ភាគទី ៤២

1.7K 163 0
                                    

   ក្រោយយករបស់ចាំបាច់រួចរាល់ ជុងហ្គុកក៏នាំទាយាទតូចចាកចេញពីក្រុងតែពេលទៅដល់ក៏ឃើញមានសេនាពីរនាក់ចាំយាមនៅត្រង់នោះទើបនាយ រហ័សទាញទ្រង់ឲ្យពួននៅកន្លែងងងឹតសិន ។

« មានមនុស្សនៅយាមបែបនេះ ពួកយើងចេញទៅ យ៉ាងម៉េចទៅបងប្រុស? » ថេយ៉ុងសួរទាំងភិតភ័យទើបភ្លាមនោះជុងហ្គុកឃើញខោអាវអ្នកភូមិហាលចោលនិងមានដើមឬស្សីក្បែរនោះគេក៏នឹកឃើញទៅ យករបស់អស់នោះធ្វើជាទីងមោងដោតនៅផ្លូវខាងក្រោយឆ្ងាយគួរសមរួចទើបរើសដុំថ្មទៅគប់នៅត្រង់នោះបង្វែរចំណាប់ពួកសេនាឲ្យនាំគ្នាទៅមើល ឃើញផ្លូវស្រឡះហើយជុងហ្គុកក៏នាំថេយ៉ុងដើរលបៗ ចេញពីទ្វារក្រុងបានសម្រេច ។

« គ្មានឃើញស្អីទេ » សេនាពីរនាក់នោះចាញ់បោកជុងហ្គុកមិនឃើញអ្វីក្រៅពីទីងមោងក៏បម្រុងដើរទៅ វិញតែភ្លាមនោះសេនាជាច្រើននាក់ផ្សេងទៀតក៏រត់មកដល់ ។

« ពួកឯងមានឃើញអ្នកណារត់ចេញពីក្រុងដែរទេ? » លឺដូច្នោះ សេនាទាំងពីរក៏ងាកមើលមុខគ្នា នៅសុខៗក៏មានទីងមោងមកនៅទីនេះហើយលឺ សម្លេងចម្លែកច្បាស់ជាមានអ្នកប្រើល្បិចបញ្ឆោតពួកគេជាមិនខានទើបឲ្យដំណឹងទៅពួកសេនាផ្សេងៗឲ្យរត់ចេញតាមចាប់ទៅក្រៅក្រុងមិនបង្អង់ ។

   ព្រោះមិនចង់ឲ្យយឺតយ៉ាវខ្លាចគេចាប់បាន ទោះបីខ្នងឈឺក៏ជុងហ្គុកសុខចិត្តលាក់បាំងហើយអៀវថេយ៉ុង រត់កាត់ព្រៃយ៉ាងលំបាក ។

« បងប្រុសហត់ទេ? បើហត់ដាក់អូនចុះក៏បាន អូន ដើរខ្លួនឯងវិញ » ដោយខ្លាចនាយលំបាកដោយសារខ្លួនទើបថេយ៉ុងមានបន្ទូលឡើងតែរាងក្រាសសុខចិត្តញញឹមបដិសេធទៅវិញ ។

« អូនស្រាលបែបនេះ ឲ្យបងអៀវដល់ជើងមេឃក៏ បានដែរ កុំភ័យអី » ជុងហ្គុកនិយាយហើយក៏លើក ទ្រង់ឡើងឲ្យងាយស្រួលអៀវមុននឹងបន្តដំដណើរទៅមុខទៀតតែនៅសុខៗនាយស្រាប់តែឈប់ឆ្ងក់ពេលលឺសម្លេងអ្វីម្យ៉ាងអ៊ូអរតាមពីក្រោយ ។

« ត្រូវចាប់ពួកគេឲ្យបានយកទៅថ្វាយព្រះអង្គទាំង រស់!! » សម្លេងពួកសេនានាំគ្នានិយាយលឺៗផ្អើលព្រៃធ្វើឲ្យថេយ៉ុងភ័យឡើងម្ដងទៀត ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now