ភាគទី១៩:ប្រពន្ធខ្ញុំ!!

8.9K 538 6
                                        

"យេជូ!!" សម្លេងបន្លឺឡើងដង្ហើមស្រីបម្រើអោយមកក្បែរ ខណៈសាមីខ្លួនកំពុងតែអង្គុយផឹកកាហ្វេមើលឯកសារការងារនៅក្នុងបន្ទប់ទទួលភ្ញៀវ ជាការផ្លាស់ប្តូរបរិយាកាសម្តង ។

"ចាសលោកប្រុស?!"

"មានរឿងអ្វីកើតឡើងទៅលើ យ៉ុងជីន មែនទេ?" មិនសូញសាញច្រើន ជុងហ្គុក ក៏ចាប់ផ្តើមសួរយក កែវភ្នែកមុតស្រួចរបស់គេសម្លឹងមើលនាងមិនដាក់ចុះ វាមិនអាចធ្វើអោយ យេជូ មិននិយាយការពិតចេញមកមិនបាននោះឡើយ ។

"ហេតុអីមិនប្រាប់យើងតាំងពីព្រឹកមិញ!!" ក្រោយដឹងរឿងហេតុកើតឡើងទៅលើអាល្អិតសំណព្វចិត្ត ជុងហ្គុក ខឹងច្រឡោតយកតែមែនទែនព្រោះតែគ្មាននរណាប្រាប់នាយទាល់តែសោះ ។ យេជូ គ្រាន់តែត្រូវនាយសម្លុតបែបនេះក៏ប្រញាប់លត់ជង្គង់សូមទោស ទាំងដែលវាមិនមែនជាកំហុសរបស់នាង នាងគ្រាន់តែធ្វើតាមអ្វីដែល ថេហ្យុង ស្នើរសុំប៉ុណ្ណោះ ។

"ចង្រៃយ៍..!!!"

"ថេហ្យុង ហ៎ា...." ជុងហ្គុក ឡើងមកបន្ទប់គេបើកទ្វារថ្នមៗដើរទៅអង្គុយជាយគ្រែលើកដៃដាស់អាល្អិតបំណងអោយភ្ញាក់ ។ នេះមិនដឹងថាជាភ័យយ៉ាងណានោះទេ?

"ក្រោកមកទៅញាំបាយ"

"ថេហ៍ មិនឃ្លានទេ"

"នៅអន់ចិត្តជាមួយយើងតើមែនទេ?? បានៗស្អែកយើងនឹងនាំឯងទៅជាមួយល្អទេ?"

"ពិតទេ? ពូមិនកុហកទេហ្ហេស?" ក្មេងតូចកាលបើបានឮដូច្នេះគេសប្បាយចិត្តមកវិញមិនស្ទើរទេ ទើបខំស្ទុះក្រោកអង្គុយទាំងគ្មានកម្លាំងមកចាប់ដៃគេអង្រួនសួរបញ្ជាក់ម្តងហើយម្តងទៀត ដើម្បីអោយប្រាកដចិត្តថាគេមិនបានកុហកខ្លួន ។

"ហិហិ..ស្រឡាញ់ពូបំផុត" សញ្ជាតិញាណជាក្មេងគឺនៅតែជាក្មេងមិនផ្លាស់ប្តូរដដែល ។ពេលខឹងក៏ឆាប់បាត់ អន់ចិត្តក៏ឆាប់បាត់មិនដូចជាមនុស្សធំនោះទេពេលខ្លះខឹងក៏គុំទុកក្នុងចិត្ត ពេលខ្លះទៀតអន់ចិត្តក៏ស្ងាត់លួងក៏មិនងាយបានដូចគ្នា ។

"ទៅញាំបាយបានឬនៅ??"

"បានហើយបាទ" ថេហ្យុង សើចស្ញេញបម្រុងនឹងចុះដើរដោយខ្លួនឯងទៅហើយ ប៉ុន្តែ ជុងហ្គុក ក៏ស្រាប់តែបីគេបានមិនយ៉ាងរហ័សបើទោះជាខំប្រឹងរើ នឹងប្រាប់អោយនាយទម្លាក់ខ្លួនចុះយ៉ាងណាក៏គេមិនស្តាប់នោះដែរ ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now