ភាគទី២៥:ជានរណាអោយប្រាកដ??

4.9K 413 10
                                    

ជុងហ្គុក បានវិលត្រឡប់មកភូមិគ្រឹះវិញទាំងសភាពស្រវឹងតិចៗ នាយសង្ហាដើរចូលមកខាងក្នុងក៏ឃើញទូរទស្សន៍បើកចោលប៉ុន្តែ មិនឃើញមានអ្នកមើលឡើយ ទើបដើរទៅសឹមឡើងទៅខាងលើបន្ទប់ តែក៏ត្រូវសម្លេងតូចៗហៅបង្អាក់ដំណើរនាយបានជាមុន÷

"ពូទើបមកពីណា??" ថេហ្យុង ចងចិញ្ចើមសួរទាំងមិនពេញចិត្ត ដឹងទេគេខំនៅអង្គុយរង់ចាំនាយត្រឡប់មកវិញតាំងតែពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៩យប់ ។ ហើយរឹតតែខឹងនៅពេលគេមកវិញទាំងស្រវឹងស្រាបែបនេះ គេខឹងខ្លាំងណាស់!!

"នេះ---??"

"ថេហ៍ សួរពូត្រូវតែឆ្លើយ.. យ៉ា!! នេះពូផឹកស្រាទៀតហើយមែនទេ? មនុស្សចាស់តែងតែបែបនេះឬ!! អោយតែមានរឿងអ្វីបន្តិចក៏ផឹកតែស្រា??" មិនរង់ចាំអោយ ជុងហ្គុក ឆ្លើយបានទាន់ ថេហ្យុង ដើរកាន់ថូដាក់ទឹកនៅក្នុងដៃ បោះជំហានមករកនាយទាំងមុខក្រញូវ គេសួរនាំចេញមកគឺហួងហែងខ្លាំងណាស់ ។ នេះមិននិយាយរកគេប៉ុន្មានថ្ងៃសោះ ពេលមកនិយាយវិញក៏កាចសម្បើមណាស់ ស្តាប់តែសម្តីទៅដឹងហើយ ។ តើម្នាក់នេះជា ថេហ្យុង ឬ យ៉ុងជីន អោយប្រាកដទៅ??

"ថេហ៍ គឺថា..."

"ហ្ហើយយយ.. ពូឆាប់ទៅងូតទឹកសម្រាកចុះ ថេហ៍ មិនទាន់ចង់និយាយជាមួយពូពេលនេះទេ!!!" ថេហ្យុង ថាតែប៉ុណ្ណឹងក៏ដើរបង្ហួស ជុងហ្គុក ឡើងទៅខាងលើបាត់បន្សល់ទុកអោយនាយសង្ហា នៅឈរង៉េមង៉ាមស្វាងជាតិស្រានៅខ្លួនដោយឯកឯង ឯអារម្មណ៍ក៏រំភើបដូចគ្នានៅពេលដែរ ថេហ៍ ព្រមនិយាយរកនាយវិញ ថែមទាំងបង្ហាញអាការៈព្រួយបារម្ភចេញមកបន្ថែមទៀត ។

នៅថ្ងៃបន្ទាប់រឿងរបស់ ជុងហ្គុក កាន់តែល្បីឡើងព័ត៌មានបានចុះផ្សាយលើទំព័រកាសែតយ៉ាងសន្ធឹក រួមទាំងបណ្តាញអ៉ីនធ័រណេតថែមទៀត ។ ចង់រឿងនោះល្បីយ៉ាងណាក៏ ជុងហ្គុក មិនបានទាន់ទៅអើពើជាមួយនោះដែរ ដោយសារតែពេលនេះនាយត្រូវដោះស្រាយបញ្ហាជាមួយ ថេហ្យុង អោយបានដាច់ស្រេចជាមុនសិន ទាន់អាល្អិតព្រមទន់ចិត្តមកនិយាយជាមួយគេវិញ ។

"មកពីបែបនេះទើបពូមិនជួយ ថេហ៍ នៅថ្ងៃនោះ??" ក្រោយពី ជុងហ្គុក រៀបរាប់រឿងគ្រប់យ៉ាងនឹងមូលហេតុដែលនាយមិនបាន ជួយ ថេហ្យុង កាលពីថ្ងៃដែលគេមក Heat នោះយ៉ាងលំអិតដល់អាល្អិតរួចរាល់ ។ នៅទីបំផុត ថេហ៍ ក៏ចាប់ផ្តើមត្រជាក់ចិត្តឈប់ខឹង ព្រោះនាយធ្វើក៏ដើម្បីសុវត្ថិភាពនឹងមិនចង់បំផ្លាញគេតែប៉ុណ្ណោះ តែយ៉ាងៗបើដាក់ចិត្តជាខឹងហើយ សុំខឹងបន្តិចទៀតក៏មិនអីដែរតើមែនទេ?!!

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now