ភាគទី១:អារម្មណ៍ច្របូកច្របល់

7.1K 535 13
                                    

   ឈានចូលដល់ពេលថ្ងៃត្រង់លទ្ធផលពិនិត្យរបស់ ថេហ្យុង បានចេញមកវាបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ ជុងហ្គុក ។ គ្រាន់តែដឹងថារាងតូចទទួលរងការប៉ះទង្គិចខួរក្បាលខ្លាំងរហូតប្រែប្រួលអត្តចរិតនិង IQ មកជាក្មេងត្រឹមវ័យ១៤-១៥ឆ្នាំវិញ គេសឹងតែរត់ទាញកាំភ្លើងបាញ់ខ្លួនឯងអោយស្លាប់ឥឡូវហ្នឹងទេ ។

   កាលពីមុនគេមានប្រពន្ធជាមនុស្សឈ្លើយ កោងកាចចរិតមិនល្អ ប៉ុន្តែពេលនេះប្រពន្ធរបស់គេប្រែមកជាមានអត្តចរិតកូនក្មេងមិនដឹងថាតទៅគេនឹងត្រូវឈឺក្បាលដោយសារតែរាងតូចយ៉ាងណានោះទេ ។

   ពេលនេះផងដែរ ជុងហ្គុក ក៏សម្រេចចិត្តនាំ ថេហ្យុង ត្រឡប់មកភូមិគ្រឹះវិញព្រោះតែមិនចង់អោយមានដំណឹងបែកធ្លាយចេញក្រៅអំពីរឿងភរិយាសម្អប់របស់គេ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតក្លាយទៅជាមនុស្សមានអត្តចរិតជាកូនក្មេងនោះឡើយ ។

   នៅតាមផ្លូវកំពុងតែធ្វើដំណើរ ថេហ៍ មិនបាននៅអង្គុយស្ងៀមដូចមនុស្សទើបតែងើបពីឈឺទេ ។ គេអង្គុយឡើងរវាមដូចជាស្វាមិនខុស ម្តងក៏រេក្បាលមើលនេះមើលនោះ ព្រមទាំងបង្ហាញនូវកាយវិការខ្ជីខ្ជូតជាច្រើនមកទាំងមិនដឹងខ្លួនថែមទៀតដោយសារតែវាជាលើកទី១ហើយ ដែលបានជិះឡានទំនើបម្លោះហើយទើបរំភើបញាប់ញ័រអង្គុយមិននឹងខ្លួនដូច្នេះ ។

   "ស្អាតដល់ហើយ..." ថេហ៍ និយាយបណ្តើរភ្នែកក៏ប្រឹងតាមសម្លឹងមើលអគារខ្ពស់ៗនៅខាងក្រៅតាមរយៈកញ្ចក់ឡានបណ្តើរ ។ ជុងហ្គុក មិនមាត់គេអង្គុយស្ងៀមព្យាយាមទប់អារម្មណ៍មិនសម្លុតនាយតូច ព្រោះដុកទ័រប្រាប់ថាត្រូវថ្នមចិត្តកុំនិយាយសម្លុតដាក់គេ ប្រសិនបើចង់អោយគេវិលមកដូចដើមវិញលឿន ប៉ុន្តែវាប្រហែលជាគ្មានផ្លូវកើតឡើងនោះឡើយ ។

   ងឺតតត!!
   "អួយយ..."
   ព្រោះតែរថយន្តស្រាប់តែចាប់ហ្វ្រាំងឡានភ្លាមៗវាធ្វើអោយ ថេហ្យុង ច្រឡោតក្បាលរកទៅបុកនៅកៅអីឡានផ្នែកខាងមុខតែសំណាងបាន ជុងហ្គុក រហ័សចាប់ដើមដៃរបស់គេជួយទប់លំនឹងជាប់ កុំអីច្បាស់ជាបានពកក្បាលជាក់ជាមិនខាន ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now