ភាគទី ២៧

2.2K 164 0
                                    

- មួយសប្ដាហ៍ក្រោយមក

   ធ្មេចបើកៗត្រឹមតែមួយរយៈពេលខ្លីនៃថ្ងៃទាំងប្រាំពីរបានកន្លងផុតទៅស្របពេលដែលនេះក៏ចូលរយៈពេលជាងពីរខែហើយដែលជុងហ្គុកត្រូវជាប់នៅក្នុងសម័យកាលឡាកូស៊ីនដែលឆ្ងាយពីភពបច្ចុប្បន្ននៃទឹកដីកូរ៉េរបស់គេដល់ទៅជាង១០០ឆ្នាំ ទោះបីយ៉ាងណា នាយក៏បានប្រែប្រួលទៅជាមិនសូវខ្វាយខ្វល់នឹងរឿងត្រឡប់ទៅវិញ ផ្ទុយទៅវិញជីវិតគេកំពុងតែ មានក្ដីសុខជាមួយរាជទាយាទតូចគួរឲ្យស្រឡាញ់ទៅ វិញទេដែលក្ដីស្នេហារបស់អ្នកទាំងពីរកាន់តែរីកធំ ឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតថមថយសូម្បីបន្តិចណាឡើយ ។

« បងប្រុសមើលនេះ!! » សូរសៀងតូចឆ្មារបន្លឺឡើងចេញពីមាត់រាជទាយាទតូចថេយ៉ុងហៅឲ្យរាងក្រាស មនុស្សជាទីស្រឡាញ់លឺហើយប្រញាប់ដើរ មករកដែលខណៈនេះពួកគេលួចមកដើរលេងនៅ មាត់ស្រះតែពីរនាក់នាពេលល្ងាចទៅហើយ ។

« មានអីហ្អេ៎ថេយ៍? » ជុងហ្គុកអង្គុយចុះក្បែរទ្រង់រួចលើកដៃអង្អែលព្រះកេសទ្រង់តិចៗ អាចនិយាយបានថាវាក្លាយជាទម្លាប់ចាប់តាំងពីពេលស្រឡាញ់គ្នាមក ថេយ៉ុងអនុញ្ញាតឲ្យគេធ្វើគ្រប់យ៉ាងមកលើទ្រង់ដោយមិនហាមឃាត់ប៉ុន្តែអាចធ្វើបានពេលនៅតែពីរ នាក់ប៉ុណ្ណោះ ។

« បងមើលកូនក្ដាមនេះទៅគួរឲ្យស្រឡាញ់ណាស់ អូនចង់យកវាទៅចិញ្ចឹមក្នុងដំណាក់ បងប្រុសថាទៅ មើល៍ល្អទេ? » ថេយ៉ុងស្ញេញដាក់រាងសង្ហារទាំងព្រះទ័យស្រស់ស្រាយជាពន់ពេកគ្រប់ពេលដែលបាន នៅក្បែរបុរសម្នាក់នេះ ។

« បើនៅស្រុកបងទើបអាចយកវាទៅចិញ្ចឹមបានប៉ុន្តែ បើនៅទីនេះប្រហែលជាមិនបានទេ » ជុងហ្គុកប្រាប់តាមសម្រួលតែទាយាទតូចក៏ទម្លាក់ទឹកព្រះភក្ត្រចុះភ្លាម ។

« គួរឲ្យស្ដាយមែន ប៉ុន្តែស្រុកបងប្រុសនៅឯណា ទៅ? លឺតែបងនិយាយរហូតតែមិនដែលនាំអូនទៅ សោះ » ថេយ៉ុង

« ស្រុករបស់បងនៅឆ្ងាយ...សែនឆ្ងាយ ទោះបីជិះសេះមួយខែក៏មិនអាចទៅដល់បានដែរ » ជុងហ្គុក និយាយបន្លាយៗធ្វើឲ្យថេយ៉ុងជ្រួញចិញ្ចើមកាន់តែ ចង់ដឹងទើបនាយយល់ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now