ជុងហ្គុកបាននាំថេយ៍មកផ្សារទំនើបជាមួយយូនហ្គី និងជីមីនតាមសន្យាដោយដំបូងជូនគេទៅមើលកុនជាមុនសិន ។
« ជីមីនចង់មើលរឿងអី? » យូនហ្គីសួរឡើងស្របពេលកាន់ដៃសំណព្វចិត្តដើរចូលមក ។
« អ្ហឹម...អូនចង់មើលរឿងខ្មោច មិនដែលមើលសោះចង់ដឹងថាមើលហើយអារម្មណ៍យ៉ាងម៉េចណាស់ » ជីមីន
« ប៉ុន្តែថេយ៍អាចមើលកើតដែរហ្អេ៎? » យូនហ្គីសួរព្រោះមើលទៅរាងតូចដូចជាមិនធ្លាប់មើលរឿងអីបែប នេះ ខ្លាចគេទប់ទល់មិនបានតែថេយ៍បែរជាមើលទៅជុងហ្គុកម៉ក់ៗទៅវិញ ។
« បងប្រុស!! រឿងខ្មោចនោះយ៉ាងម៉េចទៅ? » ថេយ៍
« ហ៊ើយមិនបាច់សួរទេ ទៅទិញសំបុត្រចូលមើលតែ ម្ដងល្អជាង លោកប្ដី!! ពូជុង!! ឆាប់ទៅទិញភ្លាមទៅ » ជីមីនខ្ជិលចាំយូរក៏ទាញដៃរាងតូចទៅទិញពោតនិងកូកាញ៊ាំឯរាងសង្ហារទាំងពីរក៏មើលមុខគ្នាហើយញាក់ស្មាបែបជំទាស់មិនបាន ដឹងស្រាប់ហើយថាជីមីនគឺចូលចិត្តយកតែចិត្តបែបនេះ ចង់ជំទាស់ក៏គ្មានប្រសិទ្ធភាពដែរ ។
ពេលទិញសំបុត្ររួចរាល់ ពួកគេក៏ចូលទៅមើលដោយអង្គុយនៅកៅអីជួរខាងលើហើយថេយ៍អង្គុយក្បែរជុងហ្គុកឯយូនហ្គីក៏អង្គុយជាមួយជីមីន ។
« បងប្រុស!! » ថេយ៍ហៅនាយខ្សឹបៗថែមទាំងអោបដើមដៃធំៗរបស់គេយ៉ាងជាប់ ។
« ហ្ហឹម? »
« ហេតុអីទីនេះងងឹតម្ល៉េះ? គួរឲ្យខ្លាចណាស់ » រាងតូចពេបមាត់ប្រាប់ទើបជុងហ្គុកញញឹមលាតដៃអោបគេឲ្យខិតមកជិតខ្លួន ។
« នៅក្នុងរោងកុនគឺបែបហ្នឹងហើយ បន្តិចទៀតគេបញ្ចាំងរឿងនៅលើផ្ទាំងធំមួយនោះ អូនចាំតែមើលទៅ » ជុងហ្គុក
« ប៉ុន្តែអូនខ្លាចពិតមែន » ថេយ៍
« ថេយ៍!! បើឯងខ្លាចណាស់ឡើងអង្គុយលើពូជុងហើយអោបកគាត់ឲ្យណែនទៅ » ជីមីនលូកមាត់ចូលចម្អន់គេលេងៗតែអ្នកណាទៅដឹងថាថេយ៍ឡើងអង្គុយលើជុងហ្គុកពិតមែន នៅអោបកគេស្អិតទៀតផង ។
« ហ៊ឺយ!! លែងមែនទែនហ្អីនៀក? » ជីមីនសួរទាំងហួសចិត្តតែរាងតូចវិញបែរជាជ្រប់មុខជ្រកក្រោមទ្រូង រាងក្រាសហើយទាញអាវក្រៅនាយមកបាំងភ្នែកម្ខាង ទុកតែម្ខាងដើម្បីលួចមើលរឿងប៉ុណ្ណោះធ្វើឲ្យ ជុងហ្គុកនឹងអស់សំណើចមុននឹងទាញអាវមករុំក្មេងតូចរបស់គេឲ្យបានកក់ក្ដៅហើយក្រសោបជាប់ដើម្បីមើលរឿងជាមួយគ្នា ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...
