ភាគទី ៤

2.5K 258 1
                                    

នាខណៈនេះ រាជទាយាទតូចស្រស់ស្អាតកំពុងតែរៀនសរសេរអក្សរផ្ចង់នៅដំណាក់តូចមួយខាងក្រោយជាប់មាត់ទឹកទាំងព្រះទ័យនៅមិនស្ងប់ ប្រឹងអើតចាំមើលផ្លូវភីលៀងដែលចាត់ទៅសួរសុខទុក្ខជុងហ្គុកជានិច្ច ។

« បងភីលៀងសួម!! ម៉េចក៏ភីលៀងហ្វីទៅអីក៏យូរខ្លាំងម្ល៉េះនៀក? តិចលោមានបញ្ហាអីទេដឹង? » ដោយទ្រាំមិនបាន ថេយ៉ុងក៏ដាច់ចិត្តសួរតែម្ដង ។

« ខ្ញុំម្ចាស់ក៏មិនដឹងដែរណា៎ព្រះពរ » នាងឆ្លើយហើយក៏មើលទៅព្រះភ័ក្ត្រទាយាទតូចបែបស្រងូតស្រងាត់ សូម្បីអក្សរផ្ចង់ដែលទ្រង់ធ្លាប់តែសរសេរបានស្អាតពេលនេះក៏ពិបាកមើលដែរ ។

« រាជទាយាទ!! រាជទាយាទ!! ខ្ញុំម្ចាស់មានរឿងទូលថ្វាយទ្រង់ណា៎ ជារឿងធំទៀតផង!! » សម្លេងនិយាយលឺៗរបស់ភីលៀងហ្វីដែលរត់មកទាំងត្រហេបត្រហបធ្វើឲ្យថេយ៉ុងទ្រង់សណ្ដាប់លឺហើយ ស្ទុះក្រោកមករកនាងភ្លាម ។

« មានរឿងអីបងភីលៀងហ្វី ឆាប់ប្រាប់យើងមក » ថេយ៉ុងទ្រង់សួរនាំទាំងភិតភ័យទឹកមុខរបស់នាង ប្រាកដជាមានរឿងមិនស្រួលមិនខាន ។

« គឺលោកសេនាប្រមុខគាត់...គាត់... »

« គាត់យ៉ាងម៉េច? » ភីលៀងសួមសួរបន្ទរទើបនាងដកដង្ហើមឲ្យស្រួលបន្តិចសឹមនិយាយ ។

« គាត់ស្លាប់បាត់ហើយ » ដំណឹងចេញពីមាត់នាងធ្វើឲ្យទាយាទតូចហាក់គាំងភ្លាមៗ មានបន្ទូលស្ទើរ មិនចេញ វាមិនឆាប់រហ័សពេកបែបនេះទេមែនទេ?

« ស្លាប់...? បងនិយាយជាការពិតឬ? » ថេយ៉ុង

« ព្រះពរ! មុននេះខ្ញុំម្ចាស់ទៅដល់ក៏ឃើញអ្នកស្រីមេទ័ពនិងកូនស្រីយំសោកអោបលោកសេនាប្រមុខនៅលើគ្រែទៀតផង » ក្រោយយល់ច្បាស់ការណ៍ហើយ ថេយ៉ុងស្រាប់តែរត់ចេញយ៉ាងលឿនទើបភីលៀងសួមចូលទៅចាប់ដៃទ្រង់ ។

« រាជទាយាទចង់យាងទៅណាហ្នឹងពរម្ចាស់? » ភីលៀងសួម

« យើងចង់ទៅផ្ទះលោកមេទ័ពទៅមើលឲ្យច្បាស់នឹងភ្នែក ភីលៀងសួមឆាប់តាមមក » ថាហើយ ទ្រង់ក៏ដើរយ៉ាងលឿនទៅតាមច្រកទ្វារខាងក្រោយនៃរាជវាំងដូចជាប្រញាប់ប្រញាល់ស្លុតនឹងដំណឹងការស្លាប់របស់នាយ ឯភីលៀងសួមក៏ឃាត់ទ្រង់មិនទាន់មានតែងាកមកផ្ដែផ្ដាំគ្នីគ្នាប៉ុណ្ណោះ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now