ភាគទី១០:ដាក់ទោសក្មេងកំហូច

6.6K 454 7
                                    

   "រឿងនេះយើងទុកចិត្តលើឯងហើយ!!"

   ស្ថិតនៅក្នុងហាងការហ្វេមួយកន្លែងដែល ជុងហ្គុក បានណាត់គ្នានិយាយរឿងសំខាន់ជាមួយ កាងឃ្យុន នាយសង្ហាក៏ហាស្តីឡើងដោយលើកដៃទះស្មាមិត្តតិចៗមុនដើរចេញទៅ ក្រោយពិភាក្សាគ្នារួចរាល់ ។

   "ហេតុអីក៏អោយយើងជាអ្នកចាត់ការទៅវិញ? ហ្ហើយយ!! ធុញមែន!!" កម្លោះចាស់ កាងឃ្យុន អង្គុយរអ៊ូមិនសុខចិត្តព្រោះតែត្រូវបាន ជុងហ្គុក ប្រគល់ភារក្សការងារអោយនាយធ្វើ ។ តែថាមិនមែនអោយធ្វើទទេៗឡើយ វាគឺមានប្រាក់ស្នួល បើការងារបានសម្រេច ជុងហ្គុក សន្យាថានឹងអោយប្រាក់គេគុណជាពីរឯណោះ ទាស់ថាការងារនោះវារាងពិបាកសម្រាប់បណ្ឌិត IT ដូចជាគេពេកហើយ ។

   "ណ្ហើយចុះ!! យ៉ាងណាក៏យ៉ាងហ្នឹងទៅ ដើម្បីលុយចិញ្ចឹមប្រពន្ធ"

   SKIP
   នៅពេលល្ងាច ថេហ្យុង មិនបានចុះមកញុំាអាហារជាមួយ ជុងហ្គុក ឡើយព្រោះគេកំពុងតែខឹងចិត្តជាមួយរាងក្រាស់ គេសុខចិត្តមិនញុំាបាយដើម្បីកុំអោយជួបមុខ ជុងហ្គុក ។ គិតទៅក្មេងនេះចិត្តខ្លាំងគ្រាន់បើ ហឹសៗ... ។

   តុកតុក...
   "អ្នកប្រុស គឺថាចៅហ្វាយហៅអោយទៅញុំាអាហារពេលល្ងាចចាស៎" យេជូ ឡើងមកហៅ ថេហ្យុង ម្តងបន្ទាប់ពីម៉ែដោះបានមកហៅគេមុននេះប៉ុន្តែ ថេហ្យុង មិនព្រមចុះទៅនៅមិនឆ្លើយតបអ្វីសូម្បីមួយម៉ាត់ ។

   "......" ស្ងាត់គ្មានការឆ្លើយតបអ្វីនោះឡើយព្រោះតែគ្មាននរណាម្នាក់នៅក្នុងបន្ទប់ ។ តើគេទៅណាបាត់ហើយ? វីវរមិនខានទេប្រសិនបើ ជុងហ្គុក ដឹងថាអ្នកប្រុសតូចបាត់ខ្លួនទៅណាក៏មិនដឹងនោះ ។

   "អ្នកប្រុស... អ្នកប្រុស" ម្តងជាពីរដង យេជូ នៅតែខំប្រឹងត្រដហៅរាងតូច តែទោះជានាងហៅដល់ដាច់បំពង់ក.ទៀតក៏ ថេហ្យុង មិនឮដែរ ។ ញើសចាប់ផ្តើមបែកចេញតាមថ្ងាស់នឹងជើងសក់ យេជូ ភ័យបុកពោះផឹបៗមិនដឹងថាត្រូវយកដំណឹងនេះប្រាប់ទៅកាន់ ជុងហ្គុក យ៉ាងម៉េចនោះទេ? ព្រះជាម្ចាស់អើយ!!

   "គេនៅតែមិនព្រមចុះមកទៀតហ្ហេស?" ចុះមកដល់ជាន់ខាងក្រោមភ្លាម ជុងហ្គុក ជ្រឹបចិញ្ចើមជ្រួញចូលគ្នាសួរស្រីបម្រើដែលមានអាការៈភ័យស្លេកមុខ ស្លេកមាត់អស់ ។ គ្រាន់តែបានឃើញបែបនេះ ជុងហ្គុក ក៏មិនបានសួរអ្វីទៀតនោះដែរ ពេលនេះគេនឹងឡើងទៅហៅដោយផ្ទាល់តែម្តង ។ ចង់ដឹងណាស់ថា ថេហ្យុង នៅរឹងទទឹងមិនព្រមចុះមកញាំអាហារទៀតឬអត់!!

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now