ផ្តើមរឿង:លោកពូជានរណា?

14.2K 700 18
                                    

   ស្ថិតនៅឯក្នុងមន្ទីរពេទ្យមួយកន្លែងនៃទីក្រុងសេអ៊ូល ដែលពេលនេះក្រុមគ្រូពេទ្យកំពុងតែមមាញឹកជួយសង្គ្រោះដល់អ្នកជំងឺ ។ ស្របជាមួយគ្នានោះដែរ អ្នកជំងឺដែលគេងសន្លប់ស្ដូកស្តឹងអស់រយៈពេល៣ថ្ងៃ ទើបតែដឹងខ្លួនឡើង ក៏ស្រែកឡូឡាបង្កភាពចលនាចល ធ្វើអោយគ្រូពេទ្យប៉ុន្មាននាក់តាមដេញចាប់គេផ្អើលពេញជាន់ទី១៥ ។

   “លែងទៅ... ខ្ញុំមិនស្គាល់អ្នកទាំងអស់គ្នាទេឆាប់លែងទៅ ហឹកៗ” មនុស្សមាឌតូចស្តើងល្ហៃយំផងស្រែកផង ខំប្រឹងរើសបម្រាស់ពីការចាប់របស់គ្រូពេទ្យដែលនាំយកគេទៅក្នុងបន្ទប់សម្រាកព្យាបាលវិញ ។

   គេមិនដឹងនោះទេថាវាមានរឿងអ្វីកើតឡើងខ្លះ? ដឹងត្រឹមតែម្យ៉ាងថាពេលក្រោកមកក៏ស្ថិតនៅក្នុងមន្ទីរពេទ្យ ហើយជាពិសេសគឺរាងកាយ... គេមិនដឹងថារាងកាយនេះជារបស់នរណាឡើយ នឹងរឹតតែមិនដឹងបន្ថែមទៀតថាគេចូលមកក្នុងនេះបានដោយរបៀបណា ។

   “ហ្ហឹកហ្ហឹកក... ថេហ៍ ប្រាប់ហើយថាអត់ស្គាល់អ្នកទាំងអស់គ្នាទេតើចាប់ ថេហ៍ មកធ្វើអី?? ហឹកហឹក ថេហ៍ ចង់ទៅជួបលោកយាយវិញ” គេនៅតែបន្តយំសោករៀបរាប់ប្រាប់គ្រូពេទ្យដែលនៅក្នុងបន្ទប់កំពុងសម្លឹងមើលមកខ្លួនឯងដូចមនុស្សចម្លែកយ៉ាងអ៊ីចឹង ។ ប៉ុន្តែគេមិនខ្វល់នោះទេ ព្រោះពេលនេះអ្វីដែលគេខ្វល់គឺមានតែម្យ៉ាងគត់ ដាច់ខាតត្រូវទៅជួបលោកយាយវ័យ៦០ឆ្នាំរបស់គេវិញអោយបាន ។

   ក្រាក...
   “តើឯងបង្ករឿងឆ្អែតឆ្អន់ហើយឬនៅ ផាក យ៉ុងជីន?!!” ទ្វារបន្ទប់វីអាយវីបានបើកឡើងស្របសម្លេងរឹងកញ្ជ្រឹសបន្លឺឡើងដូចគ្នា អត់មិនធ្វើអោយអ្នកស្តាប់ឮខ្លាចរអាមិនបាន ប្រញាប់នាំគ្នាអោនមុខចុះសល់តែ ថេហ្យុង ដែលអង្គុយលើគ្រែពេទ្យក្បាលមានបង់រុំរបួសជាប់យ៉ាងក្រាស់ឃ្មឹកធ្វើមុខលីលឺសម្លឹងមើលទៅកាន់បុរសមាឌមាំទាំគ្រងឈុតគ្រហ្សេដណ្តប់ដោយអាវធំពណ៌ត្នោតដិតនៅពីខាងក្រៅមិនដាក់ភ្នែក ។

   “លោកពូជានរណា??!” ថេហ្យុង សួរទាំងងឿងឆ្ងល់ឈ្មោះរបស់គេគឺ គីម ថេហ្យុង ហេតុអ្វីក៏ហៅគេថាផាក យ៉ុងជីន បែបនេះឬមួយវាជាឈ្មោះរបស់ម្ចាស់រាងកាយដែលគេកំពុងតែឋិតនៅ??

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now