ភាគទី១៦:ហួសចិត្ត...

4.9K 435 5
                                    

ជុងហ្គុក គិតតែពីញ៉ោះ ថេហ្យុង មិនឈប់មិនឈរមើលទៅពួកគេទាំងពីរស្និតស្នាលជាមួយគ្នាជាងនៅភូមិគ្រឹះទៅទៀត ។ ជុងវ៉ុន ដែលតែងតែតាមមើលរាងតូច ឃើញបែបនេះក៏រាងពិបាកចិត្តបន្តិចដែរ តែក៏ជួយត្រេកអរដូចគ្នា នៅពេលដែលរាងតូចអាចធ្វើអោយ ជុងហ្គុក ងាកមកស្រឡាញ់គេបានបែបនេះ ។ គេជាមនុស្សប្រុស ហើយក៏ជាបងប្អូនបង្កើតជាមួយ ជុងហ្គុក ដូចគ្នាគេអាចមើលដឹងយ៉ាងច្បាស់ថាបងរបស់គេ ចាប់ផ្តើមមានចិត្តលង់ស្រឡាញ់រាងតូចហើយ ។

"យើងគួរតែកាត់ចិត្ត" អ្នកកំលោះបន្លឺឡើងតិចៗទាំងឈឺស្កៀបបេះដូង ។ ហេតុអី?!! ខំតាម ខំមើលថែយកចិត្តទុកដាក់គ្រប់យ៉ាងចំពោះគេ ប៉ុន្តែក៏គ្មានសំណាងអាចធ្វើអោយគេមានចិត្តមកលើវិញក្រៅតែពីមិត្តភាព ។ ដឹងទេថាវាឈឺចាប់ខ្លាំងណាស់!!

"តោះពួកយើង" បន្ទាប់ពីញ៉ោះញ៉ុង ក្មេងឆ្អែតឆ្អន់ហើយ ជុងហ្គុក ក៏សម្រេចចិត្តកាន់ដៃរាងតូចចូលទៅខាងក្នុង ។ ចាស់ទុំ៣នាក់ដែលនៅក្នុងបន្ទប់ទទួលភ្លៀវនោះកំពុងជជែកគ្នាលេងក៏ត្រូវកាត់ចង្វាក់ កាលបើវត្តមានរបស់ ជុងហ្គុក និង ថេហ្យុង ចូលមកដល់ធ្វើអោយគ្រប់គ្នាបង្វែលចំណាប់អារម្មណ៍មកមើលយ៉ាងរហ័ស ។

"សួស្តីលោកតានិងលោកយាយ..." ឧត្តមសេនីយ៍រូបសង្ហា គោរពអោនគំនាបដាក់មនុស្សចាស់ជាការគួរសម ។ ថេហ្យុង មិនបានធ្វើអោយ ជុងហ្គុក បាក់មុខឡើយគេលំទោនកាយគោរពតាមយ៉ាងសមសួន ធ្វើអោយមនុស្សចាស់ទាំង៣នាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ញញឹមពេញចិត្តពេញថ្លើមជាមួយចៅប្រសាម្នាក់នេះយកតែមែនទែន ។

"ល្អៗ... អង្គុយសិនមក" លោកតាធំញញឹមយ៉ាងស្រស់តែម្តងគាត់ប្រញាប់ហៅចៅទាំងពីរអោយអង្គុយក្បែរ កែវភ្នែកក៏តាមសម្លឹងមើល ថេហ្យុង រហូតព្រោះតែចង់ជួបចង់ឃើញរាងតូចយូរណាស់មកហើយ តែថាអាចៅក្បាលមហាសែនរឹងរបស់គាត់នៀក៎ មិនដែលយកនាយតូចមកលេងគាត់ទាល់តែសោះ ។

"យ៉ុងជីន.. ព្រះអើយ ចៅស្រស់ស្អាតខ្លាំងណាស់!! ខានឃើញតែ១ឆ្នាំជាងសោះចៅប្លែកជាងមុនទៅទៀត"

"ហិហិ... លោកតាសរសើរពេកហើយ តែលោកតាវិញនៅតែសង្ហាមិនឃើញចាស់ត្រង់ណាដូចគ្នា" បុរសវ័យចំណាស់រឹតតែញញឹមពេញចិត្តទ្វេដងជាមួយរាងតូច ចង់ប្រាប់ថាគាត់ចូលចិត្តចៅប្រសាម្នាក់នេះខ្លាំងណាស់ ។ រូបក៏ស្អាតហើយពូកែសម្តីទៀតនរណាមិនស្រឡាញ់ មិនចូលចិត្តសុទ្ធតែជាមនុស្សអគតិច្រណែនគេសុទ្ធ!!

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now