ភាគទី ៧១

1.7K 141 0
                                    

- ព្រឹកថ្ងៃថ្មី

« ខ្ញុំទៅធ្វើការសិនហើយ » បន្ទាប់ពីញ៊ាំអាហារពេលព្រឹកហើយ ជុងហ្គុកក៏លាគ្រប់គ្នាទៅឯថេយ៍ថ្ងៃនេះក៏នៅផ្ទះសម្រាកតាមកាលវិភាគរបស់សាលា ។

« លោកប្ដី!! » គ្រាន់តែនាយឡើងម៉ូតូភ្លាម រាងតូច ក៏ដើរមករកគេ ។

« ថេយ៍មានអីឬ? » ជុងហ្គុកសួរទើបរាងតូចហុចថង់ក្រណាត់ដែលមានប្រអប់អាហារមួយនៅក្នុងនោះ ។

« អូនធ្វើអាហារថ្ងៃត្រង់ឲ្យបងយកទៅញ៊ាំនៅស្នងការចុះណា៎ហើយឆាប់ត្រឡប់មកវិញ អូនចាំបង » ថេយ៍ញញឹមប្រាប់គេធ្វើឲ្យរាងក្រាសអត់នឹងមិនញញឹមតាមមិនបាន ថាហើយមិនយូរទេរាងតូចក៏អាចចេះរស់នៅតាមបែបអ្នកនៅទីនេះបានយ៉ាងល្អ ។

« ប្រពន្ធអ្នកណាគេន៎អីក៏គួរឲ្យស្រឡាញ់បែបនេះ » នាយច្បិចថ្ពាល់រាងតូចហើយទទួលវាមកដាក់នឹងដៃម៉ូតូធំរបស់ខ្លួនរួចទើបឡើងជិះ ។

« បងទៅហើយណា៎ » ថេយ៍បក់ដៃលារហូតទាល់តែនាយចេញទៅបាត់ទើបគេញញឹមដើរចូលមកក្នុងផ្ទះវិញ ចៃដន្យក៏បានឃើញមូនហ៊ីឈរញញឹមមើលមកគេទៅវិញ ។

« បងស្រីមកឈរត្រង់នេះតាំងពីអង្កាល? » ថេយ៍អឹមអៀនសួរនាងទាំងដៃគេខ្ញាំចូលគ្នារហូត ។

« ប្រហែលតាំងពីពេលដែលបងប្រុសជុងនិយាយថាប្រពន្ធអ្នកណាគេន៎អីក៏គួរឲ្យស្រឡាញ់បែបនេះ ហីយ៉ានេះណា៎មិនដែលលឺបងប្រុសនិយាយផ្អែមៗដល់ថ្នាក់បងនេះស្ដាប់លឺហើយចង់កើតគ្រុនតែម្ដង » មូនហ៊ីក្រញែងខ្លួនឌឺដងលេងសើចឲ្យរាងតូចរឹតតែអៀនលើសដើម មុននឹងនាងចូលមកអោបស្មារក្មេងតូច ។

« តោះទៅលាងចានពីរនាក់បង បន្ទាប់មកពួកយើងសម្អាតផ្ទះហើយទៅផ្សារទិញនំខេកដើម្បីធ្វើខួបកំណើតឲ្យបងប្រុសជាមួយគ្នាណា៎ » មូនហ៊ី

« ថ្ងៃនេះជាខួបកំណើតបងប្រុស? » ថេយ៍

« ថេយ៍អត់ដឹងទេហ្អេ៎? តែមិនអីទេព្រោះមើលទៅ សូម្បីបងប្រុសក៏មិនចាំថ្ងៃកំណើតខ្លួនឯងដែរ » ព្រោះជុងហ្គុកតែងតែបែបនេះរាល់ឆ្នាំ ធ្វើការរវល់ខ្លាំងពេកដល់ថ្នាក់ថ្ងៃកំណើតខ្លួនឯងមិនដែលចងចាំសូម្បីបន្តិច ទាល់តែមកដល់ផ្ទះត្រូវអ្នកផ្ទះបង្ហាញនំ ខេកឡើងមកទើបគេភ្ញាក់ខ្លួនឲ្យរាល់តែលើក ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now