Special Part

3.6K 349 11
                                    

អ្នកគ្រប់គ្នា ដែលតែងតែសម្លឹងមើលមកគ្រួសាររបស់ខ្ញុំ ដោយក្រសែនភ្នែកចម្លែកៗ ពួកគេតែងតែសួរថាស្រឡាញ់ភេទប្រុសដូចគ្នា រស់នៅចុះសម្រុង មានសេចក្តីសុខដែរឬ? ហើយដឹងទេថាខ្ញុំឆ្លើយយ៉ាងម៉េច? ខ្ញុំប្រាប់ពួកគេទៅវិញថា ស្នេហាមិនបែងចែកភេទ អាយុឬស្រទាប់វណ្ណៈឡើយ សំខាន់អោយតែពួកយើងចេះយល់ពីចិត្តគ្នាទៅវិញទៅមក មានអាធ្យាស្រ័យដល់គ្នា ប្រាកដជារស់នៅមានសេចក្តីសុខ ។

ដូចជាឥឡូវ គ្រួសារតូចរបស់ខ្ញុំ គឺមានសុភមង្គលខ្លាំងណាស់ ដ្បិតថាពួកយើងជាភេទបុរសនិងបុរស តែក៏មានបេះដូងស្រឡាញ់មួយដឹងមួយ មិនមាននរណាក្បត់នរណាឡើយ ។ នៅក្នុងគ្រួសារមានតែភាពរីករាយ មានកូនប្រុសគួរអោយស្រឡាញ់ ព្រមទាំងភរិយាមានអត្តិចរិកខ្ជីខ្ជូតៗ តែងតែផ្តល់កម្លាំងចិត្ត និងស្នាមញញឹមដល់គ្រួសារទាំងមូល អោយមានភាពស្រស់បំព្រង ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ ។

សាលារៀន
"កូនសម្លាញ់ នៅត្រង់នេះ!!"

"ប៉ាៗ...." អាល្អិត ថេសាន់ រត់វឹងមកអោបគ្រាន់តែឃើញលោប៉ាធំ ឈររង់ចាំទទួលនៅមុខសាលាជាមួយប៉ាតូច ។ នាយជាកូនថើបប៉ាធំមួយខ្សឺត ទើបសុំទៅថើបប៉ាតូចតាមក្រោយ ហើយក៏បណ្តើរគ្នាទៅក្នុងឡានសេរីទំនើប បើកត្រឡប់ទៅផ្ទះវិញ តែកូនជើងល្អក៏ទាមទារចង់ញុំាអាហារប៊ូហ្វេ ទើបត្រូវចូលហាងញ៉ាំដោយគ្មានប្រកែក ។

ទម្រាំមកដល់ផ្ទះវិញ វាក៏ព្រលប់ម៉ោង៧ទៅហើយ យប់នេះ ថេសាន់ សុំគេងអោបលោកប៉ាទាំងពីរ ហើយក៏សុំអោយពួកគេនិទានរឿងអោយស្តាប់ដូចគ្នា ។

អាល្អិតគេងនៅចន្លោះកណ្តាល រង់ចាំស្តាប់លោកប៉ាធំនិទានរឿងអោយឯ ថេហ្យុង ក៏ដូចគ្នា គេគេងក្បែរកូនស្លៀកសម្លៀកបំពាក់គេងយប់ ពណ៌ទឹកសមុទ្រជាឈុតទាំងបីនាក់ យ៉ាងគួរអោយស្រឡាញ់ ។

ពេលវេលា កាន់តែដើរទៅមិនចេះឈប់ រហូតទ្រនិចនាឡិកាចង្អុលត្រឹមម៉ោង៨កន្លះ កូននិងប្រពន្ធក៏បានលង់លក់ជាមួយដំណេកអស់រលីង ។ ជុងហ្គុក យកសៀវភៅរឿងនិទានទុកលើតុគៀនក្បាលដំណេក ហើយក៏ឈោងដៃបិទភ្លើង ដោយមិនភ្លេចផ្តល់ស្នាមថើបអោយពួកគេម្នាក់មួយ មុនចូលគេងដូចគ្នា ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now