ភាគទី២៦:ចុងក្រោយយើងក៏ឈ្នះ!!

4.6K 409 27
                                    

   Jungkook pov:
   ចាប់តាំងពីថ្ងៃដែល ថេហ្យុង ខឹងមិនព្រមនិយាយរកខ្ញុំមក ជីវិតរបស់ខ្ញុំទាំងមូលបានធ្លាក់មកដល់ចំណុចសូន្យ ។ ខ្ញុំធ្វើឬគិតអ្វីមិនចេញឡើយរហូតធ្វេសប្រហែស អាចធ្វើអោយសត្រូវឆ្លៀតឱកាសកេងចំណេញទៅលើរឿងនេះបាន ។ ប៉ុន្តែវាប្រហែលជាគ្មានលើកក្រោយទៀតនោះទេពេលនេះខ្ញុំ ថេហ្យុង ក៏ត្រូវគ្នាវិញហើយ គេជាកម្លាំងចិត្តដ៏ធំធេងមួយរបស់ខ្ញុំ ដូច្នេះខ្ញុំនឹងវិលត្រឡប់ទៅចាត់ការមនុស្សម្នាក់នោះវិញ ចាត់ការអោយគេអស់អ្វីពីខ្លួន ដូចដែលគេបានចោទប្រកាន់ហើយបានបំផ្លាញកេរ្តិ៍ឈ្មោះនៃវង្សត្រកូលរបស់ខ្ញុំ!!!

   Jungkook end pov.

   រឿងក្តីរបស់ ជុងហ្គុក ត្រូវបានដាក់បញ្ជូនទៅកាន់តុលាការ ។ ហើយថ្ងៃនេះផងដែរគឺជាថ្ងៃដំបូងនៃសាវនាការ នាយសង្ហាជាឧត្តមសេនីយ៍ឯកចនដែលគ្មានទោសកំហុស គេនឹងមិនខ្លាចឡើយក្នុងការមកឈរធ្វើជាជនជាប់ចោទនៅទីនេះ ព្រោះតែនាយមិនបានខុស មានអ្វីដែលគួរអោយខ្លាចនោះ?? ហើយជាពិសេស ភស្តុតាងបញ្ជាក់ភាពស្អាតស្អំអោយខ្លួនឯងក៏គេរកបានហើយ ដូច្នេះត្រៀមខ្លួនអោយហើយទៅឧត្តមសេនីយ៍ទោឆយ!!

   ការកាត់ក្តីចាប់ផ្តើមធ្វើឡើង រហូតអស់ពេលមួយម៉ោងកន្លះក្រោយក៏ត្រូវបិទសាវនាការវិញ ដោយសម្រេចអោយ ជុងហ្គុក ក្លាយទៅជាជនជាប់ចោទនៅក្រៅឃុំដដែល ហើយនឹងត្រូវបើកសាវនាការម្តងទៀតនៅបីថ្ងៃក្រោយ ។ ជុងហ្គុក មិននឹកស្មាននោះទេថាឧត្តមសេនីយ៍ទោឆយរៀបគម្រោងលម្អិតដល់ថ្នាក់នេះ សូម្បីតែភស្តុតាងដែលគេមានយកមកបញ្ជាក់ ក៏មិនអាចជួយនាយអោយមានសុវត្ថិភាពនឹងរួចផុតពីពាក្យចោទប្រកាន់ដែរ ។

   "ត្រៀមខ្លួនដេកគុកទៅ ហឹសៗ" ខណៈពេលកំពុងតែដើរចេញមកខាងក្រៅ ឧត្តមសេនីយ៍ទោឆយក៏តាមមកនិយាយស៊កសៀតដាក់ ជុងហ្គុក បំណងអោយគេខឹងហើយវាយប្រហារគាត់ ប្រសិនបើ ជុងហ្គុក ធ្វើបែបនោះមែននាយនឹងត្រូវជាប់ក្នុងគុកតែម្តងពីបទប្រើអំពើហិង្សាលើរាងកាយនិងកេងប្រវ័ញ្ចញលុយរបស់រដ្ឋ ។ គិតទៅតាកញ្ចាស់ម្នាក់នេះអាក្រក់ខ្លាំងណាស់ តើមានបំណងតាមចងកម្ម ចងពារជាមួយ ជុងហ្គុក ដល់ពេលណាទៀតទៅ??

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now