ភាគទី ៥២

2.2K 178 1
                                    

   ការញ៊ាំអាហារពេលល្ងាចជុំគ្រួសារយ៉ាងសប្បាយចិត្ត ម្នាក់ៗមានស្នាមញញឹមជាប់ជានិច្ចព្រោះអាការៈ មូនហ៊ីបានល្អប្រសើរជាងមុនច្រើន ថេយ៍វិញក៏ភ្ជាប់មកជាមួយនូវចរិតគួរឲ្យស្រឡាញ់របស់គេធ្វើឲ្យម្នាក់ ៗឃើញហើយអត់នឹងមិនក្នាញ់មិនបានពិតមែន ។

« ថេយ៍ធ្វើអីហ្នឹង? » ជុងហ្គុកដើរមកសួររាងល្អិតដែលឈរក្បែរឡាបូលាងចាននិងមានអ្នកម៉ាក់ឈរ ក្បែរផងដែរ ។

« ម៉ាក់ប្រាប់ថាញ៊ាំបាយហើយគឺត្រូវលាងចាន អូនក៏ ចង់ធ្វើវាសាកមើលទៅ » ថេយ៍ស្ញេញដាក់នាយទាំងកំពុងលាងចានមួយៗមិនបង្ខំធ្វើឲ្យនាយងាកទៅរក រាងចំណាស់ដែលឈរមើលមកទាំងញញឹម ។

« ម៉ាក់ប្រាប់ឲ្យមកឈរមើលសិនប៉ុណ្ណោះ ប៉ុន្តែថេយ៍ចង់ធ្វើដោយខ្លួនឯង ម៉ាក់មិនហ៊ានហាមទេ »

« មានអីល្អតើស រស់នៅទីនេះបើមិនចេះធ្វើការ សោះ ចេញទៅខាងក្រៅនឹងមានអ្នកសើចចំអកមិនខានទេ » រាងក្រាសញញឹមព្រោះបើឲ្យថេយ៍នៅ ស្ងៀមៗក៏គង់តែគិតច្រើនដដែល ឲ្យធ្វើការងារបន្លប់ខ្លះក៏ល្អដែរ ។

« អ៊ីចឹងម៉ាក់ទៅសម្រាកចុះ ទុកឲ្យខ្ញុំនៅមើលថេយ៍ បានហើយ » ជុងហ្គុក

« អ៊ីចឹងរាត្រីសួស្ដីណា៎កូន » អ្នកស្រីចនអោបនាយ រួចក៏ដើរទៅអោបរាងតូចម្ដង ។

« រាត្រីសួស្ដីថេយ៍ » បន្ទាប់ពីគាត់ឡើងទៅបន្ទប់បាត់ ជុងហ្គុកក៏ជួយថេយ៍លាងចានហើយបង្រៀនគេជូតចានឲ្យស្ងួតដើម្បីដាក់ចូលក្នុងរាវ ពេលធ្វើកិច្ចការអស់ទើបគេនាំគ្នាឡើងទៅបន្ទប់ងូតទឹកវិញ ។

« បងប្រុសកំពុងធ្វើអីហ្នឹង? » ពេលស្លៀកពាក់ខោអាវឈុតតុក្កតាពណ៌ក្រហមដែលជុងហ្គុកទិញឲ្យ ហើយ ថេយ៍ក៏ដើរមកសួរនាយដែលអង្គុយវាយ       កុំព្យូទ័រក្បែរបង្អួចទើបភ្លាមនោះនាយស៊កដៃក្រសោបចង្កេះតូចមកអង្គុយចន្លោះភ្លៅរបស់ខ្លួន ដើម្បីគេបានស្រូបក្លិនក្រអូបលើសក់និងកញ្ចឹងកក្មេងប្រចាំបេះដូង សាច់គេទាំងទន់ល្មើយទាំងរលោងហើយក្រអូបប្រហើរជាប់ចិត្តគេតាំងតែពីជួបលើក ដំបូងមកម្ល៉េះ ។

« ដេដ... » រាងល្អិតបន្លឺហៅសព្វនាមដែលនាយ បានប្រាប់គេពេលនៅតែពីរនាក់បែបនេះធ្វើឲ្យ  ជុងហ្គុកលឺហើយងើបមុខឡើង ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now