ភាគទី ៣០

2.1K 153 0
                                    

   មិនយូរប៉ុន្មាន ការសោយក្រយាពេលព្រឹកក៏បាន បញ្ចប់ដោយព្រះរាជានិងអគ្គមហេសីរបស់ទ្រង់យាងចាកចេញទៅមុនសឹមថេយ៉ុងយាងទៅដែរ មិនបង្អង់យូរចាងហ៊ូនក៏រហ័សទៅតាមឃាត់ដំណើររបស់ទ្រង់ភ្លាម ។

« ឈប់សិនថេយ៉ុង!! » សម្លេងបង្អាក់ដំណើរហៅ ឲ្យទាយាទតូចបែរមកដោយព្រះទ័យមិនសូវចង់ប៉ុន្មានតែក៏គេចមិនបាន ។

« ម្ចាស់បងមានអ្វីជាមួយទូលបង្គំឬ? » ថេយ៉ុង

« បងលឺមកថាអូននិងលោកសេនាប្រមុខមានទំនាក់ ទំនងស៊ីជម្រៅជាមួយគ្នា វាជាការពិតមែនទេ? » ចាងហ៊ូនសួរទាំងដែលគេនេះហើយជាអ្នកបានដឹង មុនគេប៉ុន្តែគ្រាន់តែចង់បញ្ជាក់ច្បាស់ពីព្រះទ័យរបស់ថេយ៉ុងប៉ុណ្ណោះ ។

« ម្ចាស់បងទៅលឺវាមកពីណា? » ថេយ៉ុងមានបន្ទូល សួរបកទៅវិញដោយទឹកមុខរាបស្មើធេង ។

« ក៏...គ្រាន់តែអូនសុំមាតាដើម្បីការពារគេអំបាញ់ មិញ វាក៏បង្ហាញច្បាស់ហើយមិនចឹង? » ចាងហ៊ូន

« អ៊ីចឹងទូលបង្គំថាម្ចាស់បងបានដឹងច្បាស់ហើយ មិនបាច់មកសួរទូលបង្គំទៀតនោះទេ ថ្វាយបង្គំលាសិនហើយ » ទាយាទតូចងក់ក្បាលគោរពអ្នកជា បងប្រុសបន្តិចរួចក៏បែរខ្នងយាងចេញទៅដោយឬកពារត្រជាក់ល្ហឹម ធ្វើឲ្យចាងហ៊ូនក្ដាប់ដៃចូលគ្នាទាំងកំហឹង នឹកស្មានថាថេយ៉ុងបដិសេធមិនមានទំនាក់ទំនងអ្វីជាមួយជុងហ្គុក ផ្ទុយទៅវិញបែរជា ទទួលបានសម្ដីបញ្ឈឺចេញពីមាត់ទ្រង់ទៅវិញ
ចាំមើលទៅថាគេនឹងចាត់ការរឿងនេះយ៉ាងណាខ្លះ ។
________

« ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ » ជុងហ្គុក និយាយឡើងក្រោយត្រូវទ្រង់កោះហៅឲ្យចូលគាល់ទាំងព្រឹកព្រលឹម តែនាយក៏អាចទាយដឹងថាមិនមែនជារឿងល្អនោះឡើយ ។

« លោកសេនាប្រមុខអង្គុយចុះសិនទៅ » ព្រះរាជា មានបន្ទូលទើបនាយអង្គុយចុះដោយពិបាកនឹងរៀបឬកពារក្រោយរឿងដែលបានកើតឡើង ។

« យើងមិនចង់បង្វែរសាច់រឿងច្រើនទេ ម្សិលមិញនេះមានរឿងកើតឡើងចំពោះថេយ៉ុង លោកប្រហែលជាបានដឹងហើយមែនទេ? » ព្រះអង្គមិនកាច់កុងអូសបន្លាយពេលវេលាក៏សួរនាំភ្លាមៗ ដែលសំខាន់ទ្រង់ក៏បញ្ជាឲ្យនាយមកជួបស្ងាត់ៗនៅដំណាក់សៀវភៅតែពីរនាក់ព្រោះទ្រង់អាណិតស្រឡាញ់នាយជាមនុស្សមានស្នាដៃ ហើយក៏មិនចង់ឲ្យព្រះជាយាមានបន្ទូលដាក់សម្ពាធមកលើគេដែរ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now