ភាគទី ៦១

2K 154 1
                                    

   ល្ងាចឡើងដល់ម៉ោងថេយ៍ចេញពីរៀន ជុងហ្គុកក៏ មកទទួលគេដូចសព្វដងប៉ុន្តែព្រោះតែការងារទើបធ្វើឲ្យយឺតយ៉ាវបណ្ដោយឲ្យរាងតូចឈរចាំគេនៅមុខ សាលាតែម្នាក់ឯង ស្រាប់តែពេលនោះសាងអ៊ីនដើរ ចេញមកជាមួយគ្នីគ្នាគេឃើញបែបនេះក៏ញញឹមកំហូចឆ្លៀតឱកាសដើរបំបុកឲ្យថេយ៍ដួលទៅលើដី ភ្លាម ។

« អួយ៎!! » រាងតូចបន្លឺតិចៗពេលដៃច្រត់មួយទំហឹង នាំឲ្យរលាត់ស្បែកបាតដៃទាំងដែលពួកសាងអ៊ីនឈរ ញញឹមចំអកឲ្យគេទៅវិញ ។

« ប៉ុនៗហ្នឹងសោះធ្វើជាឯងរំអួយ ឬមួយឯងមិនមែន ប្រុសតែជាខ្ទើយ? ហាហាស » សាងអ៊ីនបន្លយ ពាក្យដៀលត្មិះរួចសើចគឹលជាមួយគ្នា ឯថេយ៍វិញក៏ បានត្រឹមញ័រមាត់ឈឺក្រហាយត្រង់បាតដៃ ស្របពេលនោះជុងហ្គុកបើកម៉ូតូមកដល់ហើយឃើញបែប នេះក៏ចុះទៅភ្លាម ។

« ថេយ៍!! ម៉េចក៏ដួលបែបនេះ? » នាយសួរទាំងបារម្ភមុននឹងទាញដៃតូចមកមើលឃើញរបួសក៏ងើយសម្លឹងពួកក្មេងអស់នោះ ។

« ពួកគេជាអ្នកធ្វើបាបថេយ៍ហ្អេ៎? » ជុងហ្គុកសួរតែ រាងតូចមិនឆ្លើយ ទើបពួកសាងអ៊ីននាំគ្នាដើរចេញដោយឬកពារឈ្លើយដូចជាគ្មានរឿងអីចឹងដែរ ។

« អូនឈរចាំបងប្រុសតែម្នាក់ឯងសុខៗ សាងអ៊ីនក៏ ដើរមកបុកអូនឲ្យដួលទៅថែមទាំងសួរថាអូនជា... » ថេយ៍និយាយបានត្រឹមនេះក៏រកនឹកពាក្យប្លែកសម្រាប់គេនាំឲ្យរាងក្រាសឆ្ងល់ ។

« ជាអ្វី? » ជុងហ្គុក

« ជាខ្ទើ...ខ្ទើយមែនឬអត់ បងប្រុស!! ខ្ទើយនោះបានន័យថាយ៉ាងម៉េចទៅ អូនមិនធ្លាប់លឺទេ » រាងតូចពេបមាត់សួរធ្វើឲ្យជុងហ្គុកលឺហើយក្ដៅងំ មិននឹកស្មានថាក្មេងនោះហ៊ានសួរឈ្លើយដាក់ថេយ៍បែបនេះ ទេ បើសិនជាមុននេះគេតាមទាន់ កុំថាឡើយក្មេងថ្នាក់វិទ្យាល័យក៏គេដាល់ឲ្យបែកមាត់ដែរ ។

« កុំខ្វល់ពាក្យអត់បានការអស់ហ្នឹងអី ចាំបងជូនទៅ ផ្ទះវិញ » ថាហើយគេក៏គ្រារាងល្អិតឡើងម៉ូតូអង្គុយខាងមុខរួចគេឡើងជិះពីក្រោយវិញ តែរឿងនេះមិនទាន់ចប់ទេ ក្មេងនោះហ៊ានធ្វើបាបថេយ៍របស់គេ គេក៏មិនទុកដូចគ្នា ។

   ពេលមកដល់ផ្ទះ ជុងហ្គុកក៏នាំថេយ៍ដើរចូលទៅក្នុងដោយកាន់ដៃគេឲ្យលាឡើងទៅលើកុំឲ្យប៉ះអ្វី   ផ្សេងៗខ្លាចឆ្លងមេរោគចំពេលដែលគ្រប់គ្នាកំពុងអង្គុយញ៊ាំផ្លែឈើក្នុងបន្ទប់ទទួលភ្ញៀវល្មម ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now