ភាគទី ៦៦

1.8K 141 0
                                    

ង៉ឺត..!! មកដល់ផ្ទះភ្លាម រាងសង្ហារក៏បីរាងតូចចុះពីម៉ូតូហើយដោះគន្លឹះមួកសុវត្ថិភាពឲ្យគេរួចដេញឲ្យចូលទៅខាងក្នុងមុនដើម្បីគេខលទៅគ្នីគ្នានៅស្នងការឲ្យតាមសាងអ៊ីនទៅឃ្លាំងដែលនាយលឺគេនិយាយគ្នា ព្រោះឧបករណ៍ស្រូបសម្លេងដែលគេលួចភ្ជាប់នោះក៏មានប្រព័ន្ធចាប់ទីតាំងគោលដៅដែរ ។

« អូខេ បើមានមុខសញ្ញាអ្វីឆាប់ឲ្យដំណឹងមកខ្ញុំភ្លាម ប៉ុណ្ណឹងសិនចុះ » និយាយទូរស័ព្ទរួចទើបនាយបិទហើយចូលទៅក្នុងផ្ទះចំពេលគ្រប់គ្នាកំពុងរៀបអាហារញ៊ាំល្មម ។

« អា៎វបងប្រុស!! ឆាប់ទៅលាងដៃទៅអាងមកញ៊ាំ ទាំងអស់គ្នា » មូនហ៊ី

« បាទ » ជុងហ្គុកក៏ដើរទៅលាងដៃហើយមកអង្គុយក្បែរថេយ៍ដែលកំពុងបកបង្គាញ៊ាំបែបវេទនាមែន ទែន ។

« ថេយ៍!! ចាំបងបកឲ្យញ៊ាំវិញ » នាយលូកដៃយក បង្គាតែរាងតូចគ្រវាសចេញពីនាយភ្លាម ។

« អត់ទេបងប្រុស អូនចង់ធ្វើវាដោយខ្លួនឯង » ថេយ៍ ប្រកែកទើបជុងហ្គុកងាកទៅមើលប៉ាម៉ាក់ ពួកគាត់ ញញឹមបែបយល់ស្របទើបនាយឈប់រវល់ ។

« ក៏បាន... » គេថាហើយដួសគ្រឿងសមុទ្រញ៊ាំ យ៉ាងស្រួលខុសតែរាងតូចនៅអង្គុយចាក់បង្គាបកផងអីផងចង់ខ្ទេចសាច់អស់ទៅហើយទម្រាំតែអស់ចិត្ត ដាក់វាចូលក្នុងចានជុងហ្គុក ។

« បងប្រុសបកឲ្យអូនតិចមក » ថេយ៍

« ចុះក្រែងថាបកខ្លួនឯងនោះអី » ជុងហ្គុក

« គឺបង្គាហ្នឹងក្បាលខូច អូនបកយ៉ាងម៉េចក៏វាមិនចេញដែរ បង្គាឆ្កួតៗឡប់ៗ បងប្រុសបកវាឲ្យអូនមក អូនចង់ញ៊ាំវាឲ្យវាឈប់ក្បាលខូចទៀត » ថេយ៍ប្រើមាត់ ស្រួចជេរបង្គាងាប់ហើយពេញមាត់ទាំងមិនសុខចិត្តធ្វើឲ្យគ្រប់គ្នាអស់សំណើចរូបរាងរបស់គេ ។

« ហ៊ឹសក៏បានទាយាទតូច » ចុងក្រោយនៅតែជាជុងហ្គុកដែលបកគ្រឿងសមុទ្រឲ្យគេញ៊ាំដដែល យូរទៅគេមានអារម្មណ៍ថាខ្លួនឯងមិនមែនជាគូស្នេហ៍របស់ថេយ៍ទេតែដូចជាប៉ារបស់ថេយ៍ច្រើនជាងព្រោះគេត្រូវមើលថែថេយ៍គ្រប់យ៉ាងសឹងតែលើសតួនាទី របស់លោកប៉ាទៅហើយទាំងងូតទឹកស្លៀកពាក់ឲ្យ ធ្វើអាហារឲ្យញ៊ាំ ជូនទៅសាលានិងទទួលគេមកផ្ទះរៀងរាល់ម៉ោងសម្រាក សាកគិតមើលទៅ គូស្នេហ៍ឯណាដែលធ្វើដល់ថ្នាក់នេះនោះ?

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now