ភាគទី ៤០

1.8K 160 0
                                    

នៅខណៈនេះ ថេយ៉ុងត្រូវបានចាងហ៊ូនបញ្ជាឲ្យភីលៀងសួមតុបតែងកាយឲ្យទ្រង់ដើម្បីកំដរគេជប់លៀងជាមួយពួកមន្ត្រីនាយប់នេះទាំងដែលថេយ៉ុង មិនចង់ធ្វើទាល់តែសោះ តែគេបញ្ជាដាច់ខាតថាបើ ទ្រង់មិនធ្វើតាមនឹងដាក់ទោសមនុស្សទាំងអស់នៅ ក្នុងកន្លែងឃុំឃាំងទើបចុងក្រោយថេយ៉ុងនៅតែគ្មានលទ្ធភាពប្រឆាំងនឹងគេបាន ។

« ទ្រង់ចង់គ្រងព្រះពស្ត្រមួយណាដែរព្រះពរ? » ភីលៀងសួមសួរទៅរាជទាយាទពេលភីលៀងផ្សេងៗ យកព្រះពស្ត្រល្អឆើតជាច្រើនមកឲ្យទ្រង់រើស ។

« ចុះបើយើងមិនចង់ស្លៀកឈុតអស់នេះហើយមិន ទៅពិធីជប់លៀងឆ្កួតឡប់អស់នោះ តើបានទេ? » ថេយ៉ុងបោះប្រយោគទៅកាន់នាងវិញទាំងទឹកព្រះ ភក្ត្រមិនល្អទើបភីលៀងសួមយល់ចិត្តបានត្រឹមលួងលោមទ្រង់តាមដែលអាចធ្វើបាន ។

« កុំអ៊ីចឹងរាជទាយាទ យ៉ាងហោចណាស់ក៏ទ្រង់ត្រូវតែធ្វើដើម្បីរក្សាសុវត្ថិភាពគ្រប់គ្នាដែរ » សណ្ដាប់ដល់ចំណុចនេះធ្វើឲ្យថេយ៉ុងដកដង្ហើមធំអោនមុខចុះ។

« យើងនឹកបិតា នឹកមាតា នឹកបងប្រុសខ្លាំងណាស់ » ព្រោះទ្រង់ធ្លាប់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នម យកចិត្តទុកដាក់ពីអ្នកគ្រប់គ្នាប៉ុន្តែក្រឡេក មើលទ្រង់ពេលនេះចុះដូចជាខ្លែងដាច់ខ្សែយ៉ាងចឹង ។

ដោយសារតែភាពនឿយហត់ទើបគ្រប់គ្នាក្នុងកន្លែងឃុំឃាំងដេកលក់តាំងតែពីក្បាលព្រលប់ មានតែប្រុសៗប៉ុណ្ណោះដែលមិនទាន់ដេក នៅអង្គុយពិភាក្សាគ្នាស្ងាត់ៗនៅឡើយ ។

« ជុងហ្គុក កូនដឹងហើយមែនទេថាស្ថានភាពរបស់ ពួកយើងពេលនេះយ៉ាងម៉េចខ្លះ? » លោកមេទ័ពនិយាយទៅកាន់កូនប្រុសដែលអង្គុយទល់មុខគ្នា ។

« បាទពុក » ជុងហ្គុក

« អ៊ីចឹងកូនគិតថាខ្លួនឯងមានរឿងខ្លះលាក់បាំងមិនទាន់និយាយប្រាប់ពុកដែរទេ? » គាត់ស្រាប់តែសួរដូច្នេះធ្វើឲ្យរាងក្រាសភាំងស្មារតីបន្តិចមុននឹងសួរបក ត្រឡប់ទៅវិញ ។

« ពុក..ពុកចង់សំដៅលើអ្វី ខ្ញុំមិនយល់ទេ » លឺដូច្នោះ រាងចំណាស់ស្រាប់តែដកក្រដាសអ្វីមួយដែលគាត់បត់លាក់ទុកក្នុងស្បែកជើងមកបង្ហាញឲ្យជុងហ្គុក មើល ភ្លាមនោះភ្នែកគេទាំងគូក៏បើកធំៗក្រោយយល់ន័យសេចក្ដីក្នុងក្រដាស វាជាសំបុត្រដែលផ្ញើរមកពី សាលានៅអឺរ៉ុបដែលជុងហ្គុកពីមុនធ្លាប់បានទៅរៀន បញ្ជាក់ពីការស្លាប់របស់គេមុនពេលដែលជុងហ្គុក បច្ចុប្បន្នបង្ហាញខ្លួនទៅទៀត ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now