោកតាធំ ថេហ្យុង បានបង្កើតភាពភ្ញាក់ផ្អើលអោយអ្នកគ្រប់គ្នាបានឃើញគួរអោយស្ញើចសរសើរ ។ គេបានបង្ហាញទេពកោសល្យលេងតន្ត្រី មានព្យាណូ និងវីយូឡុងធ្វើអោយគ្រប់គ្នាកោតសរសើរគេមិនដាច់ពីមាត់ ។ ជាពិសេសគឺលោកតាធំតែម្តង គាត់ពិតជាមិនខកបំណងពិតមែនទៅលើចៅប្រសាម្នាក់នេះ ។

ON THE WAY
"មិននឹកស្មានទេថាឯងពូកែយ៉ាងនេះទេ!!" ឧត្តមសេនីយ៍រូបសង្ហាពោលឡើងទាំងញញឹមនឹកស្មានមិនដល់ទៅកាន់នាយតូច ដែលកំពុងអង្គុយលើពូកឡាន់ទន់ៗ ក្បែរនាយនៅក្នុងឡានធ្វើដំណើរទៅកាន់ភូមិគ្រឹះវិញ ។ គិតទៅ ថេហ្យុង ពូកែណាស់នាយមិនដែលដឹងសោះថាអាល្អិតម្នាក់នេះឆ្លាត ពូកែយ៉ាងហ្នឹង ។

"ធម្មតាៗទេលោកពូ នេះគ្រាន់តែ ថេហ៍ បង្ហាញសមត្ថភាពបន្តិចបន្តួចប៉ុណ្ណោះ ហិហិ" ថេហ្យុង ដែលអង្គុយក្បែរបែរមកសើចស្ញេញយ៉ាងគួរអោយស្រឡាញ់ ។ យប់នេះគេសប្បាយចិត្តណាស់ ដែលបានគ្រប់គ្នាសរសើរនៅអាចយកឈ្នះចិត្តម្តាយក្មេក ដែលចង់អោយ ជុងហ្គុក លែងលះគ្នាជាមួយ យ៉ុងជីន ថែមទៀត ។

"អ៊ីចឹងឬ??"

"ត្រូវតែអ៊ីចឹងហើយព្រោះលោកយាយរបស់ ថេហ៍ ជាគ្រូបង្រៀនផ្នែកតន្ត្រី!!" ឮសម្តីរបស់ ថេហ្យុង ជុងហ្គុក ក៏អស់ចម្ងល់នឹងឆ្ងល់បន្តទៀតដែរថានាយតូចម្នាក់នេះ ចេះលេងភ្លេង លេងឧបករណ៍តន្ត្រីមកពីណាទាំងដែលគេអាយុ៨ឆ្នាំសោះ?? តែការពិតក៏បែបនេះ កោតតែនាយចេះភ្លេចមិនបានអោយ កាងឃ្យុន ស៉ើបអំពីជីវប្រវត្តិរបស់លោកយាយគេទៅកើត ។

"មើលទៅឯងសប្បាយចិត្តណាស់យប់នេះ... ជាពិសេសពេលលោកតាស្តីអោយយើង?!!" ថេហ្យុង ប្រែទឹកមុខមួយរំពេចក្រោយ ជុងហ្គុក លើកយករឿងដែលគេកុហកលោកតាធំធ្វើអោយនាយត្រូវលោកតាស្តីអោយពេញមួយទំហឹង ។ នាយតូចខាំបបូរមាត់អោនមុខចុះ ដោយសារតែខ្លាច ខ្លាច ជុងហ្គុក នឹងធ្វើបានគេវិញ ។ នេះចេះខ្លាចឬដែលឬ? ស្មានតែលេងខ្លាច ជុងហ្គុក ទៅហើយពេលបានលោកតាការពារបែបនេះ??

"គឺ ថេហ៍...."

"យប់ហ្នឹងដេកលើការ៉ូទៅ!!"

"លោកពូ..."

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now