ភាគទី ២៤

2.5K 180 0
                                    

« អ៊ីចឹងមាតាត្រឡប់ទៅវិញហើយ បុត្រសម្រាកឲ្យច្រើនៗចុះណា៎ » ព្រះជាយាមានបន្ទូលឡើងក្រោយមើលថែថេយ៉ុងអស់មួយសន្ទុះ ណាមួយទ្រង់ក៏លែងសូវអីដែរ ។

« ក្រាបទូលមាតា » រាជទាយាទញញឹមតបទើបព្រះជាយាអោនថើបថ្ងាសបុត្រសំណព្វបន្តិចមុននឹងយាងចេញពីដំណាក់ គ្រាន់តែទ្រង់យាងទៅបាត់ភ្លាម ថេយ៉ុងក៏ប្រញាប់អោនទតមើលអ្នកនៅខាងក្រោមក្រឡាបន្ទំដែលដេកសម្ងំស្ងៀមដូចថ្មទៅហើយ ។
________

« បងប្រុសឈឺខ្លាំងទេ? ឲ្យអូនសុំទោសណា៎ អូនមិនដឹងថាបងជាគ្រូថ្មីទើបធ្វើរឿងនោះដាក់ បងកុំខឹងនឹងអូនអីណា៎ » ថេយ៉ុងសុំទោសនាយទាំងដឹងខុស ព្រោះក្រោយរៀបរាប់អស់ហើយ ជុងហ្គុកក៏ធ្វើមុខ ស្អុយនាំឲ្យទ្រង់មិនសប្បាយព្រះទ័យឡើយ ។

« ទោះបីមិនមែនជាបងក៏អូនមិនគួរលេងខុសទំនងបែបហ្នឹងដែរឃើញទេថាមុននេះបងត្រូវវេទនា
ប៉ុណ្ណា? » ជុងហ្គុក

« អូនដឹងខុសហើយ ថ្ងៃក្រោយអូនឈប់ធ្វើចឹងទៀត ហើយ សុំទោស... » ទាយាទតូចអោនព្រះភក្ត្រចុះបែបដឹងកំហុសពិតមែន រឹតតែខ្លាចបងប្រុសឈប់និយាយរក កាលដែលឃើញដូច្នេះទើបជុងហ្គុកចូល មកអោបក្រសោបទ្រង់ក្នុងរង្វង់ដៃភ្លាម ។

« ប៉ុន្មានថ្ងៃនេះមិនបានជួបមុខថេយ៉ុង ដឹងទេថាបង ប្រុសនឹកអូនខ្លាំងណាស់ ចង់អោបបែបនេះតែរហូត » នាយបិទភ្នែកធូរស្រាលអារម្មណ៍ ត្បិតមិនខុសពី ប្រយោគដែលគេបានវាចារ ទាយាទតូចមួយអង្គនេះប្រៀបដូចជាដាក់ស្នេហ៍ឲ្យគេងប់ងុលងើបក្បាលមិនរួច ប្រាថ្នាចង់ជួបចង់ប៉ះពាល់ជានិច្ច ប៉ុន្តែព្រោះវណ្ណៈនិងគំនាបពីលោកពុកទើបហាមឃាត់គេមិនឲ្យធ្វើបាន ដូចនេះហើយទើបរង្វាន់ដែលគេចង់បានពីព្រះរាជាគឺការបានមកបង្រៀនថេយ៉ុង ជាឱកាសអាចឲ្យគេបានឃើញព្រះភក្ត្រគួរឲ្យបេតីរបស់ទ្រង់ សម្លេងតូចឆ្មារក្រអួនក្រអៅ បូករួមនឹងឥរិយាបថមិនប្រកាន់របស់ទ្រង់ ជាមន្តស្នេហ៍ដែលចងចិត្តគេចង់តែ នៅក្បែរៗទ្រង់ជានិច្ច ។

« អូនក៏នឹកបងប្រុសដែរ ប៉ុន្មានថ្ងៃនេះបងប្រុសរវល់អ្វីមែនទេទើបមិនឃើញមករកអូនសោះ? » រាជទាយាទតូចលើកហត្ថាអោបរាងក្រាសជាការតបស្នងដោយបានធូរស្បើយហឬទ័យខណៈដែលនៅក្នុងដំណាក់តែពីរនាក់ប៉ុណ្ណោះ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now