ភាគទី ៧

2.5K 266 1
                                    

   ថ្ងៃនេះ ជុងហ្គុកត្រូវបានអ្នកជាឳពុកនាំគេទៅមើល ពួកកងទ័ពកំពុងហាត់សមនៅក្នុងរាជវាំងខាងក្រោយព្រោះគាត់យល់ថាតាំងតែពីគេដឹងខ្លួនផុតពីក្ដីស្លាប់មក ហាក់ដូចជាប្លែកខុសប្រក្រតីទើបគាត់ចង់រំលឹកការចងចាំឲ្យជុងហ្គុកឡើងវិញ ។

« កូននៅចាំបានថាកូនធ្លាប់មើលការខុសត្រូវនិងបង្ហាត់កងទ័ពអស់ទាំងនេះដែរទេជុងហ្គុក? » លោកមេទ័ពខាលីយ៉ាន់សួរឡើងស្របពេលកំពុងឈរនៅម្ខាងចាំមើលរបៀបហ្វឹកហាត់ពួកគេ ។

« ខ្ញុំ...ខ្ញុំដូចជាមិនសូវចាំទេពុក » នាយឆ្លើយទាំងស្ទាក់ស្ទើរព្រោះអ្នកជាសេនាប្រមុខកាលពីមុនមិន មែនជាគេឯណា តែបើតាមមើលទៅក្បាច់គុននិងការ ហ្វឹកហាត់ពួកគេក៏មិនខុសគ្នាខ្លាំងនឹងអ្វីដែលគេធ្លាប់រៀននៅសម័យ១០០ឆ្នាំទៀតខាងមុខប៉ុន្មានដែរ ។

« ប្រហែលជាកូនទៅរៀននៅបរទេសយូរពេកហើយទើបភ្លេចភ្លាំងបែបនេះតែមិនអីទេ យូរៗទៅនឹងទម្លាប់វិញបានហើយ » គាត់ញញឹមបន្តិចផ្ដល់ភាពកក់ក្ដៅក្នុងនាមជាឳពុក ឯជុងហ្គុកកាលបើបែបនេះ នាយក៏មានអារម្មណ៍មួយថារអៀសចិត្តដែលមិន ហ៊ាននិយាយការពិតឲ្យគាត់ដឹងថាគេមិនមែនជាជុងហ្គុក ខាលីយ៉ាន់អ្វីនោះឡើយ តែគេបែរជាមានអារម្មណ៍មួយទៀតអាណិតខ្លាចគាត់ដឹងហើយធ្វើចិត្តមិនបាន ទើបមានតែខំលាក់បាំងបន្តទាល់តែពេលវេលាមកដល់ប៉ុណ្ណោះ ។ ស្របពេលជាមួយគ្នាដែរ ព្រះរាជបុត្រចាងហ៊ូន ទ្រង់ក៏យាងមកទតមើលពួកកង ទ័ពហើយក៏បានជួបនឹងឳពុកកូនខាលីយ៉ាន់តែម្ដង ។

« ថ្វាយបង្គំព្រះបុត្រា » លោកមេទ័ពនិងជុងហ្គុកនាំគ្នានិយាយឡើង ។

« អ្ហឹម ថ្ងៃនេះលោកមេទ័ពនាំលោកសេនាប្រមុខមក ទីនេះមានកិច្ចការអ្វីមែនទេ? » ចាងហ៊ូន

« គឺខ្ញុំម្ចាស់នាំជុងហ្គុកឲ្យមកមើលកងទ័ពហ្វឹកហាត់ក្រែងលោចងចាំការងារកាលពីមុនក្រាបទូល » លោកមេទ័ព

« អ៊ីចឹងហ្អេ៎? ប៉ុន្តែក្រែងកាលពីមុន លោកសេនា ប្រមុខមានថ្វីដៃខាងក្បាច់គុនពិសេសខ្លាំងណាស់ ពួកយើងក៏ធ្លាប់សាកល្បងគ្នាដែរតែគួរឲ្យស្ដាយ យើងបែរភ្លាត់ស្នៀតចាញ់លោកទៅវិញ គួរឲ្យខ្មាសមែនទែន » ទ្រង់មានបន្ទូលហើយក៏អស់សំណើច ឯរាងក្រាសដែលមិនចងចាំអ្វីនោះបានត្រឹមតែឆ្លើយចាក់បណ្ដោយប៉ុណ្ណោះ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now