ភាគទី២:មិនចេះថ្នមសោះ!!

7.1K 530 18
                                    

   "ឆាប់ទៅងូតទឹកទៅនឹងអាលបានចុះទៅញុំាបាយពេលល្ងាច!!" សម្លេងបង្គាប់បញ្ជារបស់ឧត្តមសេនីយ៍ឯកចនបន្លឺឡើងទៅកាន់នាយតូចដែលទើបនឹងក្រោកពីគេងមិនទាន់នឹងស្វាងងងុយស្រួលបួលផង ។

  ជុងហ្គុក ប្រាប់ ថេហ្យុង បណ្តើរកែវភ្នែក៏សកម្មរវល់មើលទៅកាន់អេក្រុងកុំព្យូទ័រដដែល ដោយមិនបានចាប់អារម្មណ៍អ្វីជាមួយរាងតូចច្រើននោះឡើយ ។

   ក្រាកក...
   រហូតមួយសន្ទុះធំក្រោយមកទ្វារបន្ទប់ទឹកបានរបូតឡើងដោយស្នាដៃរបស់ ថេហ្យុង ។ អាល្អិតអើតក្បាលចេញមកខាងក្រៅសម្លឹងមើល ជុងហ្គុក ទាំងចិត្តមួយចង់ហៅចិត្តមួយទៀតក៏មិនចង់ខ្លាចរំខានសម្មាធិធ្វើការរបស់គេ នឹងរឹតខ្លាចក្រែងត្រូវនាយសម្លុតព្រមទាំងស្តីថាអោយម្តងទៀតដូចគ្នា ។

   "លោក... លោកពូ" នៅទីបំផុត ថេហ៍ ក៏ដាច់ចិត្តហៅរាងក្រាស់ឡើងស្របពេលបបូរមាត់ឡើងស្វាយខ្លួនក៏រងាញ័រទទ្រើកតិចៗដូចមនុស្សគ្រុនចាញ់ ។ តែថាគេមិនព្រមចេញមកខាងក្រៅសោះនៅអើតក្បាលចុះឡើងៗដូចចោរលួចចូលផ្ទះគេដើម្បីលួចរបស់យ៉ាងអ៊ីចឹង ។

   "មានការអី?" ជុងហ្គុក សួរបកតែមាត់គេមិនបានបែរមករក ថេហ្យុង ឡើយទឹកមុខក៏ចាប់ផ្តើមប្រែជាតប់ប្រមល់ភ្លាមៗព្រោះ ថេហ៍ បានរំខានសម្មាធិធ្វើការរបស់ខ្លួនហើយ ។

   "ថេហ៍... គឺថា ថេហ៍ អត់បានយកកន្សែងចូលមកជាមួយទេ"

   "ហើយយ៉ាងម៉េច?"

   "គឺ... គឺពេលនេះ ថេហ៍ រងាខ្លាំងណាស់ពូជួយយកកន្សែងអោយបន្តិចបានទេវានៅលើគ្រែ"

   "យើងរវល់ដើរមកយកខ្លួនឯងទៅ!!"

   "តែ ថេហ៍ ស្រាតហ្នឹង!!"

   "ហ្ហាស៎??" ជុងហ្គុក ឮហើយភ្លាត់សម្លេងចេញក្រៅមួយទំហឹង គេបែរទៅរករាងតូចឃើញគេអើតត្រឹមក.ចេញមកខាងក្រៅជាមួយទឹកមុខកំសត់បន្តិច គួរអោយស្រឡាញ់បន្តិច គួរអោយក្រឺតក្នាញ់ចង់តែចាប់ក្រញិចខ្លាំងណាស់លោកអើយ ។

   "សស្លើតណាស់ឯងនេះ!! ណេះយកទៅ!!" ឧត្តមសេនីយ៍រូបសង្ហាបោះកន្សែង... អ៎ាមិនមែនបោះនោះទេគឺគប់តែម្តងរហូតចំកណ្តាលមុខរបស់ ថេហ្យុង គ្មានខុសប្លង់សូម្បីតែបន្តិចធ្វើអោយរាងតូចកើតទុក្ខមិនសុខចិត្ត ស្តីថាអោយគេទាំងរលីងរលោងទឹកភ្នែក ។

   មនុស្សស្អីមិនដឹង សម្តីនិយាយពិបាកស្តាប់ មុខក៏មាំជាប់ កាយវិការវិញគឺសោះអង្គើយតែម្តងកោតតែចេះ មានស្រីតាមស្រឡាញ់តោងទាមចង់បានគេភ្លុកទឹកភ្លុកដីដែរ!!

