ភាគទី៧:គ្រាន់តែប្រហែល

6.4K 482 3
                                    

   ទម្រាំតែ ជុងហ្គុក និង ថេហ្យុង វិលមកភូមិគ្រឹះវិញវាក៏ឈានចូលដល់ម៉ោង៨យប់ល្មម ពួកគេទាំងពីរនាក់ក៏បំបែកគ្នាទៅបន្ទប់សម្រាករៀងខ្លួន ។

   "អរគុណលោកពូសម្រាប់ថ្ងៃនេះ!!" រៀបនឹងចូលទៅក្នុងបន្ទប់ទៅហើយ ថេហ្យុង នៅឆ្លៀតនិយាយអរគុណព្រមទាំងអោនគំនាបជាការគួរសមដាក់ ជុងហ្គុក ម្តងទៀត ។

    ថ្ងៃនេះគេមានសេចក្តីសុខហើយនឹងសប្បាយរីករាយបំផុតដែលបានចំណាយពេលវេលាកសាងអនុស្សាវរីយ៍ល្អៗជាមួយ ជុងហ្គុក ព្រោះគេមិនដឹងនោះឡើយថាអាចរស់នៅក្នុងរាងកាយរបស់ យ៉ុងជីន រហូតដល់ពេលណានោះទេ ។

   "មិនអីទេ រាត្រីសួស្តី!!" ជុងហ្គុក ហាក់ចម្លែកចិត្តរឹតតែខ្លាំង ថ្ងៃនេះ ថេហ្យុង ប្លែកខ្លាំងណាស់នាយមានអារម្មណ៍ថារាងតូចដូចជាចាស់ទុំជាងរាល់ដង លើសពីនេះគេក៏ចាប់ផ្តើមសង្ស័យពីអត្តសញ្ញាណពិតរបស់ ថេហ្យុង ថែមទៀតថាគេជានរណាអោយប្រាកដ ។

   "បាទ" ថេហ្យុង ញញឹមយ៉ាងស្រស់ទើបបើកទ្វារដើរចូលទៅក្នុងបន្ទប់គេងបាត់ ចំណែក ជុងហ្គុក ក៏ត្រូវទៅបន្ទប់របស់នាយដូចគ្នា ។

   "កាងឃ្យុន ឯងជួយស៉ើបពីក្មេងប្រុសម្នាក់អាយុប្រហែលជា៨ទៅ៩ឆ្នាំ គេឈ្មោះថា គីម ថេហ្យុង"

   ដើម្បីស្រាយចម្ងល់អោយអស់ចេញពីក្នុងខួរក្បាល ជុងហ្គុក មានតែប្រើវិធីបែបនេះទេទើបបាន ។ គេបានអោយមិត្តសម្លាញ់ដែលពូកែខាង IT ជួយប្រមូលព័ត៌មានមកអោយ ព្រោះតែចម្ងល់វាបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយគេក៏ចាប់ផ្តើមគិតគូដល់ពាក្យសម្តីរបស់ ថេហ៍ កាលពីនៅមន្ទីរពេទ្យដូចគ្នា ។

   (ឯងយកថ្ងៃណា??)

   "កាន់តែឆាប់កាន់តែល្អ... បើអាចយប់នេះក៏បាន!!"

   (អាមិត្តសម្អុយនេះ ទាន់ហន់តែអ៊ីចឹងរហូត!! បានហើយយើងរវល់ស្អែកសឹមជួយរកព័ត៌មានអោយ) កាងឃ្យុន សើចរលាក់ដើមក.តិចៗថែមទាំងជេរ ជុងហ្គុក ទើបបិទទូរស័ព្ទយ៉ាងរហ័ស ។

   តីង...
   ១ម៉ោងក្រោយមក ទូរស័ព្ទដៃរបស់ឧត្តមសេនីយ៍ឯកចនបានបន្លឺសម្លេងផ្ញើរសារ មិនរង់ចាំយូរ ជុងហ្គុក ប្រញាប់ចុះបើកមើលទិន្នន័យដែល កាងឃ្យុន ផ្ញើរមកអោយដោយក្នុងនោះមានក្មេងប្រុសឈ្មោះ គីម ថេហ្យុង ៥នាក់ដែលមានអាយុ៨ ឆ្នាំ២នាក់ និង៩ឆ្នាំ៣ នាក់ ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now