ភាគទី ២៨

1.9K 163 0
                                    

ក្រាក...កន្លងទៅមួយសន្ទុះក្រោយសម្លេងយំរបស់រាជទាយាទតូចស្ងប់ស្ងៀម ភីលៀងសួមក៏លើក     ក្រយ៉ាស្ងោយមកថ្វាយឲ្យទ្រង់ ខណៈដែលថេយ៉ុងកំពុងអង្គុយអោបដៃយំអណ្ដឺតអណ្ដក់តែអង្គឯងនៅក្បែរជើងគ្រែយ៉ាងគួរឲ្យអាណិត ។

« រាជទាយាទ ខ្ញុំយកក្រយ៉ាមកហើយ យាងមក សោយមកណា៎ព្រះពរ » នាងដាក់វានៅលើតុហើយនិយាយឡើងមុននឹងថេយ៉ុងស្ទុះងើបឡើងមករកនាង ។

« បងភីលៀងសួមជួយនាំយើងចេញពីទីនេះទៅរក បងប្រុសផងបានទេ? យើងចង់ជួបបងប្រុសជុង » ទ្រង់ចាប់ដៃនាងអង្រួនទៅមកក្នុងន័យអង្វរកធ្វើឲ្យនាងកាន់តែយ៉ាប់យ៉ឺនចិត្ត ។

« មិនបានទេរាជទាយាទ បើឲ្យសេនាខាងក្រៅចាប់បានហើយព្រះជាយាទ្រង់ជ្រាបពីរឿងនេះនឹងកាន់តែខ្ញាល់ជាងមុនមិនខានទេ រាជទាយាទមិនបានសោយអ្វីតាំងតែពីមកដល់ គួរតែសោយក្រយ៉ាវិញទៅណា៎ពរម្ចាស់ » ភីលៀងសួម

« យើងមិនសោយអ្វីទាំងអស់ទាល់តែយើងបានជួប មុខបងប្រុសសិន » មានបន្ទូលហើយ ថេយ៉ុងក៏យាងទៅក្រឡាំបន្ទំរួចផ្ដេកព្រះកាយចុះមុននឹងទាញផាហ៊ុមមកដណ្ដប់ពីក្បាលដល់ចុងជើងដោយបដិសេធមិនទទួលអ្វីដែលនាងយកមកឡើយ ។

« រាជទាយាទកុំបង្អត់អាហារខ្លួនឯងអ៊ីចឹងអី ប្រយ័ត្ន មិនស្រួលព្រះកាយណា៎ព្រះពរ » ទោះបីនាងអង្វរកឬខំនិយាយយ៉ាងណាក៏ថេយ៉ុងមិនកម្រើកសូម្បីបន្តិច ទ្រង់នឹងចាំមើលថាតើពេលដែលទ្រង់ក្លាយជាបែប នេះ នាងអាចដាច់ចិត្តទ្រាំមើលបានទៀតឬអត់ ហើយវិធីនេះហើយដែលធ្វើឲ្យភីលៀងសួមកាន់តែ បារម្ភព្រោះពីមុនមក រាជទាយាទមិនធ្លាប់បែបនេះទេ មានតែធ្វើខ្លួនគួរឲ្យស្រឡាញ់និងស្ដាប់បង្គាប់រហូត មក ប្រហែលព្រោះតែទំហំនៃក្ដីស្នេហាដែលទ្រង់មានចំពោះលោកសេនាប្រមុខធំធេងណាស់ហើយទើបអាចផ្លាស់ប្ដូរទ្រង់ឲ្យក្លាយជាដូច្នេះ ។

   ងាកមកគេហដ្ឋានលោកមេទ័ពវិញ ខណៈនេះអ្នកជាមេគ្រួសារធំកំពុងតែមើលក្បួនសឹកក្នុងបន្ទប់  សៀវភៅទើបអ្នកស្រីមេទ័ពឆ្លៀតមកឆុងតែឲ្យគាត់ នៅខាងក្រៅ ស្រាប់តែប្រទះឃើញមនុស្សស្រីទទូលកន្សែងឈរកាន់ចង្កៀងនៅខាងមុខផ្ទះហើយពន្លឺនៃចង្កៀងចាំងប៉ះមុខរបស់នាងបង្ហាញថាជា ភីលៀងសួមទើបគាត់រហ័សដើរទៅសួរនាំភ្លាម ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now