   "ហឹកក ពូមិនចេះថ្នមសោះ"

   "យ៉ាប់មែន!!" ជុងហ្គុក គ្រវីក្បាលហួសចិត្តជាមួយ ថេហ្យុង ជាខ្លាំងថាអោយគេប៉ុន្តែបែរជាយំខ្លួនឯងចំជាឆ្កួតមែនក្មេងនេះ ។

   SKIP
   បន្ទាប់ពីញុំាអាហារពេលល្ងាចរួចរាល់ ជុងហ្គុក និង ថេហ្យុង ក៏បំបែកគ្នាចូលគេងបន្ទប់រៀងៗខ្លួនប៉ុន្តែថា...

   "ហ្ហឹកៗ សុំអង្វរណាលោកពូ... អោយ ថេហ៍ គេងជាមួយពូផងណា ថេហ៍ ខ្លាចខ្មោចពិតមែន ហ្ហឹកហ្ហឹកក" ថេហ្យុង កំពុងយំរំអុកស្នើសុំ ជុងហ្គុក ដើម្បីគេងជាមួយបានគ្នាព្រោះគេពិតជាខ្លាចខ្មោចពិតមែន ណាមួយកាលនៅក្នុងរាងកាយរបស់គេ ថេហ៍ គេងតែជាមួយលោកយាយរហូតហ្នឹងម្លោះអោយគេគេងម្នាក់ឯងបានយ៉ាងម៉េច?? គួបផ្សំនឹងកន្លែងថ្មីប្លែកទៀតនោះមួយយប់នេះគេច្បាស់ជាមិនអាចគេងលក់បានសុខស្រួលទេ ។

   "លើលោកនេះគ្មានខ្មោចស្អីទាំងអស់ បានឆាប់ទៅបន្ទប់របស់ឯងហើយគេងទៅកុំមករំខានយើងទៀត!!" ចង់អាល្អិតយំរហូតទឹកភ្នែកក្លាយទៅជាទន្លេភូមិគ្រឹះនេះទៀតក៏លឧត្តមសេនីយ៍ឯកមួយរូបនេះមិនខ្ជីខ្វល់ មិនខ្ជីរវល់ជាមួយដែរ គេថែមទាំងដេញអោយក្មេងតូចកំសត់ទៅបន្ទប់គេងតែម្នាក់ឯងទៀតផងពិតជាចិត្តដាច់ខ្លាំងមែនទែន ។

   "មិនទៅទេៗ ហ៉ឺហ៉ឹកក"

   "ផាក យ៉ុងជីន!!"

   "ពូចិត្តអាក្រក់ណាស់... បើ ថេហ៍ មិនខ្លាចក៏មិនមកសុំពូគេងជាមួយដែរ" ថេហ៍ យំកាន់តែខ្លាំងញ័រខ្លួនទទ្រើកព្រោះតែភិតភ័យនូវការសម្លុតរបស់ ជុងហ្គុក ។ គេដើរចេញពីបន្ទប់របស់ ជុងហ្គុក វិញតែក៏មិនបានទៅណាឆ្ងាយនោះដែរ គឺថាលេងសុទ្ធតែយកភួយខ្នើយមកក្រាលគេងនៅមាត់ទ្វារបន្ទប់នាយតែម្តង ។

   សុំគេងជាមួយមិនបានមែនទេ? អ៊ីចឹងគេនឹងមកគេងនៅមុខបន្ទប់បែបនេះតែម្តង បើទោះជារាងខ្លាចបន្តិចក៏ពិត ប៉ុន្តែក៏គ្រាន់បើជាងពេលគេងនៅក្នុងបន្ទប់ យ៉ុងជីន ម្នាក់ឯងដែរ ។
__________________
To be continued...
Su-Yeon
Enjoy your reading


គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now