ភាគទី៦:បើថ្ងៃណាមួយលែងមានវត្តមានខ្ញុំ?

6.9K 496 3
                                    

   "ឯងមករកស្អីទាំងព្រឹកហ្នឹង??" សំណួរគំរុះគំរើយបានរបូតចេញពីបបូរមាត់ស្តើងពណ៌ផ្កាឈូករបស់លោកឧត្តមសេនីយ៍ឯកចន កាលបើឃើញប្អូនប្រុសពៅរបស់គេ កំពុងតែដើរចូលមកខាងក្នុងភូមិគ្រឹះរបស់នាយទាំងកណ្តាលព្រឹក ។

   យប់មិញគេកំពុងតែខឹងមួម៉ៅគុំមុខ ជុងវ៉ុន ទុកផងពេលនេះក៏មកដល់ល្មមចាំមើលណាគេនឹងស្តីប្រដៅ ជម្រះបញ្ជីអោយដាច់ស្រេចតែម្តង ។

   "ប្អូនមកលេងផងមិនបានឬ?" នាយកំលោះវ័យ២០ឆ្នាំជា Solo KPOP star ចងចិញ្ចើមសួរថ្បកដាក់បងប្រុសទើបគេដើរហួសចូលទៅអង្គុយសាឡុងគងអន្ទាក់ខ្លាធ្វើមិនដឹង ដោយមិនខ្ចីខ្វល់ពីក្រសែភ្នែកកាចៗដែល ជុងហ្គុក សម្លឹងមកមើលសោះតែម្តង ។

   "វាចម្លែក!!" ជុងហ្គុក តាមមកអង្គុយនៅសាឡុងទល់មុខ ជុងវ៉ុន ។ ដូចដែលសម្តីនាយនិយាយអម្បាញ់មិញ វាពិតជាចម្លែកពិតមែន ជុងវ៉ុន ជាតារា KPOP មួយរូបដែលល្បីល្បាញបែរជាមានពេលទំនេរមកលេងគេដល់ផ្ទះទាំងព្រឹកបែបនេះ វាប្រាកដជាមានអ្វីនៅពីក្រោយជាក់ជាមិនខាន ។

   "គ្មានឃើញចម្លែកអ្វីផង និយាយអ៊ីចឹងឯណាប្រពន្ធបងខ្ញុំមកយកគេទៅដើរលេងតាមសន្យា" នេះហើយៗជាគោលបំណងរបស់ ជុងវ៉ុន មកថ្ងៃនេះគឺគេមកយក ថេហ្យុង ទៅដើរលេងតាមសន្យាកាលពីម្សិលមិញ ។ តែសម្តីគេនិយាយអម្បាញ់មិញធ្វើអោយ ជុងហ្គុក ភ្ញាក់ឡើងភ្លាត់សម្លេងឯណោះ ។

   "ស្អី??"

   "ក៏ដូចដែលបងឮហ្នឹងហើយ!!"

   "បងមិនអោយទៅ!"

   "ខ្ញុំណាត់គ្នារួចហើយ ដឹងទេថ្ងៃនេះខ្ញុំដកឃ្លាការងារច្រើនណាស់ដើម្បីតែសន្យាជាមួយបងថ្លៃ!"

   "បងមិនដឹង... តែដាច់ខាតបងមិនអោយប្រពន្ធបងទៅដើរលេងជាមួយឯងឡើយ ដាច់ខាតគឺមិនបាន!!"

   "បងប្រុស... កុំអត់ហេតុផលពេកទៅមើល!!  បងក៏ដឹងថាខ្ញុំរវល់ការងារប៉ុណ្ណាទម្រាំតែដកឃ្លាមកបានមិនងាយស្រួលទេណា..!" ជុងវ៉ុន ធ្វើជាពេបមាត់កើតទុក្ខមិនសុខចិត្តជាមួយបងប្រុសដែលមកហាមឃាត់គេនិង ថេហ្យុង មិនអោយទៅដើរលេងជាមួយគ្នា ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now