ភាគទី ២៥

2.4K 184 0
                                    

ឈានចូលដល់ពេលរាត្រី ពេលដែលគូសង្សារទាំងពីរត្រូវបែកផ្លូវគ្នារៀងខ្លួនដើម្បីកុំឲ្យមានគេ សង្ស័យដែលខណៈនេះរាជទាយាទតូចកំពុងផ្ទំនៅ លើក្រឡបន្ទំដោយហេតុព្រោះរឿងរ៉ាវកាលពីព្រឹក មិញមិនអាចធ្វើឲ្យទ្រង់កម្រើកបាន ឈឺចាប់ពេញ ទាំងព្រះកាយតែម្ដងទើបសោយអ្វីមិនបាន ភីលៀងសួមបារម្ភក៏ទៅដាំបបរធ្វើជាព្រះស្ងោយមកឲ្យទ្រង់វិញ ។

« រាជទាយាទ!! បបរមកដល់ហើយព្រះពរ » នាងភីលៀងដើរចូលមកដល់ សម្លេងក៏ដាស់ឲ្យថេយ៉ុង បើកព្រះនេត្រឡើងតែគ្មានកម្លាំងក្រោកនោះទេ ។

« រាជទាយាទតើនមកសោយបបរបន្តិចសិនមក ព្រះពរ ឲ្យមានកម្លាំងឡើងវិញ មើលចុះស្លេកស្លាំងអស់រលីងហើយ » ភីលៀងសួម

« តែយើងមិនឃ្លានទេ បងទុកបបរនៅត្រង់ហ្នឹងហើយទៅសម្រាកវិញចុះ » ថេយ៉ុង

« មិនស្រង់ព្រះកាយសិនទេឬព្រះពរ? នេះទ្រង់ផ្ទំពេញមួយថ្ងៃហើយណា៎ » ភីលៀងសួម

« យើងអស់កម្លាំងចង់ផ្ទំពិតមែន ចាំស្អែកចាំស្រង់ទឹកក៏បាន បងទៅៗ » ថេយ៉ុងមានបន្ទូលទាំងគ្មានកម្លាំងកំហែង ។

« អ៊ីចឹងខ្ញុំម្ចាស់សុំលាសិនហើយ » ដោយមិនចង់ជំទាស់ណាមួយក៏ឃើញថាទ្រង់ដូចជាអស់កម្លាំងពិតមែនទើបភីលៀងសួមរៀបចានបបរដាក់នៅលើតុហើយដើរចេញទៅ ថេយ៉ុងក៏បិទព្រះនេត្រធ្វើជាផ្ទំតែម្ដង ។

< ក្រឹប > ក្រោយលឺសម្លេងបិទទ្វារហើយ ទ្រង់ក៏តើនមកវិញមុននឹងយាងទៅអង្គុយគង់នៅលើកៅអី ទល់មុខកញ្ចក់ហើយលាត់ទាញព្រះពស្ត្រចេញដើម្បីឆែកស្នាមជាំដុំៗព្រមទាំងស្នាមធ្មេញដែលជុងហ្គុក បន្សល់ទុកស្ទើរសព្វពេញកាយទៅហើយ ។

« សឺត...ម៉េចក៏គាត់ខាំយើងច្រើនថ្នាក់ហ្នឹង? នេះបើយើងព្រមស្រង់ទឹកណា៎មុខជាបងភីលៀងសួម ឃើញហើយសង្ស័យមិនខានទេ » ថេយ៉ុងរអ៊ូផង មើលស្នាមអស់នោះតាមកញ្ចក់ផង ស្រាប់តែពេលនោះនរណាម្នាក់មិនដឹងស្លៀកពាក់ខ្មៅហើយរុំមុខជិតឈឹងអើតឡើមនៅខាងក្រៅដំណាក់មុននឹងរុញទ្វារចូលមកលបៗធ្វើឲ្យទាយាទតូចភ័យខ្លាចវិះនឹងស្រែកផ្អើលទៅហើយតែគេក៏ស្ទុះមកខ្ទប់មាត់ទ្រង់ភ្លាម ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now