ភាគទី១៨:មិនបាន!!!

8.2K 533 9
                                        

ថេហ្យុង គ្រាន់តែភ្ញាក់ពីដំណេកនឹងដឹងថាខ្លួនឯងបានឡើងមកលើគ្រែគេងតាំងពីពេលណាមិនដឹង គេភ្ញាក់ផ្អើលមិនស្ទើរនោះទេ ។ នេះគេគេងមមើលសាហាវដល់ថ្នាក់ហ្នឹងឬ??

"ឯណាលោកពូ??" គេបន្លឺសំណួរសួរខ្លួនឯងទាំងដែលកែវភ្នែក ខំប្រឹងមើលបរិវេណបន្ទប់តែមិនបានឃើញ ជុងហ្គុក នៅនោះទេ ។ បានបែបនេះគេក៏ធូរទ្រូងដូចគ្នា បាននាយមិននៅនឹងមិនបាច់ស្តីអោយគេទាំងរឿងយប់មិញនិងរឿងដែលគេឡើងមកគេងលើគ្រែទាំងមិនដឹងខ្លួនផង ។ ដោយមិនចង់គិតច្រើន ថេហ្យុង ប្រញាប់ស្រូតងូតទឹកសម្អាតខ្លួន រួចក៏ចុះទៅខាងក្រោម រកការងារធ្វើខ្លះដើម្បីកែអផ្សុក ។

"ម៉ែដោះមានអ្វីអោយជួយទេ??" នាយតូចរូបស្រស់ដែលស្លៀកតែអាវយឺតពណ៌ស.ជាមួយខោរលុងៗសាច់ទន់ពណ៌ខ្មៅ ដើរមកសួរម៉ែដោះទាំងញញឹមពព្រាយមានមន្តស្នេហ៍តែម្តង ។

"មិនមានទេចាស អ្នកប្រុសចង់ញុំាអាហារពេលព្រឹកអោយហើយទេចាំម៉ែដោះរៀបចំជូន"

"ហ្ហឹម... ចាំបន្តិចទៀតក៏បាន អ៎ូនិយាយអ៊ីចឹងគឺថាលោកពូទៅណាបាត់ហើយ??"

"លោកពូ??! លោកពូមួយណាដែលអ្នកប្រុស!??" ម៉ែដោះចងចិញ្ចើមសួរបកទៅកាន់ ថេហ្យុង ទាំងមិនដឹងអ្វីព្រោះតែមិនដែលចាប់អារម្មណ៍ថា ថេហ្យុង ហៅ ជុងហ្គុក ថាជាពូឡើយព្រោះកាលពីមុន យ៉ុងជីន តែងតែហៅថា បងជុង មិនមែនលោកពូអ្វីនោះទេ ។

"គឺ... គឺលោកប្រុសរបស់ម៉ែដោះនោះអី ហិហិ"

"អរ... លោកប្រុសទៅធ្វើការបាត់ហើយ"

"អ៊ីចឹង ថេហ៍ សុំទៅលេងក្នុងសួនបន្តិចសិនចាំមួយសន្ទុះទៀត ថេហ៍ មកញាំបាយ" និយាយតែប៉ុណ្ណឹង ថេហ្យុង ក៏ដើរចេញទៅបាត់ទុកអោយម៉ែដោះនៅឈរឆ្ងល់ទាំងង៉េមង៉ាម ព្រោះតែអាល្អិតនិយាយ ហៅតែឈ្មោះ ថេហ៍ៗ បែបនេះតែរហូត តែមិនអីទេវាប្រហែលជាឈ្មោះក្រៅរបស់ប្រពន្ធលោកប្រុសគាត់ហើយ ។

"ទៅធ្វើការវិញក៏មិនប្រាប់ ឆើស!!" សម្លេងរអ៊ូរងាំរង៉ូវបានបន្លឺឡើងមិនដាច់សូរនៅក្នុងសួនលំអដោយកូនឈើនិងផ្កាចម្រុះពណ៌យ៉ាងស្រស់បំព្រង ។ ថេហ្យុង អង្គុយយោលទោងបណ្តើរមាត់រអ៊ូបណ្តើរទាំងអន់ចិត្ត អន់ថ្លើមជាមួយ ជុងហ្គុក ដែលនាយចូលធ្វើការវិញក៏មិនប្រាប់បើដឹងអ៊ីចឹង គេមិនបាច់ខំប្រឹងរៀបគម្រោងការលួងនាយនោះទេ!!

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now