ភាគទី ១៩

1.9K 169 0
                                    

   ស្អែកឡើង ជុងហ្គុកត្រូវចូលរាជវាំងដើម្បីទៅជួបជុំរៀបចំខ្លួនធ្វើដំណើរទៅព្រៃនៅថ្ងៃស្អែកជាមួយពួក មន្ត្រីទូតបរទេសទាំងនោះ ។

« រៀបចំឲ្យសព្វ កុំឲ្យខ្វះសូម្បីមួយមុខយល់ទេ? » រាជបុត្រចាងហ៊ូនមានបន្ទូលបង្គាប់ទៅពួកសេនាដែលរៀបចំសម្ភារៈឲ្យអ្នកផ្សងព្រេង ជួនជាពេលនោះរាងក្រាសក៏ចូលមកដល់ល្មម ។

« លោកសេនាប្រមុខមកដល់ហើយឬ? » ចាងហ៊ូន

« ក្រាបទូលរាជបុត្រ ខ្ញុំម្ចាស់ទើបតែបានដំណឹងពី លោកពុកកាលពីយប់មិញនេះថាត្រូវធ្វើដំណើរទៅ ព្រៃបរបាញ់ជាមួយលោកមន្ត្រីទូតទើបមកដើម្បី  បញ្ជក់ទៅក្រាបទូល » ជុងហ្គុក

« មែនហើយ ម្សិលមិញនេះពួកគេថាចង់ស្គាល់ទឹកដីឡាកូស៊ីនយើងឲ្យកាន់តែច្បាស់ហើយក៏ចង់ដើរបរបាញ់តិចតួចទើបយើងយល់ថាគួរតែចាត់លោក ទៅដើម្បីងាយស្រួលទំនាក់ទំនងគ្នា លោកមិនយល់ទាស់ទេមែនទេដែលយើងបញ្ជូនលោកទៅភ្លាមៗ បែបនេះ? » ទ្រង់ចោទសួរដូច្នេះព្រោះមើលទៅទឹក មុខរាងក្រាសដូចជារៀងទើសទាល់ ដោយសារតែ តក់ក្រហល់ខ្លាំងពេកសម្រាប់គេ ប៉ុន្តែជុងហ្គុកបែរជាជ្រើសរើសមិនជំទាស់ទៅវិញ ។

« អត់នោះទេក្រាបទូល » ជុងហ្គុក

« អ៊ីចឹងល្អណាស់ សម្ភារៈដើរព្រៃទាំងប៉ុន្មានយើងបានឲ្យគេរៀបចំរួចរាល់អស់ហើយ ថ្ងៃស្អែកពេលព្រលឹមលោកមកទីនេះជួបជុំគ្នាទៅចុះ » ចាងហ៊ូន

« ក្រាបទូលរាជបុត្រា » នាយអោនក្បាលបន្តិចមុន នឹងញញឹមទៅចាងហ៊ូនដែលញញឹមមកកាន់គេវិញដូចគ្នា ទាំងដែលនាយមិនបានដឹងថាទ្រង់កំពុងតែកើតចិត្តស្អប់ដែលគេស្និទ្ធស្នាលនឹងរាជទាយាទតូច នោះឡើយ ។

   ក្រោយជួបសំណេះសំណាលជាមួយពួកបរទេស ហើយ ជុងហ្គុកក៏បម្រុងត្រឡប់ទៅគេហដ្ឋានវិញប៉ុន្តែ សុខស្រាប់តែនឹកឃើញដល់ថេយ៉ុងទើបនាយលប ដើរវៀងទៅដល់ក្បែរដំណាក់របស់ទ្រង់ក៏បានឃើញទ្រង់គង់នៅដំណាក់តូចមួយទៀតក្បែរនោះនៅជាប់មាត់ទឹកកំពុងដេរប៉ាក់កន្សែងជាមួយព្រះមាតាយ៉ាងស្ងៀមស្ងាត់ យ៉ាងណាមិញភាពស្រស់ស្អាតឥតខ្ចោះនៃរូបឆោមឡោមពណ៌របស់ថេយ៉ុងកំពុងឆក់បេះដូង នាយឲ្យនៅគាំងជាប់មួយកន្លែង សុខចិត្តលួចឈរនឹង ដើមផ្កាសាគូរ៉ាដើម្បីលបមើលសកម្មភាពរបស់ទ្រង់ឥតប្រិចចុងកន្ទុយភ្នែក ជាពិសេសគឺពេលដែលថេយ៉ុងងាកព្រះនេត្រឃើញគេហើយលួចញញឹម ដាក់យ៉ាងស្រស់ស្អាតផ្អែមល្ហែមជាទីបំផុត ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now